Monday, September 23, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖គិតយ៉ាងណា?

ព្រាប សុវត្ថិ ៖គិតយ៉ាងណា?

ភ្នំពេញ៖ព្រាប សុវតិ្ថ ដែលមានអាយុ៣៧ឆ្នាំទៅហើយពោលគឺបងលោកខែម ប៊ុនថៃ ដល់ទៅ​១០​​ឆ្នាំនោះតែចំ​ណង​ស្នេហាលោកឧកញ៉ាកូន៣រូបនេះនៅ​តែបង្ហាញភាព​ផ្អែមល្ហែមខ្លាំង​ឡើង​ៗ​ជាមួយអ្នកស្រីឡុង ស្រីមុំ ពោលគឺដូច​គូ​ស្នេហ៍យុវវ័យដែរ​ទើបរហូតមកដល់ពេលនេះ​មាន​Fan កាន់តែច្រើនសំណូមពរឲ្យអតីតតារាចម្រៀងហង្សមាស​រូបនេះគូតែតាមយក​កូនស្រី១​ទៀត ព្រោះ​ថាអ្នកស្រីមុំ ឬខ្លះហៅថាជំទាវ”មុំ”នោះនៅតែក្មេងជាងវ័យហើយស្រស់​ស្អាតនិង​ក្មេង​ដដែល។ប៉ុន្ដែមិនមែនតែទស្សនិកជននោះទេ​ដែលលើកសំណួរនេះ​ព្រោះសូម្បីតែ​អ្នកស្រី​ឡុង ស្រី​មុំ ផ្ទាល់ក៍ធ្លាប់សួរទៅស្វាមីនាងលោកសុវត្ថិ រឿងថាតាមយកអាអូន​(កូន)ទៀតឬអត់​នោះតែ​លោក​ឧក​ញ៉ា​ មិន​ឆ្លើយ​តបនោះទេ គឺបានត្រឹមញញឹមបែបអៀនប្រៀន​ប៉ុណ្ណោះ។​អ្វីដែល​គូរឲ្យកត់​សម្គាល់នោះកាលពីដើមខែ​សី​ហា ឆ្នាំ២០២២ ព្រាប សុវត្ថិ បានសួរទៅកូនកំ​លោះ​ទី៣​របស់​លោកឈ្មោះថាសុវត្ថិ សិរីវុឌ្ឍ នោះថា”ពេលណាទើប​យកសង្សារ?” ដែលការ​លើក​ឡើង​បែប​នេះ​មានន័យថាលោកសុវត្ថិ មិនមានផែនការណ៍យកកូនថែមទៀតនោះ​ទេ តែលោកចង់បាន​ចៅ​ពជំនួសវិញ ព្រោះលោកក៍តែតែហៅសិរីវុឌ្ឍ ថាជាកូន”ពៅ”ផងដែរនា​ពេលកន្លងមក។

 សូមបញ្ជាក់ថាព្រាប សុវត្ថិ និងកូនប្រុសរូបសង្ហារទាំង៣របស់លោកគឺសុវត្ថិ មុនី​វណ្ណ​,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ហាក់ស្ងប់ស្ងាត់លែងសូវមានបទចម្រៀងចេញថ្មីៗ​ដូចមុន​តាំងពីលោកសុវត្ថិ ដើរចេញពីហង្សមាស​កាល​ពីខែសីហា ឆ្នាំ២០២០ ម្លេះ។ប៉ុន្ដែក្នុង​ជំនួប​ជា​មួ​យ​​អ្នក​កាសែតកន្លងមកនេះលោកសុវត្ថិ ថាអ្វីៗគឺមាននៅក្នុង​ដៃ​អស់​​ទៅហើយ តែរងចាំពេល​វេលាប៉ុណ្ណោះ ហើយនៅពេលដែលគិតថាសមស្របគឺនឹងបង្ហាញអ្វី​ដែលថ្មីៗតែ​ម្ដង​។កាន់តែគូ​ឲ្យចាប់អារម្មណ៍កាលពីថ្ងៃទី២ វិច្ឆិកា លោកសុវត្ថិ បានបញ្ចេញបទរ៉េបថ្មីមួយ​បទទៀត​ដែលមានចំ​ណ​ង​ជើងថា”The Legend “ធ្វើឲ្យតារារ៉េបជាច្រើនភ្ញាក់ផ្អើល ខណៈដែលវណ្ណដា និងដេវីត កំពុងឡើងកម្ដៅ។

ការលើកឡើងរបស់Fan បែបនេះគឺហាក់ស្របគ្នាទៅនិងអតីតតារាចម្រៀងលោកនូ ស៊ឹប ដែលបានអះអាង​ថា​តាម​លោកយល់ព្រាប សុវត្ថិ អាចនឹងត្រៀមបញ្ចេញអ្វីប្លែកបំផុតជា​មួយ​កូនៗរបស់លោកមិនអាចនៅ​ស្ងៀម​បែ​បនេះទៀតទេ។លោកថា​សម្ថ​ភាព​​ច្រៀងរបស់ព្រាប សុ​វត្ថិ អាចល្បីបានច្រើនឆ្នាំទៀត ព្រោះតារាចម្រៀង​មិន​សំខាន់លើអាយុនោះទេ ប៉ុ​ន្ដែ​អ្វី​ដែល​ពិ​សេ​សគឺនៅលើសុខភាព។ចំពោះលោកសុវត្ថិ វិញបានតាំងចិត្តថាទោះ​ជាពេលនេះ​លោក​ក្លាយ​ទៅជា​ឧក​ញ៉ាក្ដី ប៉ុន្ដែគោលដៅគឺនៅតែបន្ដចាប់អាជីពចម្រៀង និងជំនួញស្មើគ្នា៕

RELATED ARTICLES