Monday, September 23, 2024
Homeតារាខ្មែរវណ្ណដា-ដេវីត៖ក្ដៅដូចបាយពុះ ខណៈព្រាប សុវត្ថិ និង​អ៊ីណូ ចេញព្រមគ្នា!

វណ្ណដា-ដេវីត៖ក្ដៅដូចបាយពុះ ខណៈព្រាប សុវត្ថិ និង​អ៊ីណូ ចេញព្រមគ្នា!

ភ្នំពេញ៖សង្រ្គាមបទចម្រៀងរវាងតារារ៉េប២ដួងគឺលោកវណ្ណដា និងងួន ចាន់ដេវីត កាន់តែឡើង​កម្ដៅខ្លាំង​ឡើង​ៗព្រោះក្រោយពីវណ្ណដា បញ្ចេញបទ” J+02”ដែលអត្ថន័យទាំងមូលត្រូវ​បាន​អ្នក​ស្ដាប់​យល់ថា​ជាការវាយ​ទៅលើ​ដេវីត ចំៗរហូតស្ពឹកមុខថែមទៀតផងនោះ រំលងបាន​តែ​២ថ្ងៃប៉ុ​ណ្ណោះ​​​ដេវីត បានវាយបកទៅវណ្ណដា វិញដូចការ​សង្ស័យ​មែននោះគឺបទ”ចុមអាអូន​អត់ដេក​”ទើប​ធ្វើឲ្យក្រុមFan ទាំងសងខាងកាន់តែឌឺដង​គ្នាខ្លាំងជាងសាមី​ខ្លួន​ជាម្ចាស់​បទ​ខាងលើ​ទៅទៀត។ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់នោះក្រោយតារារ៉េបល្បីឈ្មោះទាំង២ តទល់​គ្នា​ក្ដៅ​ៗបែបនេះធ្វើឲ្យតារាចម្រៀងល្បីៗផ្សេងៗទៀតបានផ្អឹបចេញបទថ្មីៗធម្មតាសិន ហើយ​ពួក​គេ​បែ​ជាងាកមកធ្វើ​បទរ៉េប នាពេលនេះដែរទៅវិញ។

កាលពីថ្ងៃទី២ វិច្ឆិកា កំពូល​តារា​ចម្រៀងព្រាប សុវត្ថិ ដែលយូៗទើបចេញ​ចម្រៀង​ម្ដង​តាំងពីលោកក្លាយ​ទៅជា​ឧកញ៉ាជាង៥ខែ នោះស្រាប់តែព្រលែងបទរ៉េប ថ្មីមានចំ​ណង​ជើង​ថា”The Legend “នាពេលនេះដែរ​ទៅវិញទើប​ធ្វើ​ឲ្យFan លោកមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រហូតពួកគេចាត់ទុកថាអតីតតារាចម្រៀងហង្ស​មាសដែលជ្រក​នៅ​Galaxy ជាង២​ឆ្នាំរូបនេះ​ប្រៀបដូច”ខ្ញីចាស់ កាន់តែហឺ”តែម្ដង។តែនេះមិនមែនជាលើកទីមួយនោះទេ ព្រោះ​កន្លង​មក​លោកព្រាប សុវត្ថិ ក៍ធ្លាប់ច្រៀងរ៉េបបទ”ចិត្តព្រៃផ្សៃ”និងបទ”Gang Gang “ជាដើម។

អ្វីដែលកាន់តែនឹកស្មានមិនដល់ទៀតនោះនៅថ្ងៃដដែលនេះដែរតារាចម្រៀងសាន់ដេលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ(Eno)ឬគេហៅម្យាងទៀតថាតារាឈ្នះអស់មាសត្រូវ ខណៈ​មិត្តធ្លាប់រួមថ្នាក់ខ្លះ​ហៅ​ថាតារាក្បាលធំ​នោះ​ក៍បានចេញបទរ៉េបនៅអំឡុង​នេះដែរ​នោះ​គឺបទ”Eno Is Back”។មានការ​លើក​ឡើងខុសៗគ្នាពីរឿងតារា​ចម្រៀង​សម្រុកគ្នាចេញបទរ៉េប នេះខ្លះថាដើម្បីទប់ទប់វណ្ណដា និងដេវីត កុំឲ្យបោះពួយទៅមុខខ្លាំងពេក និងមួយ​ចំនួន​ទៀត​​ថានៅពេលដែលទីផ្សារ​កំពុង​តែ​ផ្ទុះ​បទរ៉េប អីចឹងតារាចម្រៀងក៍ត្រូវតែឆ្លៀត​ឆក់ឱកាស​នេះ​ដើ​ម្បីឲ្យFan ពួក​គេបានអួតIdol ខ្លួនថាអាចច្រៀងបានដូចគេដែរ ខណៈFan តារាខាងលើគាំទ្រ​តារារបស់គេរៀងៗខ្លួន។

តាមព័តមានថាមានតារាល្បីៗមួយចំនួនទៀតកំពុងធ្វើបទរ៉េប ហើយនឹងត្រៀមចេញ​ក្នុង​ពេលឆាប់ៗ​នេះដែរ​ហេតុនេះហើយការគាំទ្រ នឹងបែកខ្ញែកខ្លាំងជាមិនខាន ។ប្រភពបាន​ឲ្យដឹង​ថាក្រុមតារាចម្រៀងរ៉េប ខ្មែរមួយ​ជីវិតដែលធ្លាប់តែចេញបទវាយប្រហារទៅលើងួន ចាន់​ដេវីត នាពេលកន្លងមកនោះក៍ត្រៀមចេញបទថ្មីៗរបស់​ខ្លួនក្នុងពេលឆាប់ៗនេះឡើង​វិញ​ក្រោ​យស្ងប់ស្ងាត់អស់មួយរយៈពេលមក ប៉ុន្ដែនៅមិនទាន់ដឹងថាបទពួកគេនឹង​វាយប្រហាទៅលើ​ដេវីត ទៀតឬយ៉ាងណានោះឡើយ ខណៈដែលបទរបស់លោកព្រាប សុវត្ថិ “The Legend “​ត្រូវបានអ្នកស្ដាប់ថាមិនសំដៅឌឺដងឲ្យតារាណានោះទេ។

តើទីផ្សារចម្រៀងនៅចុងឆ្នាំ២០២២ នេះពិតជាចង្វាក់រ៉េប ពេញនិយមជាងចង្វាក់ផ្សេង​ៗទៀត ហើយបទប្រ​ភេទ​នេះ​ជៀសមិនផុតពីការច្រៀងវាយប្រហាគ្នាឬ?

លោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើង​តាម​ទូរ​ស័​ព្ទ​កាលពីថ្ងៃទី៣ វិច្ឆិកា ថា​លោ​ក​ក៍បានដឹងរឿងវណ្ណដា និងដេវីត ច្រៀងតទល់គ្នា​ហ្នឹង​ដែរព្រោះពេលលោកទៅ​ច្រៀង​នៅ​ហា​ង​ទ្រខ្មែរ បានឭគេនិយាយរឿងហ្នឹងដែរ។អតីតតារាហង្សមាសរូបនេះ​អះអាងថា​សម្រាប់លោក​យល់​ថាបទចម្រៀងគេធ្វើទៅតាមពេលវេលា តាមបរិបទ​សង្គមគេចូលចិត្តម៉េច ប៉ុន្ដែរឿងដាក់​ទៅដាក់​មកនេះហាក់ដូចជាមើលទៅតារា​ចម្រៀងប្រជែងគ្នាខ្លាំង​ណាស់​គឺមិនដូចសម័យ​លោកច្រៀងល្បីឈ្មោះខ្លាំងនោះមិនមានការប្រកួតប្រជែងគ្នាដល់ម្លឹងទេ។ លោកបន្ថែមទៀត​ថា​រឿងកាច់​កុងគ្នានេះក៍មិនជាទូទៅដែរគឺនៅលើបុគ្គល។ប៉ុន្ដែនៅពេលសួរថាតើរវាងវណ្ណដា និងដេវីត លោក​យល់​ថាម្នាក់ណាធ្វើបានល្អជាង ?ខ្លាំងជាង? នោះលោកនូ ស៊ឹប ថាតារាទាំង​ពីរ​ប្រហាក់ប្រហែលគ្នាទេគឺល្អ​ម្យាងៗម្នាក់​ប៉ុណ្ណោះ៕

RELATED ARTICLES