Monday, September 23, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖លេងមែនទែនហើយ

ពេជ្រ សូលីកា ៖លេងមែនទែនហើយ

ភ្នំពេញ៖អ្នកមេម៉ាយគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានក្លាយទៅជាដៃគូចម្រៀងនិង​សម្ដែង​របស់លោកថុល សុភិ​ទិ ហើយបន្ទាប់ពីពួកគេបានចាប់ដៃគ្នាច្រៀងConcerts មួយប្រាវកាល​ពីពេលថ្មីៗនេះ។ស្រីពេជ្រ បានចេញ​ថត​MV ដំបូងជាមួយភិទិ កាលពីថ្ងៃទី២វិច្ឆិកា តាមរយៈ​បទ​”ហេតុអី្វយើងបែកគ្នា?”ដែលអត្ថន័យហាក់ត្រូវគ្នា​សាច់​រឿងនាងជាមួយអតីតគូដណ្ដឹង​លោ​កគឹម ហាន តែការដាក់អារម្មណ៍របស់នាងពេលនេះគឺជាមួយ​កូនមន្រ្ដីធំ​ផ្កាយ​២ មិនមែនឪពុក​កូន​ប្រុសរបស់នាងឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះសូលីកា បានដើរតួនាទីហាក់​លើស​ពី​តារាចម្រៀងនិងសម្ដែងធម្មតាព្រោះនាងបានក្លាយទៅជាអ្នកផាត់មុខឲ្យសុភិទិ និងមាន​ពេ​ល​​ខ្លះចង្អុលបង្ហាញ​ប្រាប់​ពីវិធីសាស្រ្ដសម្ដែងទៅបុរសអ្នកលេងម៉ូដសាក់នេះ​ទៀតផងគឺប្រៀប​បានជា​Director ម្នា​​ក់​ទៅហើយ ខណៈ​ឈុតពិសេសសូលីកា ត្រូវអោបគ្នាក្នុងអាង​ទឹកជាមួយ​ភិទិ ។

 គូរកត់សម្គាល់ថាពេជ្រ សូលីកា ក្រោយបែកអតីតគូដណ្ដឹងលោកគឹម ហាន កាលពី​ដើម​ខែសីហា នោះនាងងាក​មក​ស្និតស្នាលជាមួយតារាចម្រៀងអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដូចគូសង្សារ តែនាងធ្លាប់អះអាងថារូប​នាងគ្រាន់តែជាFan របស់ភិទិ ប៉ុណ្ណោះបើទោះ​ជាមិន​សូវមានអ្នកជឿរជាក់ក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍​ទោះជា​ការរបូតពានCambodian Idol រដូវកាលទី៤របស់សុភិទិ ហើយធ្លាក់ក្នុងកណ្ដាប់ដៃលីម តិចម៉េង នោះត្រូវបាន​លោក​​ម៉ៃ សុគន្ធ វិភាគថាដោយសារតែភិទិ បង្ហាញ​ដោយចំហ​រឿងស្និតស្នេហ៍តារាស្រីម្នាក់​ដែលគេ​ម៉ៃ​ថាជាសូលី​កា បានជាធ្វើឲ្យភិទិ ពីតួឯកក្លាយ​ទៅជាតួរងក្ដី ប៉ុន្ដែពេលនេះទំនាក់ទំនងរវាង​សូ​លីកា និងតារាលេងម៉ូដសាក់​ម្នាក់​នេះគ្មាន​អ្វីប្រែប្រួល​ឡើយ ។ភិទិ មិនត្រឹមតែគ្មាន​ការអាកអន់​ស្រពោនចិត្តជាមួយស្រីពេជ្រ ដែលគេថា​ជាចំ​ណែក​ធ្វើឲ្យលោកខកខានលើកពាននោះទេ តែ​បច្ចុប្បន្នលោកបានក្លាយទៅជាដៃគូថ្មីរបស់​អ្នកមេម៉ាយកូន១​រូប​នេះទាំងនៅStudio និង​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ។

 សូមរំលឹកថាពេជ្រ សូលីកា ធ្លាប់ជាដៃគូចម្រៀងនិងភាពយន្ដជាមួយលោកនីកូ តែពេ​ល​នេះ​នាង​មាន​ដៃគូថ្មីគឺភិទិ នេះឯង ហើយគេចាំមើលថារវាងដៃគូចាស់​និងថ្មី​រប​ស់​អ្នក​មេម៉ា​យ​រូបស្រស់នេះមួយណាធ្វើឲ្យនាងមាន​មានយី​អ៊ុន​ល្អជាង?ចំណែកFan ខ្លះយល់​ថាសូលីកា ពេលនេះនាងហាក់ចង់ជ្រើសគូស្នេហ៍ថ្មីជាតារាដូចគ្នា ច្រើនជាង​ទទួ​ល​សំ​ណើរធ្វើ​ជា​”ជំទាវ”​លាក់មុខម្ដងទៀត៕

RELATED ARTICLES