ភ្នំពេញ៖តារាចម្រៀងហង្សមាសកែវ សុបញ្ញា បានកំណត់ថ្ងៃរៀបការជាក់ហើយនោះគឺនៅដើមឆ្នាំ២០២៤ ខាងមុខនេះដែលពិធីនោះនឹងធ្វើជាលក្ខណៈធំដុំដោយសារតែភ្ញៀវនាងភាគច្រើនជាតារាសិល្បៈរួមអាជីព ខណៈដែលភ្ញៀវខាងគូដណ្ដឹងមួយចំនួនធំគឺជាមន្រ្ដីយោធា និងរាជការជាដើម។ចំពោះហេតុផលដែលត្រូវរងចាំដល់ទៅជាង១ឆ្នាំទៀតទើបគ្រងឈុតកូនក្រមុំនោះត្រូវបានសុបញ្ញា អះអាងថាដោយសារតែនាងមានជំនឿរទៅតាមក្បួនហុងស៊ុយ ដែលហោរាសាស្រ្ដបានគន់គូថាពេលាល្អនៃមង្គលការរបស់នាងនាពេលនោះទើបមិនអាចធ្វើនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ នេះបានឡើយ។

កែវ សុបញ្ញា ថ្លែងថា”ខ្ញុំច្បាស់ហើយបង រឿងរៀបការគឺនៅដើមឆ្នាំ២០១៤ ឯណ្ណោះ។និយាយទៅខ្ញុំរៀបការទៅតាមហុងស៊ុយអីចឹងមិនអាចធ្វើខុសហ្នឹងបានទេ។មង្គលការខ្ញុំធ្វើធំដុំគូសមដែរ ព្រោះភ្ញៀវខាងគូដណ្ដឹងខ្ញុំភាគច្រើនជាមន្រ្ដីរាជការ”។

សូមបញ្ជាក់ថាកែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយមន្រ្ដីកងរាជអាវុធហត្ថលោកប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីលោកប៉ោស៊ាង ធ្លាប់តាមស្នេហ៍នាងដល់ទៅរយៈពេល១៥ឆ្នាំទើបធ្វើឲ្យនាងទុកចិត្តហើយព្រមបើកបេះដូងទទួលសំណើរស្នេហ៍របស់មន្ត្រីយោធោរូបនោះ។ក្រោយក្លាយទៅជាគូណ្ដឹងគ្នារយៈពេលជាង១ឆ្នាំមកនេះសុបញ្ញា និងគូណ្ដឹងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាញឹកញាប់ ហើយអនាគតស្វាមីរបស់នាងមិនចេះប្រចណ្ឌនាងផ្ដែសផ្ដាសនោះទេ ពោលគឺបើកដៃឲ្យនាងលេងសិល្បៈទាំងច្រៀងនិងសម្ដែងតាមចិត្តចង់តែម្ដង ខណៈដែលពេលខ្លះគេឃើញបញ្ញា និងលោកប៉ោស៊ាង ស្អិតល្មូតគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។

គូរកត់សម្គាល់ដែរថាកែវ សុបញ្ញា បានឆក់ឱកាសថតភាពយន្ដនៅហង្សមាសជាបន្ដបន្ទាប់នៅហង្សមាសទើបធ្វើឲ្យនាងលេចធ្លោក្នុងអាជីពសម្ដែងបន្ថែមទៅលើអាជីពចម្រៀង ខណៈដែលរូបនាងក៍ជាម្ចាស់ផាប់មួយនៅទីក្រុងតាខ្មៅផងដែរ។ថ្មីៗនេះដែរសុបញ្ញា ក៍បានចូលប្រលងកម្មវិធីI Am A Singer Cambodia រដូវកាលទី៣ផងដែរ ប៉ុន្ដែឱកាសលើកពានបានដូចបំណងឬអត់នោះគឺនៅរងចាំ២សប្ដាហ៍ទៀតទើបដឹងលទ្ធផល ៕
