ភ្នំពេញ៖តារាសម្ដែងនាងហ្វា ហ្វា ហៅស្រីយី ដែលជាអតីតសង្សារទី៣ របស់នាយចឺម នោះថ្មីៗនេះនាងបានចាប់ដៃគ្នាជាមួយលោកមេសា ថតស្ពតមួយហើយអ្នកដឹកនាំតម្រូវឲ្យស្រីយី និងនាយចឺម អោបរឹតគ្នា។ក្រោយឃើញហ្វា ហ្វា នៅតែអាចបន្ដស្អិតល្មូតគ្នាមួយនាយចឺម ធ្វើការងារសិល្បៈជាធម្មតាដោយគ្មានគំនុំក្នុងខ្លួនបែបនេះទាំងអ្នកសិល្បៈក្នុងនិងក្រៅសិល្បៈលើកឡើងថានេះគឺជាគំរូល្អមួយក្នុងព្រោះថាគូស្នេហ៍ខ្លះពេលប្រេះឆាស្នេហ៍ពួកគេច្រើនតែហែកហួរគ្នានិងយកគ្នាជាសត្រូវ។ប៉ុន្ដែអ្នកខ្លះទៀតក៍សង្ស័យថាស្រីស្រស់ហ្វា ហ្វា និងនាយចឺម អាចនឹងបញ្ឆេះភ្លើងស្នេហ៍ឲ្យឆាបឆេះសារជាថ្មីឡើងវិញម្ដងទៀតបានគ្រប់ពេលផងដែរព្រោះថាពេលនេះពួកគេចាប់ផ្ដើមជួបនិងរួមការងារជាមួយគ្នាកាន់តែញឹកញាប់ តាំងពីលោកមេសា ចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយកូន១នាងសេង សុខឃីម មក។

យ៉ាងណាជាការឆ្លើយតបទៅFan ដែលសង្ស័យថាហ្វា ហ្វា និងនាយចឺម អាចក្លាយទៅជាគូសង្សារគ្នាម្ដងទៀតនោះស្រីយី បានអះអាងដោយតាំងចិត្តថាមិនអាចទៅរួចនោះទេ គឺចាប់ពេលនេះតទៅនាងចាត់ទុកនាយចឺម ត្រឹមជាបងប្រុសប៉ុណ្ណោះ។ការវាចារបស់ហ្វា ហ្វា នាពេលនេះគឺស្របពេលដែលមុននេះនាងបានប្រកាសថាបេះដូងនាងមានម្ចាស់ចិត្តថ្មីហើយនោះគឺទាហានខ្មែរអាមេរិកលោក Sanan Sithadin ដែលលោកគ្រោងចុះមកខ្មែរជួបនាងផ្ទាល់ជាលើកទី១នៅអំឡុងខែមេសាឆ្នាំ២០២៣ ខាងមុខនេះហើយ បន្ទាប់ពីពួកគេបានស្គាល់គ្នាតាមបណ្ដាញសង្គមរយៈពេលជិត១ឆ្នាំមក។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះមុនពេលសង្សារថ្មីចុះមកសាសងស្នេហ៍នេះហ្វា ហ្វា បែជាបង្ហាញស្និតស្នេហ៍ជាចំហជាមួយលោកប៉ែន ភ័ក្រសុធារិទ្ធ ដូចគូសង្សារទៅវិញទើបធ្វើឲ្យមានការលើកឡើងថាបើលោកSithadin នៅតែពន្យាពេលមកខ្មែរទៀតប្រយ័ត្នស្រីស្អាតរូបនេះប្ដូរចិត្តភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នាម្ដងទៀត នោះច្បាស់ជាលោកបានត្រឹមស្ដាយសាច់សខ្ចីរបស់នាងជាមិនខាន។

ក្រៅពីចាប់ដៃនាយចឺម ថតស្ពតថ្មីៗនោះហ្វា ហ្វា ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើសិនជាលោកមេសា មានបទថ្មីនៅសាន់ដេហើយហៅនាងថតគឺនាងនៅតែទទួលដូចមុនគ្មានបញ្ហាឡើយ។ចំណែកនាយចឺម បានប្រាប់បាលពីពេលថ្មីៗនេះថាការជួបនិងស្និតស្នាលជាមួយហ្វា ហ្វា ភាគច្រើនជាការងារឬដោយចៃដន្យ តែលោកគ្មានគម្រោងផ្សះផ្សារស្នេហ៍ចាស់ជាថ្មីឡើយ៕
