ភ្នំពេញ ៖ មុនចូលរួមប្រជុំពេញអង្គរដ្ឋ- សភា ពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដែលត្រូវ បានមជ្ឈដ្ឋានតាមដាននយោបាយជឿជាក់ថា នឹងមានការឆ្លៀតជួបចរចាគ្នាជាថ្មី រវាងថ្នាក់ដឹកនាំគណបក្សមានអាសនៈនៅរដ្ឋសភាទាំង២ នោះ លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅ រដ្ឋសភា បានដឹកនាំប្រជុំគណៈកម្មការនាយក គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦។
កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ដឹកនាំ ដោយលោកកឹម សុខា ប្រធានស្តីទីគណបក្សនិងមានការចូលរួមពី លោកប៉ុល ហំម ជាប្រធាន និងលោកអេង ឆៃអ៊ាង ជាអនុប្រធាន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នោះ បានពិភាក្សាលើរបៀបវារៈ សំខាន់ៗរួមមាន ៖ ១-ស្ថានភាពនយោបាយ, ២-របាយការណ៍សកម្មភាព និងរបាយការណ៍ ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៦ និង៣-ផ្សេងៗ។
លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក ទាក់ទងនឹងការប្រជុំគណៈ- កម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នៅ ថ្ងៃនោះថា “ក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក គណបក្ស ខ្ញុំបានថ្លែងអំពី ៖
១-ការវាយតម្លៃកិច្ចការគណបក្ស ក្នុង ឆ្នាំ២០១៦ កន្លងមក
២-ស្ថានភាពនយោបាយបច្ចុប្បន្ន
៣-ទិសដៅចំពោះមុខសម្រាប់ការបោះ- ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ ដែលមានជាអាទិ៍ ៖
-បញ្ជីបោះឆ្នោត
-ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត
-កម្មវិធីនយោបាយ និងសារនយោបាយ
-ពង្រឹងប្រព័ន្ធផ្សព្វផ្សាយគណបក្ស
-ត្រៀមមធ្យោបាយសម្រាប់យុទ្ធនាការ ឃោសនា”។
ប្រធានគណៈកម្មាធិការនាយកគណបក្ស សង្គ្រោះជាតិ លោកប៉ុល ហំម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការប្រជុំនោះ មិនមានអីប្លែកទេ គឺតែងធ្វើជាប្រចាំឆ្នាំ ប៉ុន្តែ ជាការកត់សម្គាល់លោកកឹម សុខា ក្នុងនាម ប្រធានស្តីទីគណបក្សក៏បានមានប្រសាសន៍ផ្តាំ ផ្ញើសំខាន់ៗទៅកាន់សមាជិកដែលមានវត្តមាន ក្នុងអង្គប្រជុំនោះ។
លោកប៉ុល ហំម មានប្រសាសន៍ថា “ប្រជុំ ព្រឹកមិញហ្នឹង មានអី គ្រាន់តែយើងស្តាប់របាយ- ការណ៍ ទី១ គឺឯកឧត្តមប្រធានកឹម សុខា ហ្នឹង គាត់រាយការណ៍ពីស្ថានភាពនយោបាយ ហើយ និងរបាយការណ៍សកម្មភាពរបស់គណៈកម្មា- ធិការប្រតិបត្តិ ហើយនិងរាយការណ៍អំពីហិរញ្ញ- វត្ថុ។ ដូច្នេះអត់មានអីទេ យើងគ្រាន់តែប្រជុំ ពីការងារដែលយើងធ្លាប់ធ្វើហ្នឹង ហើយរាយ- ការណ៍ជូនគណៈកម្មាធិការនាយក តែប៉ុណ្ណឹងទេ អត់មានប្លែកទេ ជាការប្រជុំធម្មតាប្រចាំឆ្នាំ។ ដំណាច់ឆ្នាំនេះ គណៈកម្មាធិការនាយក ត្រូវទទួល របាយការណ៍ពីគណៈកម្មាធិការប្រតិបត្តិ គណៈ- កម្មាធិការវិន័យ ហើយជាសកម្មភាពរបស់ គណបក្សតែប៉ុណ្ណឹងទេ”។
លោកប៉ុល ហំម មានប្រសាសន៍បន្តថា “មិនមែនតែគណៈកម្មាធិការនាយកទេ គឺគណ- បក្សយើងទាំងមូលហ្នឹងហើយ គឺយើងមានអី ក្រៅពីចូលរួមក្នុងកិច្ចការបោះឆ្នោតហ្នឹង សម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ហើយ ក្នុងដំណាក់កាលនេះ គឺតាមរបាយការណ៍របស់ គណៈកម្មាធិការប្រតិបត្តិហ្នឹង គឺយើងកំពុងតែ ប្រមូលការដាក់ពាក្យពីសមាជិកផ្សេងៗ ឈរ ឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយនិងរៀបចំ លំដាប់លេខរៀង តែប៉ុណ្ណឹងទេ។ ចំពោះលោក ប្រធាន គាត់បានផ្តាំផ្ញើថា ទី១ គឹយើងធ្វើកិច្ច- ការអី គឺយើងធ្វើកិច្ចការធម្មតា គាត់ណែនាំឱ្យ សមាជិកហ្នឹងប្រើពាក្យឱ្យថ្លៃថ្នូរ តាមហ្វេសប៊ុក ក្តី អីក្តីហ្នឹង គឺរក្សាតម្លៃរបស់យើងជាសមាជិក នៃគណបក្សមួយដែលប្រកាន់នូវសីលធម៌ល្អ។ ដូច្នេះជាធម្មតា អត់មានអីប្លែកទេ អាហ្នឹងជា ការណែនាំជាគោលលការណ៍របស់គណបក្ស យើងជាហូរហែមកអ៊ីចឹងទៅហើយ”។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ឆ្នាំ២០១៦ សម្តេចហេង សំរិន ប្រធាន រដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត លើរបៀបវារៈស្តីពីការបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នូវ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីកិច្ច ប្រជុំនៅថ្ងៃនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បានអនុម័តយកថ្ងៃទី២៦ធ្នូ ឆ្នាំ២០១៦ បន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រាមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ- គោក។
ជាមួយគ្នានេះ មជ្ឈដ្ឋានអ្នកតាមដាន នយោបាយបានលើកឡើងថា ក្នុងសម័យប្រជុំ រដ្ឋសភា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នោះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណ- បក្សមានអាសនៈនៅរដ្ឋសភាទាំង២ គឺគណ- បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ- ជាតិ ដូច្នេះអាចនឹងមានការឆ្លៀតជួបពិភាក្សា គ្នាលើបញ្ហានៅសេសសល់បន្ថែមទៀត ក្នុង ឱកាសនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាពេល នោះ រវាងលោកកឹម សុខា ប្រធានស្តីទីគណ- បក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគ តិច នៅរដ្ឋសភា ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្សប្រ- ជាជនកម្ពុជា និងជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា ដូចកាលជួបគ្នានាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នោះដែរ៕
ដោយ ៖ កុលបុត្រ