ភ្នំពេញ៖ស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ដែលធ្លាប់ចាប់ដៃគូជាមួយលោកដួង វីរៈសិទ្ធ ទទួលបានការគាំទ្ររហូតនាងមានកេរ្ដិ៍ឈ្មោះល្បីមកដល់ពេលនេះមួយចំណែកអាចថាមកពីវីរៈសិទ្ធ ដែរតាមរយៈបទ”ប្រយោគស្នេហ៍”នោះពួកគេអស់ឱកាសក្នុងការធ្វើជាដៃគូគ្នារយៈពេលជាង១ឆ្នាំទៅហើយ ក្រោយលោកម៉ម វាសនា ហៅវីរៈសិទ្ធ បាយបាយហង្សមាសទៅផ្ញើរខ្លួននៅរាម កាលពីខែកុម្ភៈឆ្នាំ២០២១ ធ្វើឲ្យហ្សាណា ងាកទៅធ្វើជាដៃគូជាមួយកូនកំលោះទី២លោកឧកញ៉ាព្រាប សុវត្ថិ នោះគឺលោកសុវត្ថិ មុនីនាគ ហើយពួកគស្និតស្នាលគ្នាទាំងក្នុងនិងក្រៅឆាក។យ៉ាងណាថ្មីៗនេះស៊ូហ្សាណា រកបានដៃគូឆ្លងឆ្លើយថ្មីជំនួសលោកវីរៈសិទ្ធ ហើយនោះគឺលោកលីម តិចម៉េង ម្ចាស់ពានCambodian Idol រដូវកាលទី៤ដែលពួកគេច្រៀងសម្ដែងរួមគ្នាជាលើកដំបូងតាមរយៈបទ”ស្ម័គ្រធ្វើសង្សារបីថ្ងៃ”។សម្រាប់ហ្សាណា វិញការចាប់ដៃគូជាមួយតិចម៉េង នៅពេលនេះក៍សាកសមគ្នានិងប្លែកម្យាងដែរព្រោះថាពួកគេមានអាយុប្រហាក់ប្រហែលគ្នា ប៉ុន្ដែការទទួលបានជោគជ័យដូចនាងចាប់ដៃលោកវីរៈសិទ្ធ ដែរឬយ៉ាងណានោះនៅមិនទាន់អាចសន្និដ្ឋានបានឡើយ។
![](https://norkorthom.com/wp-content/uploads/2022/11/z16-9-575x1024.jpg)
រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ លើកឡើងថានាងមានចំណុចខ្លាំង២យ៉ាងគឺទី១៖រូបសម្រស់ និងទី២៖ការច្រៀងបទជាភាសារអង់គ្លេស ខណៈដែលការច្រៀងបទជាភាសារខ្មែរនៅមានកម្រិត និងត្រូវការពេលវេលាថែមទៀត។ប៉ុន្ដែបើសង្កេតមើលទីផ្សារចម្រៀងតារាស្រីនៅហង្សមាសនាពេលបច្ចុប្បន្នវិញគឺអ្នកដែលមានទីផ្សារស្ទុះហក់ឡើងគឺមានតែរូបនាងម្នាក់ប៉ុណ្ណោះ ព្រោះសូម្បីដែលតារាល្បីៗលំដាប់ជូរមុខផលិតកម្មធំនេះក៍នៅទ្រឹងតាំងពីផ្ទុះកូវីដម្លេះ ពោលគឺជាង២ឆ្នាំទៅហើយ។តាមព័តមានថាតម្លៃខ្លួនរបស់ហ្សណា ច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅជិត២ពាន់ដុល្លារឯណ្ណោះ ខណៈដែលនាងត្រូវប៉ាន់ទាំងច្រៀងសម្ដែងនិងទីផ្សារស្ពតពាណិជ្ជកម្មផងដែរទើបធ្វើឲ្យតារាវ័យ២២ឆ្នាំរូបនេះអាចរកបា្រក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ធ្វើឲ្យមុននេះនាងមានលទ្ធភាពទិញបានផ្ទះ២ល្វែងជាប់គ្នាតម្លៃជាង២០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត៩ម៉ឺនដុល្លារ។តែគេនៅមិនទាន់ដឹងថាបុរសរូបណាជាម្ចាស់បេះដូងរបស់ហ្សាណា នោះទេក្រោយនាងបង្ហាញសញ្ញាមានសង្សារកាលពីពាក់កណ្ដាលឆ្នាំ២០២០ ក៍ស្ងប់ស្ងាត់ទៅវិញ។
![](https://norkorthom.com/wp-content/uploads/2022/11/z25-8-682x1024.jpg)
អ្នកជំនាញសិល្បៈបានលើកឡើងថាទីផ្សារចម្រៀងនាងរ៉េត ស៊ូហ្សាណា ប្រជែងគ្នាខ្លាំងនៅរយៈពេលចុងក្រោយនេះជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា បើទោះជាតម្លៃខ្លួនតារាទាំងពីរខុសគ្នាឆ្ងាយក្ដី៕
![](https://norkorthom.com/wp-content/uploads/2022/11/z24-5.jpg)
![](https://norkorthom.com/wp-content/uploads/2022/11/z21-5-682x1024.jpg)