Thursday, April 25, 2024
Homeតារាខ្មែរម៉ូលីកា៖តាំងចិត្តថាមិនឲ្យក្រុមបង្ខូចកេរ្តិ៍ឈ្មោះ និង​គម្រាមសម្លាប់នាង រួចពីសំណាញ់ច្បាប់ឡើយ!

ម៉ូលីកា៖តាំងចិត្តថាមិនឲ្យក្រុមបង្ខូចកេរ្តិ៍ឈ្មោះ និង​គម្រាមសម្លាប់នាង រួចពីសំណាញ់ច្បាប់ឡើយ!

ភ្នំពេញ៖អតីតតារាចម្រៀងRock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជនអានាមិកផ្ញើរ​សារជា​អក្សរផង,សម្លេង និងរូបភាពកំភ្លើងខ្លី និងអាកាផងព្រមានមកលើនាងដោយខ្លះនិយាយបង្ខូចកេរ្ដិ៍ឈ្មោះនាង និង​ខ្លះទៀតព្រមានឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាងគ្រោះថ្នាក់។ករណីដ៍រសើបនេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា ឆ្នាំ២០២២ ហើយពេលនេះម៉ូលីកា ថានាងមិនខ្លាចការគម្រាមទាំងនោះទេ ព្រោះនាងកំពុងតែចង់វែក​មុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះហើយពេលនោះនាងនឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ពោ​ល​គឺ​មិន​ឲ្យជន​បាតសង្គមនោះរួចខ្លួនជាដាច់ខាត។

 សារដែលជនអាណាមិកផ្ញើរជូនម៉ូលីកា តាមហ្វេសបុកឈ្មោះKim Sophary នោះមានដូចជាពាក្យ”មេតុងទីន ជំ​ពាក់លុយតុងទីនរាប់លានដុល្លារ ហើយសុំមិនឲ្យគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញ់បោកវា តែខ្ញុំ​អត់​ព្រម​ទេ វាយកលុយគេទិញឡានហ៊ឺហា  ដេញតុងទីន មិនដែលបានលុយគ្រប់ម៉េច ឲ្យគេរំលស់ កូនស្គាល់វា​បើមិនជំ​ពាក់គេវ័នក បើមិនចឹងវាជំពាក់កូនរាប់រយនាក់ រាល់ថ្ងៃ ហើយវានឹងប្រមូលលុយអ្នកថ្មីសងអ្នកចាស់ ចឹងមានន័យ​ថាចង់បោកអ្នកថ្មីសងចាស់ដែលវាបោកមែន វីដេអូមានទៀតចាំផុស ឲ្យអស់ព្រោះអាណិត​អ្នក​ក្រោយគ្នាមិន​ដឹង​អី ខ្ញុំអ្នកមុនអត់បានលុយ ហើយខ្ញុំយល់អារម្មណ៍”។

 ក្រោយឃើញជនព្យាយាមចោទប្រកាន់នាងបែបនេះម៉ូលីកា បានតបវិញយ៉ាងខ្លីថា”ចង់និ​យា​យ​ថាធ្វើចឹង​បានអីមកវិញ ផុសនិងចង់បានអីឲ្យប្រាកដ ម៉េចមិនយកអាខោនពិតមកផុសមកបើខ្លាំង”។

  នៅមានអាខោនFake មួយចំនួនទៀតដែលផ្ញើរសារមកគម្រាមម៉ូលីកា ដូចជាពាក្យថា”ត្រៀមខ្លួនឲ្យហើយ​ទៅម៉ូលីកា…”។ក៍មានសារមួយចំនួនទៀតពីក្រុមអានាមិកផ្ញើរមកគម្រាមម៉ូលីកា ទាំងជាសម្លេង និងរូបកាំ​ភ្លើងខ្លី,វែង ទៀតផងដោយខ្លះព្រមមានឲ្យនាងផ្ញើលុយ​បើមិនដូច្នេះទេគេនឹងសម្លាប់នាងជាដើម….។

  ម៉ូលីកា បានចេញវីដេអូLive នៅរសៀលថ្ងៃទី៩ វិច្ឆិកា ថានាងមិនដែលស្គាល់ជនតាមបំផ្លាញ​នាងទាំងនោះដែរ​ព្រោះពួកគេមិនមែនជាកូនតុងទីនរបស់នាងឡើយ។យ៉ាងណានាងសូមឲ្យក្រុមទាំងនោះចេញមកបញ្ជាក់ឲ្យ​ច្បា​ស់មកថាតើនាងបោកលុយគេអស់ប៉ុន្មាន?នាងថាអាខោន Fake  ទាំងនោះគម្រាមឲ្យនាងប្រគល់​លុយបើមិន​អី​ចឹងទេគេនឹងបាញ់ ឬស​ម្លាប់​ចោ​ល ហើយក្រុមនោះបានប្រើអាខោនប្លែកៗទាំងអស់។ម៉ូលីកា បានព្រមានវិញថា​អ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងគឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខា​ត ព្រោះអ្វីៗនឹងត្រូវធ្វើទៅ​តាមផ្លូវ​ច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗពីអ្នកនៅក្រោយខ្នងជនបាតសង្គមទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថាជាអ្នកណាទេ ព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេតពីក្រុមការងាររបស់នាង។ប៉ុន្ដែ​នាងថាក្រោយមានជនមួយក្ដាប់តូចមកចោទប្រកាន់នាងដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះទង្វើរនោះមិនប៉ៈពាល់ដល់សេចក្ដីទុក​ចិត្តរបស់កូនតុងទីននាងឡើយ ព្រោះពួកគេនៅតែមានជំនឿមកលើនាង​ដូចដើម​ដដែ​ល​។

 សូមបញ្ជាក់ថាម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃសុក្រ​ទី២២​ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធិភាព និងជួយ​សម្រួ​ល​ដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន ដើ​ម្បី​ឲ្យ​ក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ហេតុនេះរាល់ពេលមានបញ្ហាវិវាទឬជនណាចង់​ធ្វើឲ្យ​ប៉ៈពាល់ដល់ក្រុមហ៊ុននាងនោះរឿងរ៉ាវទាំងនោះត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ករណីដែលមានក្រុមជន​ផ្ញើរ​សារ​ទាំងអក្សរ,សម្លេង និងរូបភាពកំភ្លើងផងព្រមានដល់អាយុជីវិតនាងបែបនេះម៉ូលីកា ថាក្រុមនោះមិនអាច​គេច​ផុតពី​សំណាញ់ច្បាប់បានឡើយ ហើយនាងនឹងវែកមុខ លាតត្រដាងឲ្យគ្រប់គ្នាបានដឹងបក្សពួកគេជាអ្នកណា? មេក្លោងជាអ្នកណានៅពីក្រោយខ្នង? ដើម្បីកុំឲ្យជនខិលខូចទាំងនោះមើលស្រាលលើច្បាប់តទៅទៀត៕

RELATED ARTICLES