ភ្នំពេញ៖ Mister Friendship Cambodia ដែលជាប្រភេទកម្មវិធីការប្រកួតបុរសឯកអន្តរជាតិមួយ ត្រូវបានលេច រូបរាងនិងរៀបចំឡើងនៅកម្ពុជាហើយ ការផ្តួចផ្តើមពី Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) ដែលអ្នករៀប ចំកម្មវិធី Mister Friendship International ទាំងក្នុងប្រទេសថៃនិងកម្ពុជា ហើយស្ថិតក្រោមការជួយជ្រោមជ្រែង ពីម្ចាស់ក្រុមហ៊ុនជាច្រើន ជាពិសេសអ្នកជំនាញក្នុងវិស័យលើកស្ទួយបុរសឯកអន្តរជាតិ។ ក្នុងចំណោមដៃគូរស ហការ និង គណៈកម្មការ ជាច្រើនរូបក៏មានវត្តមានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានចូលរួមជ្រោមជ្រែងឧប ត្ថម្ភ និងគាំទ្រចំពោះកម្មវិធី Mister Friendship International Cambodia ដោយវត្តមានលោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាតំណាងដ៏ខ្ពង់ខ្អស់ចូលរួមជាគណៈកម្មការដាក់ ពិន្ទុផងដែរ។




Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃចាប់ផ្តើមប្រកួតនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ឱ្យដឹងថា គោលបំណងដែលនាំយកកម្មវិធីប្រកួត Mister Friendship International ចូលមកកម្ពុជាព្រោះតែចង់ឱ្យកម្ពុជាក្នុងនាមជាដៃគូអាស៊ានបង្ហាញមុខនៅលើឆាកអន្តរជាតិ ក្នុងការចែករំលែកក៏ដូចជាប្រកួតប្រជែងសមត្ថភាពទាំងចំណេះដឹង ហើយក៏រូមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសនីមួយៗរបស់ខ្លួនដែរ។ សម្រាប់កម្មវិធីនេះនឹងសង្ឃឹមថា អាចចម្រាញ់យកបុរសឯក៥ដួងជាមួយជ័យលាភីម្ចាស់មកុដ Mister Friendship Cambodia 2022 ផងដែរ។



លោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលគណៈកម្មការដាក់ពិន្ទុបានប្រាប់ផងដែរថា ទោះបីជាឆ្នាំនេះជាលើកដំបូងសម្រាប់ការរៀបចំការប្រកួតក៏ពិតមែន តែលោកមើលឃើញថា ពិតជារៀបចំបានល្អដោយមានដៃគូសហការជាច្រើនចូលរួម ក្នុងការលើកស្ទួយដល់បេក្ខភាព ដើម្បីបានជ័យលាភីល្អម្នាក់ចេញទៅប្រកួតលើឆាកអន្តរជាតិ។


ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំពិភពលោកនោះ កម្មវិធី Mister Friendship Cambodia ក៏រៀបចំឡើងស្របពេលដូចគ្នា ដែលពេលវេលាល្អនិងសាកសម ហើយយើងចម្រាញ់យក ម្ចាស់ មកុដ Mister Friendship Cambodia 2022 ដើម្បីត្រៀមចូលរួមប្រកួតនាខាងមុខនេះនៅប្រទេស ថៃ។
គូរបញ្ជាក់ផងដែរថា កម្មវិធី Mister Friendship Cambodia ត្រូវបានចាប់ផ្តើមដល់វគ្គជម្រុះ ហើយ នាថ្ងៃទី១២ខែ វិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខភាពចំនួន២០នាក់បន្ទាប់ទទួលរើសបានអ្នកដាក់ពាក្យស្នើរ សុំចូល រួមប្រកួត។

សម្រាប់វគ្គជម្រុះនេះផងដែរ គឺគណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុយកត្រឹម១០នាក់ ដើម្បីឆ្លងទៅវគ្គបន្ទាប់ ហើយនឹងត្រៀមចម្រាញ់យកត្រឹមជ័យលាភី៥នាក់និងម្ចាស់មកុដ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ការប្រកួតអន្តរជាតិដែលបេក្ខភាពមកពីជុំវិញពិភពលោកនោះ នឹងត្រៀមរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃនាពេលមុខនេះ ៕

