ការជ្រើសរើសទទួលទានសាច់ជ្រូកដែលល្អមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពប្រចាំថ្ងៃ យ៉ាងណាមិញ ផលិតផលសាច់ជ្រូកភាគច្រើនដែលដាក់លក់នៅលើទីផ្សារ ជាពិសេសទីផ្សារនាពេលបច្ចប្បន្នការលក់បែបសម័យបុរាណ ផលិតផល សាច់ភាគច្រើនគ្មានអនាម័យ ហើយផលិតផលសាច់ខ្លះក៏នាំចូលពីក្រៅ យើងសង្កេតឃើញ ផលិតផលសាច់នាំចូលពីក្រៅក៏មានគុណភាពមិនដូចសាច់ស្រស់ដែរ។
ដូច្នេះដើម្បីដោះស្រាយជាមួយបញ្ហាខាងលើនេះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានណែនាំទាក់ទងជាមួយហាងលក់ ផលិតផល សាច់ដែលមានអនាម័យ សាច់ជ្រូកដែលលោកអ្នកទទួលបានគឺស្រស់គុណភាពល្អ តាមស្ដង់ដារ មកកាន់ទីផ្សារនាពេល បច្ចប្បន្ន របស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា មានរោងចក្រកែច្នៃផលិតចំណីអាហារ ទំនើបថ្មីមួយក្នុងខេត្តកំពត ដោយផ្តោតសំខាន់ទៅ លើផលិតផលសាច់ជ្រូកស្រស់ គុណភាពល្អតាមស្តង់ដារ ។ក្រុមហ៊ុន បានប្រើប្រាស់នៅបច្ចេកវិជ្ជាទំនើប ក្នុងការ កែច្នៃផលិតផលសាច់ជ្រូកដោយ ប្រើតាមគោលការណ៏ សុខុមាលភាពសត្វ រួមទាំងការធានាបាននូវសាច់ដែល មានអនាម័យល្អ និងការត្រួតពិនិត្យគុណភាពដោយអ្នកឯកទេស។
ជាមួយគ្នាផងដែរ ការបង្កើតរោងចក្រកែច្នៃផលិតចំណីអាហារស្តង់ដារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជានេះ គឺក្រុមហ៊ុនផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន CPF រួមមានការផលិតផលិតផលចំណីអាហារគុណភាពខ្ពស់ បំពាក់ដោយ បច្ចេកវិទ្យានិងសម្ភារទំនើប តាមស្តង់ដារអន្តរជាតិ។
លោក អៀង ចន្ថា ប្រធានសត្តឃាតដ្ឋានសត្វជ្រូក ខេត្តកំពត អាជីវកម្មសាខា តំបន់១របស់រោងចក្រកែច្នៃផលិត ចំណីអាហាររបស់ក្រុមហ៊ុន ស៊ី. ភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន ស៊ីភី ខេមបូឌាបាន ចែកចាយសាច់ជ្រូកតាមគោលការណ៍បី ដើម្បីធានាបាននូវសាច់ស្រស់ និងគុណភាពខ្ពស់បំផុតសម្រាប់អតិថិជន។
ទី១) ការនាំយកសត្វពីកសិដ្ធាន ចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ : គឺផលិតផលសាច់ដែលល្អ ផ្តើមចេញពីការជ្រើសរើស ពូជដែលល្អ រឹងមាំ ធន់ជម្ងឺ ចិញ្ចឹមក្នុងរោងបិតមានស្តង់ដារ មានការ គ្រប់គ្រងបរិស្ថានត្រឹមត្រូវ ហើយនិងមានពេទ្យ សត្វជំនាញតាមដារសុខភាពសត្វជាប្រចាំ ។
ទី២) មានការដំណើរការបំលែងសាច់ជ្រូកដោយបច្ចេកវិជ្ជាទំនើប: សំរាប់គន្លឹះនៃសាច់ស្រស់គឺជាការ រក្សាផលិត ផលសាច់ក្នុងសីតុណ្ហភាពត្រជាក់ (0-4 អង្សាសេ) ដើម្បីកាត់បន្ថយការលូតលាស់នៃបាក់តេរី និងរក្សាគុណភាពសាច់។ ដូចច្នេះសាច់ដែលទទួលបាន គឺស្រស់ល្អ មានគុណភាព និងអនាម័យខ្ពស់ គ្រប់ដំណាកកាលនៃការផលិត ។
ទី៣) សេវាកម្មល្អនិងការគ្រប់គ្រងគុណភាពគ្រប់ដំណាលកាល: ដោយមានការត្រួតពិនិត្យគុណភាពសាច់តាំងពី កសិដ្ឋានរហូតដល់ ដៃអតិថិជនដើម្បីធានាបាននៅសាច់ដែលមានគុណភាព។ អ្វីដែលកាន់តែ ពិសេសបុគ្គលិក របស់ក្រុមហ៊ុនគ្រប់ផ្នែកមានការបណ្តុះបណ្តាលបានយ៉ាងល្អ សំរាប់ត្រៀមខ្លួនក្នុងការជួយ ដោះស្រាយបញ្ហារបស់អតិថិជន។
លោក អៀង ចន្ថា បន្ថែមទៀតថាអតិថិជនអាចជឿជាក់លើគុណភាពសាច់ជ្រូកស៊ី. ភីបាន ក្រុមហ៊ុនហានធានាបាន ថាសាច់ជ្រូកស៊ី. ភី មានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគគ្រប់គ្នា។
បើតាមរយះការចុះទៅ សំភាសន៍អាជីវករបងស្រីឈ្មោះងែត ភួងម៉ាលីស និង បងស្រីអាជីវករ ឡេង ហួយ ដែលបានយកសាច់ជ្រូកទីប៉ាយស៊ីភីលក់បន្តនៅក្រុងព្រះសីហនុផ្សារលើបានមានប្រសាសន៍ថា “គាត់ជ្រើសរើស យកសាច់ជ្រូកទីប៉ាយស៊ីភី មកលក់ក្នុងហាងរបស់គាត់ ព្រោះគាត់ឃើញថាសាច់ជ្រូក ស៊ីភីនាំយកមកពី កសិដ្ឋានចិញ្ចឹមមានស្តង់ដាត្រឹមត្រូវ ជាជ្រូកចិញ្ចឹមក្នុងស្រុក សាច់ដែលទទួលបានសាច់ស្រស់ល្អ អនាម័យខ្ពស់និងមានគុណភាពល្អជាពិសេសសាច់ជ្រូកនៅស្រស់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព និងដឹកជញ្ជូនដោយផ្ទាល់ពី រោងចក្រដល់ហាងរបស់គាត់ អតិថិជនបានបន្ថែម ទៀតថាបុគ្គលិកផ្នែកលក់ក្រុមហ៊ុនយកចិត្តទុកដាក់ ជួយណែនាំពីការគ្រប់គ្រងហាងបង្រៀនពីការហាន់ឬកាត់សាច់ ជួយរចនាហាងនិងការធ្វើទីផ្សារផងដែរ ”។ យ៉ាងណាមិញក្រលែងមកស្តាប់សម្តីរបស់អតិថិជនដែលទិញសាច់ជ្រូកស៊ីភីយកមកបរិភោគនិងប្រើប្រាស់ផ្ទាល់វិញ ឈ្មោះលឹម សុផល(ចុងភៅ), ថៃ យាន យាន( ជាម្ចាស់ហាងបាយ) និង រឺន ថារិទ្ធ បរិភោគផ្ទាល់ក្នុងគ្រួសារ គាត់ទាំង៣បានប្រាប់ថា“គាត់ជ្រើសរើសសាច់ជ្រូកទីប៉ាយស៊ីភីយកមកប្រើប្រាស់និងចំអិនម្ហូបក្នុងហាងរាល់ថ្ងៃ ពីព្រោះគាត់ជឿជាក់លើផលិតផលសាច់របស់ស៊ីភី គុណភាពល្អ មានអនាម័យ ងាយស្រួលចំអិន ហើយជាពិសេសអតិថិជនដែលមកបរិភោគហាងបាយ គាត់សរសើរថាសាច់ជ្រូកហាងគាត់ មានរសជាតិឆ្ញាញ់”។
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)ដោយឈរលើ មូលដ្ឋាន គ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភីខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល នៅពេលអនាគតក្រុមហ៊ុន ស៊ី.ភី មានគំរោងនិងពង្រីករោងចក្រ ផលិតចំណី អាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារក្នុងប្រទេសកម្ពុជាបន្ថែមនៅខេត្តសៀមរាប បាត់ដំបង និងគ្រប់ខេត្តនានាផ្សេងៗទៀត ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូល ដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកលក់សាច់ជ្រូក ទីប៉ាយស៊ីភីជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់ ០៩៦ ៤៣៤ ៦៧៧ ៦និងសំរាប់អតិថិជនដែលចង់ជាវ យកបរិភោគផ្ទាល់អាចទំនាក់ទំនងមកកាន់0៩៣ ៥៣៥ ៥៣៥។