ភ្នំពេញ៖តារាចម្រៀងទេព បូព្រឹក្ស បានផ្អាកពីឆាកតន្រ្ដីទាំងឡាយនៅរដូវក្ដៅនេះទាំងស្រុង ព្រោះកូនក្នុងផ្ទៃរបស់នាងកាន់តែរីកធំទៅៗដែលអាចនឹងសម្រាលនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។អ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលបូព្រឹក្ស ហៅស្រីនិច្ច មានកូនជាមួយងួន ចាន់ដេវីត ដំបូងនេះនាងហាក់មានចិត្តធ្ងន់ខ្លាំងណាស់ព្រោះទោះជាមានអ្នកនៅលើបណ្ដាញសង្គមមានការិះគន់យ៉ាងណាក៍នាងមិនតតបដោយឆេះដុំឡើយ ពោលគឺសុខចិត្តនៅស្ងៀមនិងពេលខ្លះតបទៅវិញដោយចិត្តត្រជាក់ ខណៈដែលអ្នកខ្លះថានាងមានកូនទី២ មិនមែនកូនដំបូង និងខ្លះទៀតរហូតហ៊ាននិយាយថានាងផើមមុនរៀបការមិនសមជាតារាគំរូគេទៀតផង…។

ប៉ុន្ដែសម្រាប់មិត្តរួមអាជីពវិញបានគាំទ្រស្រីនិច្ច សឹងតែគ្រប់គ្នាហើយម្នាក់ៗចេញសារជូនពរឲ្យនាងមានសុខភាពល្អថ្ងៃសម្រាលកូន។ប៉ុន្ដែរហូតមកដល់ពេលនេះទាំងនាងបូព្រឹក្ស និងលោកដេវីត នៅតែមិនទាន់កំណត់ពេលវេលានៃការដឹកដៃគ្នាចូលរោងការឡើយបន្ទាប់ពីគូស្នេហ៍តារា១គូនេះបានបណ្ដើរគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ ។

គូរកត់សម្គាល់ថានាងទេព បូព្រឹក្ស មិនសូវមានសកម្មភាពលេចធ្លោខ្លាំងនោះទេ ក្រោយនាងដើរចេញពីហង្សមាស ប៉ុន្ដែនាងបានរក្សារចំណងស្នេហាជាមួយងួន ចាន់ដេវីត រយៈពេលដល់ទៅ៦ឆ្នាំទើបពួកគេសម្រេចចិត្តយកកូនជាមួយគ្នានាពេលនេះតែម្ដង។មហាជនបានចាត់ទុកគូស្នេហ៍បូព្រឹក្ស-ដីវីត សាកសមគ្នាបំផុតព្រោះពួកគេមានចិត្តត្រូវគ្នាទាំងការស្លៀកពាក់និងលេងខ្លួនជាមួយសម្ភារៈនិយមម៉ាកប្រេនប្រេនដូចគ្នា។

អ្វីដែលគូរឲ្យកាន់តែចាប់អារម្មណ៍នោះនៅពេលដែលបូព្រឹក្ស ជិតដល់ថ្ងៃសម្រាលកូនទៅហើយនោះរូបនាងនៅតែទៅតាមឆាកតន្រ្ដីធំៗដែលដេវីត ច្រៀងដើម្បីជាការលើកទឹកចិត្តដល់អនាគតស្វាមីរបស់នាង។តារាដែលជិតដិតបូព្រឹក្ស និងដេវីតបានបង្ហើបថាការពពោះរបស់ស្រីនិច្ច នាពេលនេះជាសញ្ញាបញ្ជាក់ថានាងនិងគូស្នេហ៍ច្បាស់លាស់ជាមួយគ្នាហើយមានឪពុកម្ដាយទាំងសងខាងដឹងឭនិងគាំទ្រហេតុនេះហើយទើបបានជាពួកគេជ្រើសផ្លូវយកកូនមុនរៀបការបែបនេះ។

ក្រៅពីទេព បូពឹ្រក្ស តារាដែលយកកូនមុនរៀបការមានដូចជានាងខាត់ សុឃីម,យុគ ចិន្ដា,នៅ សុនិតា ,សុន ស្រីពេជ្រ ,ឡោម លកិ្ខណា ,ឌុច លីដា និងពេជ្រ សូលីកា ជាដើម៕