ភ្នំពេញ៖មាស សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងរកវិធីធ្វើយ៉ាងណាបង្ហាញអ្វីពិសេសបំផុតក្នុងអាជីពចម្រៀងដែលពីមុនមកនាងមិនធ្លាប់បញ្ចេញទាល់តែសោះ ប៉ុន្ដែការធ្វើជាក់ស្ដែងមិនដូចការនិយាយរបស់នាងឡើយ ព្រោះនៅសល់តែជាង១ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ២០២២ ឈានចូល២០២៣ ហើយនាងនៅតែគ្មានអ្វីខុសប្លែកពីមុនដដែល។យ៉ាងណាថ្មីៗនេះសុខសោភា បានធ្វើឲ្យFan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាសុខៗនាងបែជាអោបថើបបឺតមាត់គ្នាជាមួយនាងពេជ្រ សូលីកា ដែលជាតារាចម្រៀងសិស្សប្អូននាងទៅវិញ។

សកម្មភាពបែបនេះត្រូវបានគេចាត់ទុកថានោះជាអ្វីដែលថ្មីនិងប្លែកមួយទៀតរបស់សុខសោភា ក្រៅ ពីការស្លៀកពាក់របស់នាងដែលរយៈពេលជាង១ឆ្នាំនេះពោលគឺតាំងពីនាងទៅជ្រកនៅរាម មានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងតែម្ដងដោយមានពេលខ្លះនាងថែមទាំងហ៊ានស្លៀកលីអូ ដើរលើឆ្នេរខ្សាច់ទៀតផង ហើយគ្រប់ពេលនាងបញ្ចេញសាច់ស្វាមីនាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា មិនដែលមានប្រតិកម្មលើរូបនាងម្ដងណាឡើយ។ចំពោះរឿងដែលសោភា ថើបមាត់នាងសូលីកា នោះស្វាមីនាងលោករ៉ាដា ក៍រក្សារភាពស្ងៀមស្ងាត់ទៀតហើយគេជឿរថាដោយសារតែលោកគ្រូពេទ្យរូបនេះធ្លាប់រស់នៅកាណាដា ជាទឹកដីអ៊ឺរ៉ុបរាប់ឆ្នាំ ហេតុនេះហើយរូបភាពទាំងនោះហាក់គ្មានអ្វីចម្លែកដល់រូបលោកឡើយ ព្រោះនោះជាការបង្ហាញនូវក្ដីស្រលាញ់នៅថ្ងៃខួបនាងសូលីកា ប៉ុណ្ណោះទើបលោកមិនប្រចណ្ឌ ឬភ័យខ្លាចសោភា ងាកទៅស្រលាញ់ស្រីនោះទេ។

គូររំលឹកថាមាស សុខសោភា ធ្លាប់បែកធ្លាយរូបភាពស្នេហាស្រើបស្រាលជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៨ ហើយពួកគេប្រកាសថានឹងរៀបការមិនឲ្យលើសពីឆ្នាំ២០០៩ ឡើយដើម្បីទប់ស្កាត់ការរិះគន់។អ្វីៗគឺពិតដូចជាដូចសុខសោភា សន្យាមែនព្រោះថានាង បានក្លាយទៅជាភរិយាស្របច្បាប់របស់លោករ៉ាដា នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ តែមង្គលការនោះស្រដៀងការសែនព្រេន ខណៈដែលកាលពីឆ្នាំ២០០៨ នាងបានរៀបកាតាមបែបសាសនាគ្រិស្ទម្ដងរួចទៅហើយនៅកាណាដា ដោយគ្រាន់តែចូលព្រះវិហារ១នៅទីនោះ។មិនទាន់មានដំណឹងច្បាស់លាស់ថាសុខសោភា នឹងរៀបការជាលើកទី៣នៅពេលណានោះទេ ក្រោយលេចឭថានាងចង់រៀបការធំនៅឆ្នាំ២០២១ តែត្រូវបានរំសាយចោលវិញព្រោះកូវីដ។ប៉ុន្ដែដើម្បីជាការបើកផ្លូវក្នុងការពពោះកូនដំបូងព្រោះវ័យរបស់នាងកាន់តែច្រើនទៅហើយនោះគេជឿរថាសោភា នៅតែមិនអាចគេចផុតពីរឿងរៀបអាពាហ៍ ពិពាហ៍ ជាចំហបាននោះទេ ព្រោះបើនាងត្រូវយកកូនង៉ាទាំងដែលមិនធ្លាប់បានរៀបការជាសាធារណៈម្ដងណានោះច្បាស់ជារងការរិះគន់ដូចតារាមួយចំនួនទៀតដែលគ្មានខាន់ស្លារតែយកកូនមុននោះជាមិនខាន។

មាស សុខសោភា នៅតែជាតួឯករបស់រាម ព្រោះនាងមានឥទ្ធិពលជាងគេហើយថៅកែមិនអាចខ្វះនាងបានទៀតផង ដោយសារតែការរកស៊ីជាមួយគ្នាសំខាន់ជាងច្រៀងរាំទៅទៀត។តែតាមព័តមានថាសោភា ចុះកុងត្រាជាមួយផលិតកម្មនេះត្រឹមរយៈពេលខ្លីៗប៉ុណ្ណោះ ហេតុនេះហើយគេជឿរថានាងនៅតែចង់ប្រជែងទីផ្សារចម្រៀងនៅឡើយ បើទោះជានាងមានអាយុច្រើនបន្ដិចក្ដី។យ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាអំឡុងពេលដែលសុខសោភា នៅទ្រឹងនេះតារាដែលប្រជែងទីផ្សារចម្រៀងនាងយ៉ាងស្វិតស្វាញអស់រយៈពេលជាង១០ឆ្នាំនាងឱក សុគន្ធកញ្ញា នោះក៍គ្មានសន្ទុះខ្លាំងដូចគ្នា ហេតុនេះហើយទើបនៅតាមបណ្ដារកម្មវិធីប្រគុំតន្រ្ដីធំៗទាំងឡាយនោះសោភា នៅតែបន្ដលេចមុខដូចឆ្នាំមុនៗតទៅទៀត ពិសេសគឺបុណ្យអុំទូកថ្មីៗនេះគេឃើញនាងបង្ហាញខ្លួនតាមឆាកតន្រ្ដីកាន់តែហ៊ានលែងខ្លួនស៊ិចស៊ីមិនចាញ់អ្នកចម្រៀងវ័យក្មេងៗនោះទេ ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើមាស សុខសោភា នឹងតកុងត្រានៅរាម ទៀតនៅឆ្នាំ២០២៣ ឬមួយក៍នាងចង់ស្វែងរកទ្រនុំថ្មី ដើម្បីឲ្យទីផ្សារចម្រៀងខ្លាំងឡើងវិញ? តាមព័តមានថាមានផលិតកម្ម៣នៅតែបើកទ្វារងចាំនាងក្នុងនោះមានអតីតផលិតកម្មចាស់នាងគឺថោន ,ហង្សមាស និងGalaxy ៕

