Monday, September 23, 2024
Homeតារាខ្មែរគង់ សុជាតិ ៖រៀបយុទ្ធសាស្រ្ដថ្មីមុនឆ្លងឆ្នាំ

គង់ សុជាតិ ៖រៀបយុទ្ធសាស្រ្ដថ្មីមុនឆ្លងឆ្នាំ

ជប៉ុន៖អ្នកនាងគង់ សុជាតិ​ដែលពេលនេះមានអាយុ៤៦ឆ្នាំ ហើយនៅខ្វះតែជាង១ខែទៀតអ្នក​នាងនឹង​ឈានចូល​វ័យ៤៧ឆ្នាំនោះ មិនបោះបង់ចោលផែនការណ៍យកកូនថែមឡើយ​ពិសេ​ស​គឺនាងចង់បំពេញបំណង​ស្វាមីក្មេង​លោ​កជា វិបុល ដែលរំអុកចង់បានកូនភ្លោះតាំងពីឆ្នាំ២០១៨ តែ​នា​ង​នៅតែមិនទាន់ឃើញនាងពពោះនោះទើប​ពេល​នេះ​​ពិធីការិនី​ឈជើងក្នុងសិល្បៈ​ជាង​ជាង​​២០ឆ្នាំ​រូប​នេះ​បានរៀបយុទ្ធសាស្រ្ដថ្មីក្នុងការបង្កើនរសជាតិស្នេហា​នោះ​គឺតាមរយៈតំណើរ​កម្សាន្ដ​នៅ​ក្រៅស្រុកជាបន្ដបន្ទាប់នៅមុនតំណាច់ឆ្នាំ២០២២ ឈានចូល២០២៣ ខាងមុខនេះ​។

សុជាតិ បាន​ដឹកដៃលោកវិបុល និងកូនស្រីជា សុជាតិនារី ហៅដូរី និងកូនស្រីស្វាមី​មុនកញ្ញា​ម៉ៅ វិសា​ល​ភាព​ណែ​លី ទៅដើរលេងនៅលើទឹកដីជប៉ុនកាលពីថ្ងៃទី១៤ វិច្ឆិកា ដែលតំណើរ​កម្សាន្ដ​នៅ​អា​ស៊ីនេះបន្ទាប់​ពីនាង​និងស្វាមី​បានទៅដើរលេងនៅប្រទេសប៉ែកអ៊ឺរ៉ុប មានអង់​គ្លេស និងស្កុត​លែន កាលពីដើមខែតុលា កន្លងមកនេះ។ការ​ចេញ​ទៅដើរលេងនៅបរទេសជា​បន្ដបន្ទាប់​របស់​អ្នកនាងសុជាតិ នេះមិនមែននាងទំនេរពីការងារសិល្បៈឡើយ ប៉ុន្ដែ​នាង​​ឆ្លៀត​ពេល ព្រោះថា ចូលដល់ខែ១១ នេះទៅដល់ខែ៥ សុជាតិ និងប្ដីត្រូវប៉ាន់អាជីពMC ទាំងនៅក្នុង​និងក្រៅ​Studio តែម្ដង ប៉ុន្ដែលុយមិនមែនធំជាងក្ដីស្នេហានោះទេ ហេតុនេះហើយទើប​គូស្នេហ៍​តារា១គូ​នេះត្រូវ​បំពេញបំ​ណងឲ្យគ្នាទៅវិញទៅរឿងយកកូនថែមទើបដាច់ខាតតារាល្បីទាំងពីរ ត្រូវតែផ្លាស់​ប្ដូរ​ទីតាំងការសាសង​ស្នេហ៍ដើ​ម្បីឲ្យកាន់តែរ៉ូមែនទិកថែមទៀត ហេតុនេះហើយ​គេ​ជឿរ​ថាអ្នក​នា​ង​​សុជាតិ អាចនឹងពពោះកូនម្ដង២ឲ្យ​លោក​វិបុល បានរីករាយក្នុងពេលឆាប់ៗ​នេះ​ជាមិន​ខាន​ព្រោះ​ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែមានសុវត្ថិភាពហើយ​រឹងមាំផងនិង​ធ្វើ​ឲ្យគ្រួ​សារនាងកាន់​តែ​មានភាព​កក់ក្ដៅ​ថែមទៀត។

 គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ ព្រោះ​នាងមានលុយ​រាប់​លាន​ដុល្លារ តែសុជាតិ មិនដែលចេះអួតអាងម្ដង​ណាឡើយ​។ក្រោ​យ​សុជាតិ ចាប់ដៃជាមួយលោកវិបុល ជាង​៩ឆ្នាំនិង​ទទួលបានកូនស្រីម្នាក់អាយុជាង៥ឆ្នាំនោះពិធី​ការិនីដ៍​មាន​ឥទ្ធិ​ពលរូបនេះធ្លាប់ឈឺចាប់ដោយ​សារតែ​ស្នាដៃប្ដីក្មេង តែម្ដងគត់នោះគឺកាលពី​ពាក់​​កណ្ដា​លឆ្នាំ២០២០ ដែលដំណឹងស្នេហាលោកវិបុល និងអ្នក​នាងកែវ​និមល បានល្បី​សុះ​សាយពេញ​ផ្ទៃ​ប្រទេសរហូតសុជាតិ ត្រូវដឹកចូលពេទ្យទៀតផង។ប៉ុន្ដែពេលនេះ”ក្រោយភ្លៀង មេឃស្រ​ឡះ​”ហើយសុជាតិ បានងាកមកទុកចិត្តប្ដីដូចដើមវិញនិងតែងតែបង្ហាញ​ភាពផ្អែម​ល្ហែម​​ស្នេហ៍​ដូចយុវវ័យ ខណៈដែល​ថ្មីៗនេះអ្នកនាងថែមទាំងឆក់បានតំណែងធំ១ពីចាន់ កែវនិ​មល ទៀត​ផៀងនោះគឺតួនាទីជាMC កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣៕

RELATED ARTICLES