ភ្នំពេញ៖ជាច្រើនខែមកហើយដែលធ្លាប់លេចឭថាស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវបានលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហាដែលដំណឹងនោះស្របពេលដែលអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះធ្លាប់ត្រូវបានឧកញ៉ារូបនោះបង្ហាញភាពស្និតស្នាលជាចំហ។ប៉ុន្ដែសីម៉ា វិញនាងហាក់បែជាមិនចាប់អារម្មណ៍ទៅលើឧកញ៉ារូបនោះទាល់តែសោះហើយចម្លើយនាងទាំងជាមួយអ្នកសារព័តមាននិងFan គឺនៅតែអះអាងថាបេះដូងនៅទទេស្អាតដដែល បើទោះជានាងបានដឹងថាចម្លើយនោះគ្មានអ្នកណាជឿរនាងក៍ដោយ តែនាងនៅតែមានៈឆ្លើយបែបនេះជានិច្ច។

ក្រុមFan របស់នាងតន់ ច័ន្ទសីម៉ា បានលើកឡើងថាពួកគេព្រមជឿរថាស្រីស្អាតច័ន្ទសីម៉ា មិនអើពើរលោកឧកញ៉ាតាមស្នេហាលុះត្រាតែពេលណានាងហ៊ានបង្ហាញមុខគូស្នេហ៍ពិតជាសាធសារណៈដូចតារាដ៍ទៃទៀត ប៉ុន្ដែបើនាងនៅតែព្យាយាមលាក់សង្សារតទៅទៀតបែបនេះ នោះច្បាស់ជានារីតូចតន់រូបនេះមិនអាចគេចផុតពីការសង្ស័យថានាងកំពុងពិចារណាតំណែងជំទាវរបស់លោកឧកញ៉ាពោះម៉ាយឡើយ។តែការឡើងកូដលឿនដូចផ្លេកបន្ទោរបស់សីម៉ា នារយៈពេលចុងក្រោយនេះគេជឿរថានាងមានជម្រើសស្នេហ៍ច្រើន ហើយឲ្យតែនារីតូចច្រឡឹងរូបនេះ ឆ្លើយOk នោះមិនខ្វះប្រុសចូលទៅថ្នាក់ថ្នមកាយ៉ានាងឡើយ។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា បានប្រែប្រួលទាំងកេរ្ដិ៍ឈ្មោះនិងរូបសម្រស់តាំងពីនាងឈានជើងចូលGalaxy ព្រោះពីមុននាងមានស្បែកខ្មៅស្រអែមស្រស់នោះបានក្លាយទៅជាសខ្ចីម៉ដខៃរលើបរលោងគូរឲ្យក្នក់ក្នាញ់ហើយនាងក្លាហានទទួលស្គាល់ថាបានកែសម្ផស្ស៣ផ្នែកគឺធ្វើច្រមុះ ចាក់ចង្ការ និងពត់ធ្មេញ។ប៉ុន្ដែមិនមានដំណឹងថាសីម៉ា ចង់កែកុនផ្នែកណាមួយផ្សេងទៀតឡើយ ខណៈដែលតម្លៃខ្លួននាងច្រៀងConcerts ធំមួយកម្មវិធីធ្លាប់ត្រូវបានGalaxy កំណត់ថាស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ ពោលគឺខ្ពស់ជាងតារាស្រីរៀមច្បងល្បីៗលំដាប់Grade A ផ្សេងៗទៀតនាពេលបច្ចុប្បន្ន។តម្លៃខ្លួនរបស់នាងសីម៉ា នេះត្រូវបានអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីមួយចំនួនថ្ងូរដូចព្រាបទើបនៅតាមឆាកStudio ទូរទស្សន៍ទាំងឡាយសីម៉ា បានបាត់មុខជាច្រើនខែមកហើយ ព្រោះអ្នកដឹកនាំថាគ្មានលទ្ធភាពជួលទៅច្រៀង លើកលែងតែម្ចាស់កម្មវិធីតម្រូវ។

មហាជនរងចាំមើលថាតើនាងតន់ ច័ន្ទសីម៉ា នៅតែជាតួឯកយូឆ្នាំទៀតរបស់Galaxy ឬមួយផលិតកម្មជើងថ្មីចាយលុយធំរូបនេះនឹងទិញតារាស្រីល្បីណាផ្សេងមកប្រជែង ដើម្បីកុំឲ្យឃើញតែនាងម្នាក់ឯងបែបនេះទៀត?
