Monday, September 23, 2024
Homeតារាខ្មែរហេតុអីឆឹម សក្កដា៖ ក្បត់សន្យាខ្លួនឯង?

ហេតុអីឆឹម សក្កដា៖ ក្បត់សន្យាខ្លួនឯង?

ភ្នំពេញ៖តារាចម្រៀងថោនលោកឆឹម សក្កដា ដែលច្រៀងមិនសូវជោគជ័យដូចសម្ដែងធ្លាប់បានអះអាង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២២ ថាលោកនឹងមិនយកប្រពន្ធជាអ្នកសិល្បៈឬតារា​ដូចគ្នាជា​ដាច់​ខាត។ការដាក់ផែន​ការណ៍​ជីវិតរបស់លោកសក្កដា បែបនេះក្រោយពីលោកឈឺចាប់ព្រោះតែ​អ្នក​មេម៉ាយពេជ្រ សោភា កៀកកើយប្រុស​ថ្មី​នៅ​លើទឹកដីខេត្តសៀមរាប​ថ្ងៃឆ្លងឆ្នាំសកល​២០​២២ ឈានចូល២០២៣ ប៉ុន្ដែរំលងបានជាង១១ខែលោកសក្កដា បែជាភ្ជាប់ពាក្យជាមួយពេជ្រ សោភា ដែលមានអាយុបងខ្លួនច្រើនឆ្នាំទៅវិញ។លោកសក្កដា ដែលធ្លាប់​ស្នាក់នៅ​វត្តមុនក្លាយ​ទៅ​ជាតារាសម្ដែងនិងចម្រៀងនោះថែមទាំងបានប្រាប់អ្នកយកព័ត​មានយើងនៅថ្ងៃភ្ជាប់ពាក្យ​របស់​ខ្លួន​កាលពីថ្ងៃទី៣ វិច្ឆិកា នោះថាទំនាក់ទំនងរវាងរូបលោកនិងសោភា មិនអាចលើសពី​មិត្ត​ភក្ដិជាដាច់ខាត។ប៉ុន្ដែសោភា វិញបែជាបង្ហាញភាពច្បាស់លាស់ជាមួយលោកសក្កដា ដោ​យ​អះអាងថាបើភ្ជាប់ពាក្យក្លែង​ក្លាយ​ឬថតMV មែននោះគ្រប់គ្នាអាចមើលដឹងថាគេមិនដែល​យកឈ្មោះពិតខ្លួនឯងទៅដាក់ក្នុងកម្មវិធីបែបនោះទេ។ការបញ្ជាក់របស់សោភា មានន័យ​ថា​មិនយូទេ​រូប​នាង​នឹងក្លាយ​ទៅជាភរិយាស្របច្បាប់របស់លោកសក្កដា ជា​មិនខាន។

 គូរបញ្ជាក់ថាលោកឆឹម សក្កដា ធ្លាប់មានព័តមានថាលោកត្រូវបានប្រុសតាមស្រលាញ់​ច្រើនជាងស្ត្រីភេទ រហូត​មាន​ការសង្ស័យថាលោកស្រលាញ់ភេទដូចគ្នា​ទៀតផងហើយ​រឿង​ដែ​ល​លោកបង្ហាញស្នេហ៍ស្និតជាមួយសោភា រយៈពេលជាង៥ឆ្នាំ ពោលតាំងពីក្រោយតារា​ហង្ស​មាស​លែងប្ដីកាលពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះត្រូវបាន​គេម៉ៃថាលោកសក្កដា ចង់ល្បី​តោងកាលីព​សោភា ដើម្បីឲ្យសារព័តមានទាំងឡាយសរសេរពួកគេផ្គួប​គ្នា។

ប៉ុន្ដែក្រោយលោក​សក្កដា ក្លា​យ​ទៅជាគូដណ្ដឹងរបស់សោភា បែបនេះពាក្យចរចាមអារ៉ាមទាំងឡាយ​ដែលថា​លោ​កគ្មានអារម្មណ៍លើមនុស្សស្រីនោះក៍បានស្ងប់ស្ងាត់ទៅ​វិញបន្ដិចម្ដងៗ។តែមហាជន​ភាគ​ច្រើន​​ចាប់​ផ្ដើមធុញ​ទ្រា​ន់​និងរឿងស្នេហារបស់លោកសក្កដា ដែលនិយាយកុហក់ពួកគេ​ថា​មិន​ត្រូវការភួយសាច់ជាតារាដូចគ្នា ប៉ុន្ដែ​ឥឡូវ​នៅតែគេចមិនផុតពីអ្វីដែលលោកថា​មិន​ត្រូវ​ការ​នោះ​​ដដែល ទើបអ្នកខ្លះមានចម្ងល់ថាតើលោកសក្កដា ដែលថា​មិនយកប្រពន្ធជាតារា តែ​បែ​ជា​មកភ្ជាប់ពាក្យជាមួយអ្នកមេម៉ាយពេជ្រ សោភា ដោយផ្លាស់ប្ដូរ​ចិត្ត៣៦០​ដឺក្រេ បែប​នេះ ទៅ​វិញ?

RELATED ARTICLES