ភ្នំពេញ៖អ្នកផលិតកម្មវិធីជាន់ខ្ពស់លោកគួច វិន បានផ្ញើរសារដាស់តឿនដល់អ្នកនាង សឿ សុធារ៉ា ដែលកំពុងតែមានទុក្ខធំក្រោយម្ដាយជាទីស្រលាញ់បានទទួលមរណៈភាពហើ យពេលនេះនាងមានសតិហាក់វង្វេង និងភ័ន្ដភាំងច្រើន ភ្លេចមុខភ្លេចក្រោយនោះដោយលោក សង្កត់ថា”សូមឲ្យប្អូនសឿ សុធារ៉ា ជូតទឹកភ្នែកឲ្យស្អាត ហើយត្រឡប់មកកាន់ភាពល្បីល្បាញ របស់ប្អូនដែលធ្លាប់មាន ជាងជាងដេកចាំ គេយកស្រមោលភាពល្បីទៅឲ្យប្អូនដើម្បី ឈ្មោះល្បី របស់គេនោះឲ្យសោះ…”។



អតីតអគ្គនាយករងទូរទស្សន៍CTN, Seatv និងEtv បានថ្លែងសារដ៍មានអត្ថន័យនិងបង្កប់ទៅដោយខ្លឹមសារអប់រំថា”ចង់ប្រាប់ ចង់និយាយ ចង់ថា៖ មានតែខ្លួនយើងទេដែលដឹងច្បាស់ថា”អាត្មាអញ”កំពុងគិតអី និយាយអីធ្វើអី”ឲ្យពិតប្រាកដ ឫក៏យើង”វង្វេង មានដំណើរភ័ន្តភាំង ឬភ្លេចមែនទែន?” គឺមានតែខ្លួនយើងទេដែលដឹងច្បាស់ហើយប្រាកដបំផុត។ ខ្ញុំសូមសរសើរប្អូនសឿ សុធារ៉ាដែលធ្លាប់ជាតារាសម្តែង តារាចម្រៀងល្បីរបស់កម្ពុជា តែខ្ញុំក៏សោកស្តាយបំផុតនៅពេលមើលឃើញប្អូនហាក់ បានបាត់បង់”អារម្មណ៍” មិនគួរបើជឿ? ។ខ្ញុំមើល ខ្ញុំឃើញ ខ្ញុំគិត ខ្ញុំព្យាយាមយល់ ខ្ញុំពិចារណាត្រឡប់ទៅត្រឡប់មកគឺត្រឹមតែបានចម្លើយត្រឡប់មកវិញដោយខ្លួនឯងថា”មិនមែនពិត”!!!??? ។សិល្បៈមានលើឆាកនិងក្រោយឆាក?ចូរកុំយករឿងលើឆាកមកធ្វើជាការពិតនៅក្រោយឆាក តាមតែស្តាប់តាមតែអ្នកដឹករឿងគ្មានវិជ្ជាជីវៈ ឬអ្នកតាំងខ្លួនជាអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈគ្មានបានរៀនសូត្រសារគមនាគមន៍?យល់?



ចង់ប្រាប់ប្អូនស្រីជាទីស្រឡាញ់រាប់អាន ថា៖ “ស៊ូ រស់លើជង្គង់ខ្លួនឯងដើម្បីបានក្តីអាណិតពីដ៏ទៃ វាប្រសើរជាងសុំក្តីប្រណីពីអ្នកដ៏ទៃដោយលត់ជង្គង់” ? ប្អូនយល់?ស្គាល់?ហើយឬនៅ,ពេលប្អូនត្រូវកាន់ទុក្ខម្តាយស្លាប់ តែបែរជាគេសួរប្អូនថា”លែងប្តីដាច់ហើយឬនៅ?” មានតែប្អូនទេទើបដឹង ទើបយល់ ទើប—-?សូមប្អូនសឿ សុធារ៉ា ជូតទឹកភ្នែកឲ្យស្អាត ហើយត្រឡប់មកកាន់ភាពល្បីល្បាញរបស់ប្អូនដែលធ្លាប់មាន ជាជាងដេកចាំគេយកស្រមោលភាពល្បីទៅឲ្យប្អូនដើម្បីឈ្មោះល្បីរបស់គេនោះឲ្យសោះ! SuSu!”។



សូមរំលឹកថាសឿ សុធារ៉ា ជួបទុក្ខធំព្រោះម្ដាយជាទីស្រលាញ់របស់នាងលោកស្រីណោ សុខន អាយុ៧៩ឆ្នាំបានទទួលមរណភាពនៅយប់ថ្ងៃទី២៨ តុលាឆ្នាំ២០២២ ។សុធារ៉ា បានប្រាប់អ្នកកាសែតថាម្ដាយនាងមានជំងឺទឹកនោមផ្អែម លើសឈាម លើសស្ក បេះដូង និងខ្សោយក្រលៀនអស់អយៈពេល៣៥ឆ្នាំមកហើយ ពោលគឺតាំងពីរូបនាងកើតម្លេះ។នាងថាអំឡុងពេលដែលនាងប្រឡូកសិល្បៈរកលុយបាននាងបានប្រើពេលព្យាបាលជំងឺម្ដាយអស់២០ឆ្នាំទើបគាត់អាចរស់រានមានជីវិតដល់ពេលនេះ ប៉ុន្ដែក្នុងនាមជាកូននាងដឹងថាម្ដាយនាងមានវិបត្តិធ្ងន់ធ្ងក្រោយដឹងរឿងរ៉ាវរបស់នាងរយៈពេលចុងក្រោយនេះទើបជំងឺគាត់កាន់តែធ្ងន់រហូតបាត់បង់ជីវិតតែម្ដង ហើយម្យាងម្ដាយដឹងថានាងគ្មានលុយព្យាបាលគាត់ទៀតទេទៀតទើបគាត់ទៅចោលនាងបែបនេះ។


ក្រោយសុធារ៉ា ត្រូវព្រាត់ម្ដាយជារៀងរហូតដោយគ្មានថ្ងៃជួប ចំពេលជីវិតស្នេហានាងនិងលោកសាពួន មីដាដា ក៍ដើរដល់ទីបញ្ចប់នេះ ទើបធ្វើឲ្យអ្នកនាងធារ៉ា និយាយវង្វេង និងភាំងៗព្រោះជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងខ្លាំងពេកទើបធ្វើឲ្យម្ចាស់បំណុលនាងមួយចំនួនបានលុបចោលទៀតផង ខណៈដែលលោកគួច ខេវិន ក៍បានលើកទឹកចិត្តឲ្យនាងក្រោកឈដោយខ្លួនឯង ហើយយកភាពល្បីល្បាញរបស់ខ្លួនមកវិញ៕

