Monday, September 23, 2024
Homeតារាខ្មែរសុខ ពិសី ៖មិនក្វល់រឿងរៀបការ តែប្រឹងពង្រីកជំនួញ

សុខ ពិសី ៖មិនក្វល់រឿងរៀបការ តែប្រឹងពង្រីកជំនួញ

ភ្នំពេញ៖ស្របពេលដែលពេជ្រ សោភា និងឆឹម សក្កដា ត្រៀមដឹកដៃគ្នាចូលរោងការឲ្យផ្អើល​មេ​ឃ ដែលធ្វើឲ្យ​គ្រប់គ្នាស្រឡាំងកាំងព្រោះតែអ្នកខ្លះនៅតែថាមិនអាចទៅរួចនោះ ងាកទៅរឿង​ស្នេហារបស់ស្រីស្អាតសុខ ពិសី និង​លោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេវិញ មិន​ត្រឹម​តែស្ងាត់រឿងរៀបការនោះទេ ប៉ុន្ដែការពិសោធន៍​ស្នេហ៍ជិត១០ឆ្នាំមកនេះពិសី និងថៅកែ នៅតែមិនហ៊ានបណ្ដើរគ្នា​ជាចំហ​ដដែលទើបធ្វើឲ្យចំណង​ស្នេហ៍បាត់បង់​ទាំង​ស្រុងនូវភាព​ផ្អែម​ល្ហែម។អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលពិសី នៅតែមិនអើពើរឿងអាពាហ៍ ពិពាហ៍នោះ​ពេល​នេះនាងបែ​ជាងាកទៅ​ពង្រឹង​ការរកស៊ីពង្រីកហាងតែគុថថែមទៀត ទើបធ្វើឲ្យ​មានការ​លើកឡើងថា​នោះគឺ​ជាការរៀបជើង​ព្រួលឲ្យរឹងមាំផ្នែកជំនួញជាមុនទើបពិសី គិតគូរឿងដល់​ពេលត្រូវធ្វើកូនក្រមុំវិញម្ដង។ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ជោគជ័យហាងទី១នៅផ្លូវ៣១០ នោះ​ពិសី ត្រៀមបើកសម្ពោធហាងទី២ នៅជិតផ្សារស្ទឹងមានជ័យ​ថ្មី ហើយត្រូវបានគេសង្ស័យថាពិសី និងថៅកែសាន់ដេដាក់ទុនចូលគ្នាទៀតផង។

ការព្រីកអាជីវកម្មថ្មី​នេះធ្វើឲ្យ​គេ​ម៉ៃថាពិសី និង​ថៅកែអាចបោះទុនរួមគ្នានោះធ្វើឲ្យអ្នកទាំងពីរ​កាន់​តែ​មាន​ទំនុក​ចិត្តលើគ្នារឹតតែខ្លាំង ហេតុនេះ​ហើយ​ទោះ​ជា​អ្នកទាំងពីរមិនដែលសារភាពស្នេហ៍​ក៍គេ​អា​ច​​មើលឃើញថាទំនាក់​ទំនងរបស់ពួកគេពិត​ជា​មិន​ធម្មតា ពោលគឺដូចក្រុមគ្រួសារ​តែ​មួយ​ទៅហើយ បើទោះជាពិសី នៅតែ​មិនទាន់​ក្លា​ហានហ៊ានដឹកដៃ​ម្ចាស់​ស្នេហ៍​​ចូលរោង​ការដូចសុគន្ធ និសា ,សួស វីសា និងឱក សុ​គន្ធកញ្ញា ជាដើមក្ដី។

 ស្រីស្អាតសុខ ពិសី ធ្លាប់វាចាថាពេលនាងឃើញតារារៀមច្បង ឬមិត្តរួមអាជីពរៀបការ​នោះ​នាង​មាន​ក្ដីរំភើប​ជំនួ​សពួកគាត់ដែលមានមានគូរ ។ប៉ុន្ដែសម្រាប់រូបនាងផ្ទាល់នៅតែមិន​អាច​កំ​ណត់ពេលវេលា​ថាតើនឹងរៀបការ​ដូច​គេនៅថ្ងៃខែឆ្នាំណាឡើយ…។

 សូមបញ្ជាក់ថាក្រៅពីអាជីពចម្រៀងសុខ ពិសី ក៍ត្រូវប៉ាន់ស្ពតធំៗជាច្រើនផងដែរ​ក្នុង​១ឆ្នាំៗទើបធ្វើឲ្យប្រាក់​ចំណូ​ល​ពីសិល្បៈរបស់នាងនៅតែរក្សារបាមលំនឹង ខណៈដែលនាង​ផ្ទាល់ក៍មិនពឹងលើសិល្បៈតែ១ច្រកឡើយ ព្រោះ​នាងច្រើនតែធ្វើខ្លួនសាមញ្ញចេញLive លក់​ផលិត​ផលជាច្រើនឆ្នាំមកហើយ។ទាំងអ្នកនៅក្នុងនិងក្រៅ​សិល្បៈបាន​មើល​ឃើញថាពិសី ជា​ស្រីស្អាតលេចធ្លោម្នាក់ ហេតុនេះនាងប្រាកដជាមានមន្រ្ដីធំៗខ្លះនិងកូនអ្នកមាន​ទ្រព្យមិន​តិច​នាក់​នោះទេ ដែលព្យាយាមស្ទួចបេះដូងនាង ហើយបើពិសី មិនចង់រកស៊ីហត់ឬច្រៀងរាំនាំបែក​ញើសនោះ​គ្រាន់​តែនាងទទួលសំណើរស្នេហ៍ពីបុរសអ្នកមានណាម្នាក់ក្នុងចំណោមប្រុសខាងលើ​នោះជីវិតនាងរស់​នៅ​សោ​យ​សុខលើគំនរទ្រព្យដោយងាយជាមិនខាន។

ប៉ុន្ដែពិសី បាន​ជ្រើ​ស​ផ្លូវ​ដូច​ឱក សុគន្ធកញ្ញា តាមរយៈការចង់រស់នៅដោយសេរីភាពពេញលេញដោយខ្លួនឯង គ្មា​នអ្នក​ហួង​ហែង ទើបនាងមិនចាប់អារម្មណ៍តំណែងជំទាវបែបលាក់មុខ តែចង់ធ្វើជាព្រះនាង​របស់​បុរស​ពិសេស​ក្នុងបេះដូងនាងដែលម្នាក់នោះយល់​ច្បាស់ពីអាជីពច្រៀងរបស់នាង​តែម្ដង​។ដោយឡែកការជ្រើស​ផ្លូវសាងស្នេហ៍​ដោយមិនបើកចំហនាពេលនេះត្រូវបានគេសន្និដ្ឋានថាគ្មានរឿងណាផ្សេងក្រៅពីពិសី បារម្ភខ្លាចប៉ៈពាល់ដល់​អា​ជីព​​ចម្រៀងនាងនោះទេ បើទោះជា​នាង​​បានប្រឆាំងនូវការយល់ឃើញបែបនេះក្ដី ។

តែអ្នកគាំទ្រពិសី នៅតែមាន​ជំនឿរថាស្រីស្អាត​សាច់​ដូច​បណ្ដូលចេករូបនេះមិនអាច​លាក់បាំងចំណងស្នេហ៍បាន​យូឆ្នាំទៀតឡើយ ព្រោះ​ក្រោ​យ​ពីនាងរស់នៅអត់ម្ដាយរយៈពេល១៤ឆ្នាំកន្លងមកនេះ​នាងចង់ធ្វើឲ្យឪពុកនាង​លោក​​​សុខ ហេង សប្បាយចិត្ត​ដោយ​បំពេញបំណងអ្នកមានគុណតាមរយៈលោកដែលចង់​ឃើញនាង​រៀប​ការ​ដូចតារាល្បីៗទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះចំណងស្នេហាពិសី និងលោក​ចំរើន គ្មា​ន​ឧបស័ក្កឡើយ​ព្រោះ​តាមព័តមានថាក្រុមគ្រួសារទាំងសងខាងបានគាំទ្រដូចគ្នា ហេតុនេះ​ហើ​យនៅសល់តែវេលាថាតើសា​មីខ្លួនទាំង​ពីរចង់រៀបការនៅពេលណាប៉ុណ្ណោះ​៕

RELATED ARTICLES