ភ្នំពេញ៖ពេជ្រ សោភា ជាតារាចម្រៀងតែម្នាក់គត់ដែលប្រកាន់ជំហ មិនថតស្ពតសម្អាងការឃោសនាឲ្យហាងនានា និងចេញច្រៀងតាមកម្មវិធីមង្គលការដូចតារាល្បីៗដ៍ទៃទៀតឡើយ ដែលការតាំងចិត្តបែបនេះធ្វើឲ្យសោភា ខាតលុយធំអស់ដល់ទៅ២ច្រក ឯណ្ណោះជាច្រើនឆ្នាំមកនេះ ខណៈដែលតារាចម្រៀងនិងសម្ដែងជូរមុខទាំងអស់ពួកគេសុទ្ធតែដើរផ្លូវបញ្ច្រាសពីនាងពោលគឺថតទាំងសម្អាងការនិងចេញចេញច្រៀងតាមមង្គលការទាំងឡាយជាធម្មតា។

តើហេតុអ្វីបានជាអ្នកមេម៉ាយពេជ្រ សោភា បោះបង់ចោលលុយស្ពតសម្អាងការ និងច្រៀងតាមកម្មវិធីជប់លៀងមង្គលការ?

ពេជ្រ សោភា បានប្រាប់ថាចំពោះមូលហេតុដែលនាងមិនដែលថតឃោសនាសម្អាងការទាំងឡាយជាច្រើនឆ្នាំមកនេះគឺព្រោះតែនាងខ្លាចពេលត្រូវថតជាកូនក្រមុំខ្លួនឯង គ្មានអ្នកជឿរ ដោយសារតែគេធ្លាប់ឃើញថតបែបនេះដែរ អីចឹងដើម្បីកុំឲ្យគេគិតច្រើនពេលដែលនាងថតសម្អាងការគឺជាកម្មវិធីខ្លួនឯងតែម្ដង។សោភា ហាក់មិនមានការសោកស្ដាយចំពោះការបាត់បង់ប្រាក់ចំណូលទាំង២ច្រកនោះឡើយ ដោយនាងលើកឡើងថានោះជាផែនការណ៍របស់មនុស្សម្នាក់ៗដែលគ្រប់គ្នាមិនអាចយល់ឃើញដូចគ្នាទាំងអស់បានទេ។ដោយឡែកទាក់ទងរឿងការមិនដែលចេញច្រៀងតាមកម្មវិធីមង្គលការដូចតារាដ៍ទៃនោះត្រូវបានសោភា ធ្លាប់បញ្ជាក់ថាដោយសារតែរូបនាងយល់ឃើញថានាងជាអ្នកចម្រៀងសម័យម្នាក់អីចឹងបើទៅច្រៀងបទបុរាណឬបទខុសពីជំនាញខ្លួនអាចធ្វើឲ្យមានការបែងចែកមិនដាច់ស្រឡះ ច្របូកច្របល់គ្នា ហេតុនេះហើយទើបនាងមិនដែលទទួលកម្មវិធីប្រភេទនោះ។ប៉ុន្ដែសោភា ថាបើមង្គលការនោះថៅកែផលិតកម្មនាងបានចុចឈ្មោះឲ្យនាងទៅច្រៀងទើបនាងត្រូវតែទៅច្រៀងហើយធ្វើបានជាធម្មតាដូចគេដែរ។

តាមរយៈការផ្អឹបមិនថតសម្អាងការជាច្រើនឆ្នាំមកហើយនោះពេជ្រ សោភា បានគ្រងវាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលនាងព្រមធ្វើជាកូនក្រមុំរបស់លោកឆឹម សក្កដា ហើយនឹងត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗខាងមុខនេះហើយ។ប៉ុន្ដែក៍នៅតែមានអ្នកខ្លះមិនទាន់ជឿរជាក់១០០% ថាសោភា នឹងព្រមធ្វើជាប្រពន្ធរបស់លោកសក្កដា នោះដែរ បើសិនណាពួកគេមិនទាន់ក្រាបក្បាលដល់កន្ទេល ហើយមានមេបាទាំងសងខាងនិងតារារួមអាជីពធ្វើជាសាក្សីនោះព្រោះថាទាំងសោភា និងសក្កដា និយាយហាក់ប្រែប្រួលដោយម្ដងទទួលស្គាល់ថាពួកគេជាគូដណ្ដឹងគ្នា និងពេលខ្លះបែជាថាថតMV ទៅវិញ៕
