ភ្នំពេញ៖ការប្រកួតបុរសឯក Mister Friendship Cambodia 2022 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅDara Airport Hotel ហើយនៅវគ្គចុងក្រោយនេះដែលមានបេក្ខភាព១០រូបប្រជែងគ្នាលើវិញ្ញាសារនីមួយៗយ៉ាងស្វិតស្វាញបំផុតដូចជាការបង្ហាញម៉ូដ,ហាត់ប្រាណ,ស្លៀកឈុតខ្លី និងការប្រាប់ពីគោលដៅប្រសិនបើពួកគេឈ្នះទៅគណៈកម្មាការជាដើម។នៅទីបំផុតគណៈកម្មាការបានសម្រេចជ្រើសឲ្យលោកហ៊ាប ស៊ាងហ៊ុយ ពាក់ស្លាកលេខMFC6 អាយុ២៨ឆ្នាំ ឈ្នះការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ មីស្ទ័រហ្រ្វេនស៊ីប ( Mister Friendship Cambodia 2022) នឹងត្រៀមខ្លួនទៅប្រកួតនៅខនកែន ប្រទេសថៃ សម្រាប់កម្មវិធីMister Friendship International 2022 នៅចុងឆ្នាំ២០២២ ខាងមុខនេះ។



ដោយឡែកពាន1st Runner-Up Mister Friendship 2022 បានទៅលើលោកចំរើន សុណ្ណារាជ,2st Runner- Up Mister Friendship Cambodia 2022 បានទៅលើលោករិទ្ធិ ស៊ីភួន,3rd Runner –Up Mister Friendship Cambodia 2022 បានទៅលើលោកស្រស់ គឹមស្រេង ខណៈដែល4th Runner –Up Friendship Cambodia 2022 បានទៅលើលោកផន វីសាល ។



លោកហ៊ាប ស៊ាងហ៊ុយ ម្ចាស់ពាន Mister Friendship International 2022 បានឲ្យដឹងថាលោកមានស្រុកកំណើតនៅខេត្តកំពង់ចាមដែលបានបញ្ចប់ការសិក្សារផ្នែកវិជ្ជបណ្ឌិតទូទៅកាលពីឆ្នាំ២០២០ និងពេលនេះកំពុងបម្រើរការនៅគ្លីនិកឯកជនមួយ។លោកថាដោយសារតែការស្រលាញ់វិស័យបង្ហាញម៉ូដទើបកាលពី៥ឆ្នាំមុនលោកធ្លាប់បានប្រកួតនូវកម្មវិធីមួយដែលទទួលបានលទ្ធផលត្រឹម៦នាក់ចុងក្រោយប៉ុណ្ណោះហើយដោយសារតែចំណុចខ្សោយរបស់លោកនាពេលនោះគឺការខ្វះភាពជឿរជាក់លើខ្លួនឯង។លោកស៊ាងហ៊ុយ បន្ថែមថាសម្រាប់ការប្រកួត Mister Friendship International 2022 នេះលោកបានត្រៀមខ្លួនរួចរាល់និងជឿរជាក់លើខ្លួនឯងទើបមានឱកាសបានលើកពានបានដូចបំណង។


លោកគ្រូពេទ្យបានផ្ដាំដល់បេក្ខភាពក្រោយៗថាប្រសិនបើប្អូនៗស្រលាញ់ផ្នែកបង្ហាញម៉ូដមួយនេះត្រូវដឹងថាសម្រស់មួយផ្នែកមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានចំណេះដឹងវប្បធ័មទូទៅឲ្យបានច្រើន ផ្គួបនិងការជឿរជាក់សម្រស់ និងសម្ថភាពខ្លួនឯងមានទើបយើងឈានទៅជោគជ័យ។លោកគ្រូពេទ្យវ័យ២៨ឆ្នាំរូបនេះក៍បានតាំងចិត្តថាសម្រាប់ការចេញទៅប្រកួតMister Friendship International 2022 នៅខនកែន ប្រទេសថៃ នៅចុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះលោកនឹងមិនធ្វើឲ្យFan ខកចិត្តឡើយ ព្រោះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញលើឆាកអន្ដរជាតិទាំងសម្ថភាព និងផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមានដូចជាធអរិយធ័ម,វប្បធ័ម ប្រពៃណីខ្មែរឲ្យបរទេសបានស្គាល់ច្បាស់ពីរបស់យើងកាន់តែច្បាស់ថែមទៀត។


លោកស៊ាងហ៊ុយ ក៍សំណូមពរឲ្យពលរដ្ឋគ្រប់រូបជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរឲ្យបានគ្រប់គ្នាដើម្បីឲ្យពិភពលោកបានស្គាល់ប្រទេសយើងកាន់តែច្បាស់ដោយលោកថានោះជាកត្តព្វកិច្ចរបស់យើងគ្រប់គ្នាតែម្ដង។ម្ចាស់ពាន Mister Friendship International 2022 បានផ្ដល់និយមន័យផ្ទាល់ខ្លួនថា”បើសិនជាយើងផ្ដល់តម្លៃនៃការក្លាយទៅជាស្ដេចនៃអ្នកខ្លាំងលើរូបរាង មាឌធំ នោះស្ដេចដំរីគឺជាស្ដេចនៃសត្វ ប៉ុន្ដែអ្វីដែលជាស្ដេចនៃសត្វគឺសត្វតោ”។



គូរបញ្ជាក់ថាសម្រាប់ការកាត់សេចក្ដីនៅថ្ងៃចុងក្រោយនេះគេក៍ឃើញមានគណៈកម្មាការលោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផងដែរ ស្របពេលដែលកម្មវិធី Mister Friendship Cambodia 2022 ជាគំនិតផ្ដួចផ្ដើមនិងរៀបចំឡើងដោយលោកMr .Jakkit Kakrut (លោកឆាគ្រីត ចាគ្រុត)។ចំពោះលទ្ធផលម្ចាស់ជ័យលាភីទាំង៤ខាងលើនេះពិតជាសាកសមបំផុតហើយបេក្ខភាពដែលមិនបានឈ្នះពានក៍មកសម្ដែងការសាទរដល់មិត្តភក្ដិដោយក្ដីរីករាយផងដែរ៕

