Monday, September 23, 2024
Homeតារាខ្មែរឌី សូនីតា ៖លើកពានI Am A Singer រដូវកាលទី៣ គូរឲ្យភ្ញាក់ផ្អើល!

ឌី សូនីតា ៖លើកពានI Am A Singer រដូវកាលទី៣ គូរឲ្យភ្ញាក់ផ្អើល!

ភ្នំពេញ៖តារាសម្ដែងនិងចម្រៀងអ្នកនាងឌី សូនីតា បានយកឈ្នះតារាចម្រៀងជើងខ្លាំងៗជាច្រើនដូច​ជាអ្នក​នាង​ហង្ស សុជាតា,កែវ​ សុបញ្ញា និងឈាន ជាលើយ ជាដើមនិងក្លាយជាម្ចាស់ពានI Am A Singer រដូវកាលទី៣ បាន​ដូចបំណងបំណង។នេះជាលើកដំបូងហើយដែលហង្សមាសបានជ្រើសម្នាស់ពាន​គឺជាតារានៅក្រៅផលិត​កម្ម​របស់​​ខ្លួន​ខណៈដែលរដូវកាលទី១ ពាននេះបានធ្លាក់ក្នុងកណ្ដាប់ដៃលោកដួង វីរៈសិទ្ធ និងរដូវកាលទី២វី ឌីណែត គឺជាម្ចាស់ពាន។

យ៉ាងណាការយកតារាចម្រៀងទៅប្រកួតជាតារាចម្រៀងនេះមហាជនមិនសូវមានការចាប់អារម្មណ៍ខ្លាំងដូចកម្មវិធីប្រលងចម្រៀងផ្សេងៗទៀតនោះទេ ប៉ុន្ដែអ្នកខ្លះថាអ្នកអាចកាន់ពាន១នេះបានក៍មិនធម្មតាឡើយ ព្រោះថាយក​ឈ្នះលើតារាដែលខ្លាំងប្រហាក់ប្រហែលខ្លួននិងមានបទពិសោធន៍ជាច្រើនឆ្នាំបាននោះមិនមែនជារឿងងាយស្រួលនោះទេ។ចំណែកមហាជនរងចាំមើលថាក្រោយសូនីតា លើកពាននេះនាងនឹងអាចប្រជែងភាពលេច​ធ្លោជា​មួយ​តារាហង្សមា​ស​ផ្សេង​ៗទៀតបានដែរឬទេ ព្រោះតារាកូន១នឹងក្លាយទៅជាមាជិកថ្មីរបស់ផលិត​កម្មធំ១​នេះ​ហើ​យ។

  អ្នកនាងឌី សូនីតា បានបង្ហាញភាពស្និតស្នេហ៍ជាមួយតារាសម្ដែងលោកអាឡិច ហ្សូរ៉ា ជាច្រើនឆ្នាំ ប៉ុន្ដែពេល​នាង​មាន​កូន១នោះមិនសូវមានគេជឿរថាបុរសជាស្វាមីរបស់សូនីតា ជាលោកហ្សូរ៉ា ឡើយ។អ្វីដែលសូនីតា បង្ហាញឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនាពេលនេះគឺទោះជានាងមាន​​កូន១ ទាំងមិនទាន់រៀបការក្ដី ប៉ុន្ដែនាងនៅតែអាចប្រ​លង​ចម្រៀងឈ្នះបានពានដូចក្ដីស្រម៉ៃ ហេតុនេះហើយគេជឿរថាមិនយូទេ សូនីតា នឹងបញ្ចេញមុខបុរសជាឪពុក​កូនស្រីនាងឲ្យគ្រប់គ្នាបានឃើញក្រោយនាងឈ្នះពាននេះជាមិនខាន៕

RELATED ARTICLES