ភ្នំពេញ៖អ៊ីវ៉ា បានបង្ហាញភាពស្មោះត្រង់ជាមួយថៅកែសាន់ដេតាមរយការបន្ដច្រៀងឲ្យផលិតកម្មនេះតទៅទៀតដោយគ្មានកុងត្រា បើទោះជាមានផលិតកម្មធំដល់ទៅ៣ដែលចាប់អារម្មណ៍និងចង់បាននាងទៅធ្វើជាសមាជិករបស់គេក្នុងនោះមានហង្សមាស,ថោន និងGalaxy ក្ដី។ការសម្រេចចិត្តបែបនេះរបស់អ៊ីវ៉ា គឺស្របគ្នាទៅនិងឪពុករបស់នាងលោកអ៊ូ វ៉ាវ ធ្លាប់អះអាងថាកូនស្រីរបស់លោកចាត់ទុកសាន់ដេជាឪពុកម្ដាយទី២របស់ខ្លួន ព្រោះទីនោះជាកន្លែងផ្ដល់កំណើតធ្វើឲ្យនាងបានល្បីល្បាញនាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។ប៉ុន្ដែលោកវ៉ាវ ធ្លាប់ថាលោកមិនហ៊ានសន្យាថាកូនស្រីនឹងច្រៀងឲ្យសាន់ដេជារៀងរហូតឬបញ្ចប់អាជីពមួយនេះនៅផលិតកម្មនេះឡើយ គឺនាងនឹងធ្វើអ្វីៗទៅតាមពេលវេលា។

ការជ្រើសផ្លូវ”ផ្ទះចាស់ បាយឆ្ងាញ់”របស់អ៊ីវ៉ា នាពេលនេះធ្វើឲ្យអាជីពចម្រៀងនាងហាក់នៅទ្រឹងពោលគឺមិនធ្លាក់ចុះខ្លាំង ហើយក៍មិនស្ទុះទៅមុខទៀតដែរ តែស្រីនាថ នៅតែមានឱកាសចេញច្រៀងតាមបណ្ដារConcerts ទាំងឡាយដូចមុន។អ្វីដែលអ៊ីវ៉ា ហាក់មិនដាច់ចិត្តពីថៅកែសាន់ដេនោះគឺនាងត្រូវម្ចាស់ផលិតកម្មធំនេះផ្ដល់សិទ្ធិឲ្យពិសេសនោះគឺរាល់បទចម្រៀងណាដែលផលិតកម្មទម្លាក់ឲ្យច្រៀងបើនាងមិនពេញចិត្តគឺមានសិទ្ធិបដិសេធ បើស្រលាញ់ចូលចិត្តបទនោះចាំច្រៀង…។ល័ក្ខខណ្ឌបែបនេះនាំឲ្យអ៊ីវ៉ា ធ្វើការទាំងរីករាយដោយគ្មានសម្ពាធឡើយ ប៉ុន្ដែការផាត់ចោលហង្សមាសមានន័យថានាងបាត់បង់ឱកាសចាប់ដៃគូជាមួយម្ចាស់ពានទាំងឡាយនៅទីនោះ ហើយការមិនចាប់អារម្មណ៍Galaxy នាំឲ្យនាងអស់ពេលចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ និងលោកខេម ។

ថ្វីត្បិតតែអ៊ីវ៉ា មិនដាច់ចិត្តពីសាន់ដេមែន ប៉ុន្ដែនាងអស់ចិត្តជាមួយថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាបលោក”ប”ដែលជាប្អូនមន្រ្ដីធំផ្កាយ៣នោះរយៈពេលជាង៨ឆ្នាំទៅហើយ ដែលគ្មានសញ្ញានៃការផ្សះផ្សារស្នេហ៍នោះទេបើទោះជាបុរសនោះនៅតែស្រលាញ់នាងដូចដើមក្ដី។អ៊ីវ៉ា ហៅស្រីនាថ ថែមទាំងបានលេង១ក្បាច់ផ្ដាច់និស្ស័យស្នេហ៍ថៅកែដោយនាងអះអាងច្បាស់ៗថាអនាគតស្វាមីនាងជាអ្នកធ្វើការនៅវិស័យកីឡារ ដែលការបង្ហើបពីម្ចាស់បេះដូងបែបនេះធ្វើឲ្យថៅកែគ្មានពាក្យថ្លែងឡើយ។បើតាមគម្រោងអ៊ីវ៉ា នឹងចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះព្រោះនាងចង់បញ្ចប់ជីវិតនៅលីវត្រឹមអាយុ៣០ឆ្នាំ ហេតុនេះគេចាំមើលថាបុរសដែលអាចថ្ពក់បានបេះដូងនាងនោះសង្ហារប៉ុណ្ណាទៅ ទើបស្រីនាថ ផាត់ចោលថៅកែទ្រព្យស្ដុក?

