ភ្នំពេញ៖សុខ ស្រីនាង នឹងឡើងកូដថែមមួយក្រឺតទៀតភ្លាមប្រសិនណាភាពយន្ដខ្នាតធំរបស់ហង្សមាសរឿង”ខ្ញុំមានញាណលើស”ដែលជារឿងដុំទី២របស់ផលិតកម្មធំនេះផលិតឡើងបន្ទាប់ពីរឿង”នេសាទក្រពើ” ត្រូវបានដាក់បញ្ចាំងជាផ្លូវការ ព្រោះស្រីនាង ឆក់បានតំណែងជាតួឯកជំនួសឱក សុគន្ធកញ្ញា ដែលត្រៀមខ្លួនរៀបការនៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ និងពពោះយកកូនភ្លាមនោះ។ប៉ុន្ដែពេលនេះរយៈពេលជាង៤ឆ្នាំទៅហើយ ដែលស្រីនាង បានថតចប់រឿងនោះហើយថៅកែហង្សមាសនៅតែបន្ដផ្អិបទុកមិនព្រមដាក់បញ្ចាំងតាមរោងកុនឡើយ ទើបគេជឿរថាសាមីខ្លួនផ្ទាល់ស្រីនាង អន្ទះសារចាំឡើងផ្សារភ្នែកអស់ទៅហើយ ព្រោះនាងចង់Surprise ដល់Fan របស់នាង។ទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅតែគ្មានសញ្ញានៃការកំណត់ពេលវេលាច្បាស់លាស់ថាតើរឿង”ខ្ញុំមានញាញលើស”នោះត្រូវបានដាក់បញ្ចាំងនៅពេលណាឡើយ ខណៈដែលរឿង”នេសាទ ក្រពើ”ដែលហង្សមាសគ្រោងដាក់បញ្ចាំងនៅតាមប៉ុស្ដិ៍ទូរទស្សន៍របស់ខ្លួននោះក៍មានព័តមានថាផលិតកម្មមួយនេះបានលុបចោលទៅវិញដោយសារតែពេលនេះព្រាប សុវត្ថិ លែងជាតារារបស់ខ្លួន ហេតុនេះហើយគេជឿរថាគ្មានហេតុផលណាមួយដែលហង្សមាសត្រូវឡង់សេលោកសុវត្ថិ ឲ្យល្បីថែមទៀតនោះទេ។

សុខ ស្រីនាង ត្រូវថៅកែហង្សមាសផ្ដល់ទំនុកចិត្តតាមរយៈការឲ្យតំណែងតួឯកដល់ទៅ២រឿងជាប់គ្នាគឺរឿងទី១ជាភាពយន្ដភាគ”រាជនីយភូមិគ្រិះ”និងរឿងទី២ជារឿងខ្នាតធំ”ខ្ញុំមានញាណលើស” ហើយស្រីនាង ថែមទាំងមានឱកាសធ្វើជាគណៈកម្មាការ(Judge) កម្មវិធី Cambodian Idol Junior រដូវកាលទី១ និងច្រៀងសម្ដែងជាខ្សែរឿងជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំផ្លូវ២”ទៀតផង ដែលចម្រៀងនេះហើយនាំឲ្យក្រុមLesbian ជាច្រើនងាកមកតាមដានស្រីនាង ទ្វេដង រហូតមានអ្នកខ្លះសង្ស័យថានាងស្រលាញ់ស្រីដូចគ្នាទៀតផង។ប៉ុន្ដែទាំងស្រីនាង និងកញ្ញា មានអារម្មណ៍ជាមួយគ្នាតែនៅMV នោះប៉ុណ្ណោះ នៅក្រៅឆាកអតីតតារាសាន់ដេរូបនេះបានចាត់ទុកប្អូនថ្លៃលោកថៅកែហង្សមាសជាសិស្សច្បងរបស់ខ្លួន។

គូរកត់សម្គាល់ថាសុខ ស្រីនាង អាយុ៣៥ឆ្នាំ តែរូបសម្រស់របស់នាងនៅតែរក្សារបានសឹងតែមិនប្រែប្រួលច្រើនឡើយរយៈពេលជិត១០ឆ្នាំចុងក្រោយនេះទើបធ្វើឲ្យមន្ដស្នេហ៍របស់នាងកាន់តែធ្វើឲ្យប្រុសៗជ្រួលជ្រើមព្រោះក្នក់ក្នាញ់ស្បែកម៉ដខៃនាង។អតីតតារាKH និងសាន់ដេរូបនេះបានលែងប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នា២០១០ ហើយរយៈពេលជិត១២ឆ្នាំមកនេះស្រីនាង មិនដែលហ៊ានបង្ហាញមុខគូស្នេហ៍ជាចំហម្ដងណាទេ ពោលគឺលាក់ជិតឈឹង បើទោះជាគេជឿរថានាងមិនមែនបេះដូងនៅទំនេរក្ដី។រយៈពេលចុងក្រោយនេះគេឃើញស្រីនាង បានទៅដើរលេងនៅបរទេសជាបន្ដបន្ទាប់ក្នុងនោះមានដូចជានៅទៅសាំងហ្គាពួរ និងបារាំងជាដើម តែនាងមិនដែលហ៊ានកៀកកើយគូស្នេហ៍ថ្មីជាចំហដូចតារាដ៍ទៃនោះទេ។ការព្យាយាមបិតបាំងម្ចាស់ចិត្តថ្មីបែបនេះហើយ ទើបនាំឲ្យស្រីនាង នៅតែត្រូវបានក្រុមស្រីស្រលាញ់ស្រីតាមញ៉ែមិនឈប់ បើទោះជាFan របស់នាងនៅតែជឿរជាក់ថាស្រីនាង នឹងជ្រើសស្វាមីថ្មីជាបុរសពេញលក្ខណៈមិនមែនជាស្រី្ដដូចក្នុងMV ក្ដី។

ក្រៅពីសុខ ស្រីនាង អ្នកមេម៉ាយដែលជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិនបើកចំហមានដូចជានាងកែវ និសា ,សុខ សោម៉ាវត្តី និងពេជ្រ សូលីកា ជាដើម។មហាជនជឿរជាក់ថាស្រីនាង និងត្រូវថៅកែហង្សមាសរុញឲ្យនាងធ្វើជាតួឯកថែមទៀត ជាមិនខានព្រោះរូបសម្រស់របស់នាងមិនធ្លាក់ចុះ បើទោះជារឿង”ខ្ញុំមានញាញលើស”ត្រូវបានជាប់គាំងមិនទាន់អាចដាក់បញ្ចាំងរួចក្ដី។តែងាកទៅមើលអាជីពចម្រៀងរបស់ស្រីនាង នៅហង្សមាសវិញនាងហាក់នៅទ្រឹងពិបាកស្ទុះទៅមុខ ព្រោះតាំងពីផ្ទុះកូវីដមកអ្នកជំនាញសិល្បៈបានលើកឡើងថាតារាស្រីនៅផលិតកម្មធំនេះគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលមានយីអ៊ុនល្អជាងគេ៕
