Monday, September 23, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖នៅតែបាត់ឱកាសដូចសុខ ស្រីនាង

ប៉ាច គីមមួយ ៖នៅតែបាត់ឱកាសដូចសុខ ស្រីនាង

ភ្នំពេញ៖ប៉ាច គីមមួយ ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅហង្សមាសក្នុងចំណោមសុគន្ធ និសា ,សុខ ស្រី​នាង ,ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើម។ប៉ុន្ដែរយៈពេលជាច្រើន​ឆ្នាំ​ដែល​នាងឈជើងនៅហង្ស​មាស​នោះ​គីមមួយ នៅតែគ្មានឱកាសក្ដាប់បានស្ពតពាណិជ្ជកម្ម​ធំៗ​ឡើយពោលគឺដូចសុខ ស្រីនាង ដែរទើបធ្វើឲ្យ​នាង​របូតលុយធំអស់១ច្រក។ទោះ​ជាយ៉ាង​ណានៅតាមបណ្ដារកម្មវិធីConcerts ធំៗគីមមួយ នៅតែលេចមុខជាបន្ដ​បន្ទាប់​ទើបធ្វើ​ឲ្យប្រាក់​ចំណូលរបស់នាងនៅរដូវក្ដៅនៅតែត្រូវប៉ាន់អាចរកបានម៉ឺនដុល្លារក្នុង១ឆ្នាំៗ ខណៈ​ដែល​ពេល​នេះនាងបានចាប់ដៃគ្នារកស៊ីជាមួយគូដណ្ដឹងគឺបុរសរូបសង្ហារលោកសយ រតនៈ ទៀត​ទើប​នាំ​ឲ្យគីមមួយ អស់ក្ដីបារម្ភរឿងបង់កំលស់ផ្ទះម្នាក់ឯងដូចមុនទៀតហើយ​ក្រោយនាង​បាន​ភ្ជាប់​ពាក្យ​ជាមួយប្រុសក្មេង កាលពី​ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ ។

ទាក់ទងរឿងថាម៉េចបានជាមានរូបរាងស្អាតតែមិនបានថតស្ពតធំៗដូចមិត្តភក្ដិនោះត្រូវបាននាងប៉ាច គីមមួយ ធ្លាប់ប្រាប់ថាការចចារជាមួយក្រុមហ៊ុនចេះតែមិនត្រូថ្លៃគ្នា…។​ប៉ុន្ដែ​ទោះ​ជានៅមិនទាន់បង្ហាញខ្លួនតាម​ស្ពតធំមែន​ក៍នាងគីមមួយ និងលោករតនៈ បានឆ្លៀតពីការ​ច្រៀ​ង​​សម្ដែង​របស់ពួកគេរកស៊ីលក់អ៊ឺវ៉ាន់តាមOnline  យ៉ាង​កាក់​កបផងដែរ ដែលពេលនេះ​ពួកគេ​កំពុងតែសន្សំលុយរួមគ្នានិងមានព័តមានថាគូស្នេហ៍តារា​១គូជ្រកក្រោមដំបូល​តែ​មួយនេះគ្រោងនឹងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះហើយ។តែនាងគីមមួយ ថានាង​មិន​ទាន់​អាចប្រាប់ពីថ្ងៃរៀបការបានទេ ព្រោះចង់ឲ្យFan របស់នាងនិងរតនៈ Surprise ។

 ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយព្រោះតែបានប្រេះឆា​អតីតប្ដីជាតារា​ចម្រៀ​ងដូចគ្នាកាលពីឆ្នាំមុន​ធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយសាច់សខ្ចី​ល្វក់នាំឲ្យប្រុសៗទាំងក្នុង​និងក្រៅស្រុកជ្រួលជ្រើមស្នេហ៍។តែគីមមួយ មិន​ខ្លាចថានាងមានហានិភ័យដែលអា​ចនឹងដើរ​ជាន់​ដានចាស់ឡើយ ព្រោះនៅទីបំផុតរូបនាងនៅតែ​ជ្រើសស្វាមីជា​តារាដូចគ្នា​ហើយផាត់​ចោ​ល​បុរសក្រៅរង្វង់សិល្បៈម្ដងទៀត។គូស្នេហ៍គីមមួយ-រតនៈ នេះពួកគេសាកសមគ្នា​ព្រោះ​​ស្រី​ស្រស់​ប៉ៈប្រុសរូបសង្ហារ ហើយគេចាំមើលថាតើតារាទាំងពីនឹងដឹកដៃគ្នាក្រាបផ្ទឹម​នៅឆ្នាំ​ក្រោយ​នេះមែន ឬក៍ចង់យកកូនប្រើមុនរៀបការ?

RELATED ARTICLES