Friday, March 29, 2024
Homeព័ត៌មានជាតិកណ្ណិកា ប្រតិកម្មនឹងម៉ូលីកា រឿងថាសឿ សុធារ៉ា ឆ្កួត

កណ្ណិកា ប្រតិកម្មនឹងម៉ូលីកា រឿងថាសឿ សុធារ៉ា ឆ្កួត

ភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីមេតុងទីនអនឡាញល្បីឈ្មោះ អ្នកនាងអឿន ម៉ូលីកា បាននិយាយថា អ្នកនាងសឿ សុធារ៉ា ឆ្កួតមក ក្រៅពីមានប្រតិកម្មពីមនុស្សជាច្រើន ក៏មានប្រតិកម្មពីអ្នកនាងកណ្ណិកា ​ម្ចាស់ហាងកណ្ណិកា សាឡន ដែលធ្លាប់ជួយផ្សព្វផ្សាយរកជំនួយដល់សឿ សុធារ៉ា ដែលម្តាយស្លាប់ គ្មានលុយធ្វើបុណ្យសពនោះផងដែរ ដោយ​ម្ចាស់ហាងកណ្ណិកា សាឡន បានប្រាប់ទៅអ្នកនាងម៉ូលីកា ថា សឿ សុធារ៉ា មិនឆ្កួតទេ អ្នកដែលឆ្កួតគឺម៉ូលីកា ខ្លួនឯងទៅវិញទេ។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រោយក្នុងការផ្សាយផ្ទាល់ (Live) តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន តារាស្រីល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកា អ្នកលក់អនឡាញ និងជាមេតុងទីនអនឡាញ កំពុងល្បីរឿងកូនតុងទីនចោទថា បោកលុយគេនោះ  មានអ្នកមកបញ្ចេញយោបល់ (Comment) សួរថា “ចុះសឿ សុធារ៉ា គាត់បោកតុងទីនគេដែរ​ ម៉េចមិនរត់ចោលស្រុកផង?” ស្រាប់តែអ្នកនាង អឿន ម៉ូលីកា ឆ្លើយថា “គាត់ឆ្កួតបាត់ហីហ្នឹង ចង់និយាយអ៊ីចឹងហាស ខ្ញុំនៅរកបាន ខ្ញុំមិនទាន់ឆ្កួតទេ អ៊ីចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា ចង់និយាយអ៊ីចឹងបង មនុស្សធម្មតានៅរកលុយបាន ចុះមនុស្សឆ្កួត រកលុយបានអត់? ឥឡូវខ្ញុំសុំនិយាយប៉ុណ្ណឹង អ៊ីចឹងអត់មានណាគេប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួត”។

សម្តីរបស់អ្នកនាងអឿន ម៉ូលីកា ខាងលើនេះ ធ្វើឲ្យសាធារណជនមានប្រតិកម្ម រិះគន់ពេញបណ្តាញសង្គម ក្នុងនោះអ្នកនាងកណ្ណិកា ម្ចាស់ហាងកណ្ណិកា សាឡន បានបញ្ចេញប្រតិកម្មតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន តបទៅអ្នកនាងអឿន ម៉ូលីកា ថា “ខ្ញុំសុំប្រាប់អូនថា ប្អូនស្រីសុធារ៉ា មិនបានឆ្កួតទេអូន អ្នកដែលឆ្កួតគឺអូន។ អូនជាអ្នកលក់ឡេ…ល្បីគួរសមដែរ តែមិនចេះរក្សាកិត្តិយសអូនឲ្យសមនឹងរាល់ថ្ងៃដែលអូនកំពុងព្យាយាមស្រង់មកវិញតា …..ហ៊ី… ចាំទំនេរ ចេហែ…កពីអូនឯងម្តងមើល»។

សូមបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះ អ្នកនាងសឿ សុធារ៉ា ហាក់មានស្មារតីមិនប្រក្រតី បន្ទាប់ពីនាងបានបែកបាក់ជាមួយស្វាមី លោកសាពូន មីដាដា ហើយមានបញ្ហាជំពាក់បំណុលគេ ដោយសារលេងតុងទីន រហូតសូម្បីពេលម្តាយបង្កើតស្លាប់ គ្មានលុយធ្វើបុណ្យ ធ្វើឲ្យអ្នកសិល្ប:រួមអាជីពមានការអាណិតអាសូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ក្នុងនោះអ្នកនាងសូ ដានីតា បានប្រកាសលើកលែងបំណុលដែលសឿ សុធារ៉ា ជំពាក់ចំនួន ជិត ៥ម៉ឺនដុល្លារទៀតផង។ សព្វថ្ងៃ សឿ សុធារ៉ា ក្រោយពីម្តាយស្លាប់ នាងកំពុងស្នាក់នៅ រៀនធម៌ រក្សាសីលក្នុងវត្ត​ ជាមួយដូនជី ។

បន្ទាប់ពីមានប្រតិកម្មពីមហាជន ក៏ដូចជាម្ចាស់ហាងកណ្ណិកា សាឡន ខាងលើនេះ អ្នកនាងអឿន ម៉ូលីកា បានចេញមុខសំពះសុំទោសអ្នកនាងសឿ សុធារ៉ា និងសាធារណជន ដោយទទួលកំហុសទាំងអស់ដែលបានកើតឡើង ដែលនាងធ្វេសប្រហែសនិយាយមិនបានគិតពិចារណា។

អ្នកនាងអឿន ម៉ូលីកា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ ម៉ូលីកា Mo Lika សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និងសុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្ន ក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនា ប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ មានការខឹងសម្បាលើរូបនាងខ្ញុំ។ ដូចនេះថ្ងៃនេះ ខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណ: នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែស មិនបានប្រយ័ត្ន ។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និងបងប្អូនក្នុងបណ្តាញសង្គម ហ្វេសប៊ុក ទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង។ នាងខ្ញុំសូមសន្យាថា នឹងមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និងបងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»៕ ខៀវទុំ

RELATED ARTICLES