Monday, September 23, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖បញ្ចេញក្បាលពោះស៊ិចស៊ី ខណៈ​មាន​អ្នកបន្ដរិះគន់

ទេព បូព្រឹក្ស ៖បញ្ចេញក្បាលពោះស៊ិចស៊ី ខណៈ​មាន​អ្នកបន្ដរិះគន់

ភ្នំពេញ៖ទេព បូព្រឹក្ស ហៅស្រីនិច្ច បញ្ចេញក្បាលពោះស៊ិចស៊ី លេចរូបសាក់ត្រដែតមក​ជាមួយ​ផង ដែលអ្នក​គាំទ្រ​នាងបានការពារតារារូបនេះថាមានកូនជិតគ្រប់ខែទៅហើយតែMommy នៅ​តែ​Cute។ប៉ុន្ដែសម្រាប់អ្នកមិនចូល​ចិត្ត​នាងវិញនៅតែនិ​យាយរឿងនាងយកកូនមុនរៀបការ​ដែល​ជាគំរូបមិនល្អសម្រាប់ប្រពៃណីខ្មែរហើយ​នាង​ឈោ​ងចាប់វប្បធ័មអ៊ឺរ៉ុប បើទោះជាមក​ដល់​​ពេ​ល​​​នេះគេនៅតែមិនទាន់ដឹងច្បាស់ថាតើនាងបូព្រឹក្ស និងចាន់ដេវីត បាន​ភ្ជាប់​ពាក្យ​ឬធ្លាប់​រៀបការ​ជាមួយគ្នាហើយឬនៅនោះនៅតែជាអាថ័កំបាំងនៅឡើយ​ទោះជាយ៉ាង​ណា​ការប្រារព​ខួបស្នេហ៍៦ឆ្នាំរវាងនាងបូព្រឹក្ស និងដេវីត កាលពីដើមខែកញ្ញា ឆ្នាំ២០២២ នោះ​បញ្ជាក់ថា​ចំ​ណ​ង​ស្នេហាតារា១គូ​ដែលមានការតុបតែងខ្លួននិងស្លៀកពាក់​លេងខ្លួនដូច​គ្នា​នោះច្បាស់លាស់ជា​មួយគ្នាហើយទើបសម្រេច​ចិត្តយក​កូននៅពេលនេះ។

  ទេព បូពឹក្ស មិនប្រាប់ទៅFan របស់នាងថាកូនរបស់នាងដែលជាតំណក់ឈាមជាមួយ​ងួន ចាន់ដេវីត នោះជា​ប្រុស​ឬស្រី​នោះទេ ប៉ុន្ដែចម្ងល់មានកាន់តែច្រើនថាតើនេះជាកូនទី១​រប​ស់​ស្រីនិច្ច ឬជាកូនទី២ ព្រោះថាមុននេះ​គេឃើញមានក្មេង​ប្រុសម្នាក់ដែលដើរតាមបូព្រឹក្ស នោះ​ក៍ត្រូវបានគេសង្ស័យថាជាកូនរបស់អតីតតារារស្មីស្ទឹង​សង្កែររូបនេះដែរ។សម្រាប់Fan របស់បូព្រឹក្ស វិញពួកគបានលើកឡើងថាអំឡុងពេលដែលស្រីនិច្ច ជិតសម្រាល​កូននេះឪ​ពុក​របស់គេ(ដេវីត)កំពុងតែត្រូវប៉ាន់Concerts  ធំៗឲ្យរដឹកតែម្ដងទើបខ្លះថែមទាំងហៅកូន​ក្នុងផ្ទៃ​របស់​អ្នក​ចម្រៀងរូប​នេះថាជាកូននាំហេង កូនហុងស៊ុយទៀតផង។

 សូមបញ្ជាក់ថាទេព បូព្រឹក្ស ពពោះកូនដំបូងឲ្យងួន ចាន់ដេវីត នេះធ្វើឲ្យនាងបាត់បង់​ទាំង​ស្រុងឱកាសច្រៀង​សម្ដែង​ពេញមួយរដូវក្ដៅឆ្នាំ២០២២ ហើយនាងអាចនឹងវិលឡើងឆាក​សារជាថ្មីនៅពាក់កណ្ដាលឆ្នាំ២០២៣ ឯណ្ណោះ​។ប៉ុន្ដែការយកកូនមុនរៀបការនេះ​បើទោះជាបូ​ពឹក្ស រងការរិះគន់ស្ពឹកមុខ ដោយមានFan ខ្លះថែមទាំង​ហៅនាងថាផើមមុនការនោះក្ដី តែ​វា​ធ្វើឲ្យចំណងស្នេហានាងជាមួយងួន ចាន់ដេវីត កាន់តែច្បាស់លាស់​ជាមួយ​គ្នា នឹងមិនបារម្ភ​ខ្លាច​​ដេវីត ងាករេចិត្តទៅរកសង្សារចាស់វិញឡើយ។ដោយឡែកទស្សនិក​ជនរងចាំមើល​ថា​ក្រោ​​យស្រីនិច្ច មានកូន១ ដេវីត នៅតែស្រលាញ់នាងដូចមុន ឬមួយក៍ស្រលាញ់លើសដើម?

RELATED ARTICLES