Monday, September 23, 2024
Homeតារាខ្មែរប៊ុត សីហា ៖ងាកទៅចាប់ដៃសង្សារទី៤នាយចឺម 

ប៊ុត សីហា ៖ងាកទៅចាប់ដៃសង្សារទី៤នាយចឺម 

ភ្នំពេញ៖ប៊ុត សីហា ត្រូវបានគេចាត់ទុកថាជាតារាចិត្តសឿងម្នាក់ព្រោះទោះជាGalaxy ផ្ដល់ឱ​កា​ស​ឲ្យធ្វើជា​តារា​របស់គេដល់ទៅ២លើកក្ដី ប៉ុន្ដែសីហា មិនខ្ចីចាប់អារម្មណ៍​ហើយពេលនេះ​ក្រោ​ក​ឈ​ដោយខ្លួនឯង​តាមរយៈការ​ធ្វើបទផ្ទាល់ខ្លួនដែលមានថៅ​កែពេជ្រធំ១គាំទ្រ។ថ្មីៗនេះដែរ​គេឃើញសីហា បានជ្រើសយកស្រីស្អាតសេង សុខ​ឃីម ដែលជាអតីតសង្សារទី៤របស់នាយ​ចឺម ក្នុងការសសម្ដែងបទ១ហើយថែមទាំងមានឈុតលោកសីហា អោប​ថើបនាងឃីម ទៀត​ផង ទើបធ្វើឲ្យមានការលើកឡើងថាដោយសារតែអ្នកមេ​ម៉ាយកូន១រូបនេះលែងត្រូវ​បាន​នា​យ​​​ចឺម ឡង់សេឲ្យថតបទថ្មីៗរបស់នាយតទៅទៀតទើបនាងងាក​មកចាប់ដៃជាមួយអតីតតារា​ហ​ង្ស​​មាសរូប​នេះ​វិញម្ដង។យ៉ាងណាគេជឿរថាសីហា នឹងមិនហ៊ានសុំអ្នកមេម៉ាយសាច់សខ្ចីរូប​នេះ​ស្អំរបួសបេះដូងឡើយ ព្រោះថា​សីហា ក៍មានគូណ្ដឹងថ្មីទៀតហើយក្រោយពីលោកលែង​លះ​ជាមួយអតីតភរិយាអ្នកនាងឃុន ស្រីនាង ហើយមក​ភ្ជាប់ពាក្យជាមួយនារីម្នាក់​កាលពីថ្ងៃ​ទី១៧ តុលា ។អ្វីដែលគូរឲ្យកត់សម្គាលសីហា លេងឈុតថើបនាងឃីម ហាក់​ដូចជាមិនស្និត​ដូច​​នាយចឺម ឡើយគឺនៅរឹងហើយឆ្គងៗ…។

  គូរបញ្ជាក់ថាប៊ុត សីហា ម្ចាស់ពាន​​The Voice Cambodia រដូវកាលទី១ត្រូវបានហង្ស​មាស​ដេញ​ចេញពីផលិតកម្ម​កាលពីឆ្នាំ២០១៨ ដោយសារតែសីហា ពាក់ព័ន្ធការសេព​គ្រឿង​ញៀន ទើបធ្វើឲ្យលោកមានឈ្មោះត្រឹម​គេស្គាល់​ថា​ជាម្ចាស់ពាន ប៉ុន្ដែមិនបានរកលុយបាន​ច្រើន​​ពី​សិល្បៈឲ្យសាកសមទៅនិងក្រេឌីតដែលរូបគេមានឡើយ​។តែ​ក្រោយក្លាយជាពោះ​ម៉ាយកូន១និងរកបានគូស្នេហ៍ថ្មីនេះសីហា ឡើងកូដឡើងវិញព្រោះមានផ្ទះ​រស់នៅនិង​រថ​យន្ដ​​ជិះផ្ទាល់ខ្លួន បើទោះជាលោកមិនទាន់មានបទចម្រៀងមួយបទណាដែលផ្ទុះក្ដី។

  សូមរំលឹកថាក្រៅពីប៊ុត សីហា តារាដែលធ្លាប់មានប្រវត្តិសេពគ្រឿងញៀន​មានដូចជា​លោក​សាន ផានិត,Dj ក្ដឹប និងអ្នកនាងអ៊ុំ គន្ធា ជាដើមដែលធ្វើឲ្យពួកគេខ្លះខូចអនាគត​ព្រោះ​កែលែងឡើង នឹងមួយចំនួនភ្ញាក់ខ្លួនដូច​ជា​លោ​ក​ផានិត ពេលនេះឡើងជា​ថៅកែលក់ស្បែក​ជើង​ក្បា​ល​គីបជាដើម។ចំពោះសីហា វិញការហៅតួស្រី​ស្អាតដូចជា​អ្នកនាងសុខឃីម មកថត​MV នា​​ពេ​លនេះបញ្ជាក់ថាបទចម្រៀងលោកមិនមែនផលិតលំៗនោះទេ ប៉ុន្ដែតារារូប​នេះចង់​ប្រ​ជែងទីផ្សារចម្រៀងឡើងវិញមុនពេលរៀបការប្រពន្ធថ្មី ខណៈដែលFan របស់សីហា បាន​លើកឡើងថា​រឿងចាំបាច់ដែលម្ចាស់ពានលំដាប់ពិភពលោកនេះត្រូវធ្វើនោះគឺការផ្ដាច់ពីគ្រឿងញៀនឲ្យបានទាំងស្រុងទើបអាចទៅរួច៕

RELATED ARTICLES