Monday, September 23, 2024
Homeតារាខ្មែរហ៊ិន លីដា ៖ចូលទៅប្រជែងសីម៉ា?

ហ៊ិន លីដា ៖ចូលទៅប្រជែងសីម៉ា?

ភ្នំពេញ៖ហ៊ិន លីដា បានក្លាយទៅជាតារាចម្រៀងចំណូលថ្មីរបស់Galaxy បន្ទាប់ពីផលិតកម្មថ្មី​ចាយ​លុយធំនេះ​បានប្រកាសរូបនាងជាផ្លូវការនៅថ្ងៃទី២៣ វិច្ឆិកា ធ្វើឲ្យFan របស់លីដា សាទរ​នាងគ្រប់គ្នា។នេះគឺជាការ​នាំចូល​តារាស្រីមួយដួងទៀតរបស់Galaxy  នៅរយៈពេលជាង២ឆ្នាំ​ចុងក្រោយនេះដែលលីដា មាន​សម្ថភាពមិន​ចាញ់​នាង​តន់ ច័ន្ទសីម៉ា ជាតួឯករបស់ផលិតកម្ម​នេះឡើយ ហេតុនេះហើយការ​ប្រ​កួត​ប្រជែង​ច្បាស់​ជាកាន់តែក្ដៅគគុក​ជា​មិន​ខាន ព្រោះសីម៉ា ជិះសេះលែងដៃ២ឆ្នាំទៅ​ហើ​យ បន្ទាប់ពីមានព័តមានថាផលិតកម្មជើងថ្មីនេះ​បានដៅ​តារា​ល្បី​៣ដួងជាមុខសញ្ញា​នៃការទិញ​ចូល​តែមិបានសម្រេចនោះគឺមាស សុខសោភា ,ពេជ្រ សោភា និង​អ៊ីវ៉ា ។យ៉ាង​ណា​គេចាំមើល​ថាតើលីដា នឹងត្រូវបានថៅកែផ្ដល់ឱកាសឲ្យនាងបាន​ច្រៀងជា​ដៃគូជាមួយ​កំពូលតារា​ចម្រៀង​ព្រាប សុវត្ថិ និងលោកខេម ដែរឬយ៉ាងណា ខណៈដែលនាង​ក៍ជា​មិត្ត​ភក្ដិជិតដិតរបស់សីម៉ា ហើយ​ពួកគេថែម​ទាំងជាអតីតតារាចម្រៀង​ប្រចាំនៅ​ហាងវី​ហ្វេ្រ​ន​ដូចគ្នាទៀតផង។

  ហ៊ិន លីដា ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី២ ដែលឈានទៅដល់វគ្គ​ផ្ដាច់​​ព្រ័ត្រតែនាងមិន​អាច​យកឈ្នះនាងឈិន ម៉ានិច្ច បានឡើយទើបធ្វើឲ្យខកខានចេញ​មុខ​នៅហង្សមាសហើយច្រៀងនៅ​ផលិតកម្មថ្មីៗ​ដែលបទ​ចម្រៀងរបស់នាងចេញតែនៅលើយូ​ធូប​និងផេកប៉ុណ្ណោះ។តារាចម្រៀងរូបនេះមានសំបុរខ្មៅ​ស្រអែម​ស្រស់និងឡើងគីឡូបន្ដិចតែ​កា​ល​ពីចុងខែកក្កដាឆ្នាំ២០២១ លីដា ធ្លាប់ប្រាប់ថានាងបាន​បញ្ចុះទម្ងន់​បានដល់​ទៅ​១០​គីឡូឯ​ណ្ណោះ ពោលគឺពី៦៥ មក៥៥ គ.ក្រ ។ដោយឡែកសំបុររបស់នាងពេលនេះក៍មានការប្រែប្រួល​ដែរគឺស​ភ្លឺថ្លានិងរលោងជាងមុន។លីដា ក៍ធ្លាប់បង្ហើបថានាងមានម្ចាស់ចិត្តទៅហើយ​តែមិន​ទាន់​គិតគូ​ដល់​រឿងរៀប​ការ​ឡើយ។

 មហាជនបានលើកឡើងថាប្រសិនបើហ៊ិន លីដា លេចធ្លោដូចនាងតន់ ច័ន្ទសីម៉ា នោះ​ច្បាស់ជាទស្សនិកជនដាក់​បន្ទុកទៅលើហង្សមាសថែមទៀតជាមិនខានថាមើលរំលងតារាមានសម្ថភាពហើយGalaxy  ចេះច្នៃពីដុំថ្មីទៅជា​ដុំ​ពេជ្រ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់​អះអាងថាតារាល្អយ៉ាងណាក៍ដោយបើ​ផលិតកម្មគេមិនលើក​ពិ​បាក​នឹងល្បីល្បាញណាស់។គេចាំមើលថាលីដា ប្រជែងតំណែងតួឯកនៅGalaxy ឬមួយនាងព្រមធ្វើជា​តួរងរបស់​នាង​ច័ន្ទសី​ម៉ា ?

RELATED ARTICLES