ភ្នំពេញ៖រយៈពេលជាង១ឆ្នាំកន្លះទៅហើយដែលកូនក្រមុំលោកហួ ឡាវី ស្រីស្រស់វី ឌីណែត មិនដែលបង្ហាញរូបភាពស្និតស្នេហ៍ជាមួយបុរសម្នាក់ដែលជាគូស្នេហ៍ហើយត្រូវបាននាងយកស្ទីគ័រទៅបិតមុខជិតឈឹងនោះទេ ដែលសកម្មភាពបែបនេះនាំឲ្យនាងឌីណែត ដែលកំពុងតែមានជំងឺយាយីកាយ៉ានោះកាន់តែក្រៀមក្រំនិងឯកោថែមទៀត ស្របពេលដែលមិត្តភក្ដិរួមទ្រនុំសឹងគ្រប់គ្នាពួកគេសុទ្ធតែមានសង្សារកៀកកើយគ្នារៀងៗខ្លួន។ការប្រែប្រួលរបស់នាងឌីណែត នាពេលនេះក្រោយពីនាងជួបវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងបំផុតព្រោះម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីងួន សុផាន់នី បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១ ដោយសារតែកូវីដ ធ្វើឲ្យតារាហង្សមាសរូបនេះតក់ស្លុតជាខ្លាំង។

ឌីណែត នៅតែស្រណោះអាលោះអាល័យដល់ម្ដាយទើបពេលនេះនៅក្រៅឆាកនាងស្រងូតស្រងាត់ ច្រើនជាងរីករាយ ហើយបុរសដែលនាងពិសោធ៍ស្នេហ៍នោះក៍មិនដែលតាមនាងដូចមុនទៀតដែរ ហេតុនេះហើយចំណងស្នេហានាង មិនបើកចំហនោះកាន់តែត្រូវបានគេសង្ស័យថាពួកគេមិនច្បាស់លាស់ជាមួយគ្នានោះទេ ហើយអាចនឹងមិនបន្ដស្នេហ៍ទៀតផងបានជាឌីណែត លែងបង្ហាញអង្គរក្សបេះដូងរូបនោះទៀត។

គូរបញ្ជាក់ថាវី ឌីណែត ធ្លាប់ត្រូវបានគេសង្ស័យថានាងមានទំនាក់ទំនងពិសេសជាមួយអ្នកចម្រៀងលោកនី ម៉ាប់ ហៅនី រតនា ប៉ុន្ដែកាលពីដើមឆ្នាំ២០១៩ លោកម៉ាប់ បែជារៀបការប្រពន្ធចោលនាងទៅវិញ។អ្វីដែលគូរឲ្យកត់សម្គាល់រយៈពេលចុងក្រោយនេះឌីណែត មានរាសីមិនសូវល្អនោះទេ ព្រោះក្រោយពីជាពីជំងឺកូវីដនាងបានកើតជំងឺពកក ដែលធ្វើឲ្យប៉ៈពាល់ដល់ការប្រើប្រាស់សម្លេងរបស់នាងជាខ្លាំង ហើយគ្រូពេទ្យតម្រូវឲ្យនាងលេបថ្នាំ១ជីវិតទៀតផង។

តែឌីណែត ដែលធ្លាប់បានប្រកាសចង់បញ្ចប់អាជីពចម្រៀងកាលពីដើមខែមករាឆ្នាំ២០២២ នោះពេលនេះនាងនៅតែជម្នះឧបស័ក្កដោយតស៊ូទប់ទល់ជាមួយជំងឺ ហើយនាងនៅតែចេញមុខតាមConcerts ធំៗដូចមុន។យ៉ាងណាមហាជនមើលឃើញថាកូនក្រមុំរបស់លោកហួ ឡាវី នៅតែមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ តែអ្វីដែលជាចម្ងល់ហេតុអីបានជាទ្រនុំធំនេះតារាស្រីវ័យក្មេងបែជាស្ទុះឡើងតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ទៅវិញនារយៈពេលជិត៣ឆ្នាំចុងក្រោយនេះ?
