Thursday, April 25, 2024
Homeតារាខ្មែរសោភា -គីមមួយ ៖ត្រៀមរៀបការលើកទី២

សោភា -គីមមួយ ៖ត្រៀមរៀបការលើកទី២

ភ្នំពេញ៖ក្រោយកូវីដថមថយនេះតារាដែលមានសង្សារនិងខ្លះជាគូដណ្ដឹងគ្នាបានត្រៀមដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះជាបន្ដបន្ទាប់ដែលក្នុងនោះគេឃើញ​អ្នកមេ​ម៉ាយ​២ដួងដែលជិតបាន​ស្វាមីក្មេងដូចគ្នា​នោះ​គឺ​នាងពេជ្រ សោភា និងប៉ាច គីមមួយ ត្រៀម​រៀបការ​នៅឆ្នាំក្រោយនេះព្រមគ្នាតែម្ដង។

១៖ពេជ្រ សោភាៈតារាហង្សមាសរូបនេះបានភ្ជាប់ពាក្យជាមួយអ្នកសម្ដែងលោកឆឹម សក្ក​ដា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២២ តែពិធីនោះបែជាឡើងអក្សរនៅថ្ងៃទី១១ ខែ១១ ទៅ​វិញ។នេះជាការបញ្ជាក់ភាពច្បាស់លាស់​ជាមួយគ្នា​របស់សោភា និងសក្កដា ខណៈដែលការ​ភ្ជាប់ស្នេហ៍ជាចំហរបស់តារា១គូនេះជាង៥ឆ្នាំ ត្រូវបានគេសង្ស័យថា​ពួក​គេលងបិតពួនដើម្បី​តែបិតបាំងគូស្នេហ៍ពិតនៅក្រោយខ្នងរៀងៗខ្លួនប៉ុណ្ណោះ។បើតាមព័តមានថាសោភា-សក្កដា នឹងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយព្រោះពួកគេមិនចង់ទុកយូនាំ​តែជូផ្អូម។​ប៉ុន្ដែនៅ​ពេលសាកសួររឿងនេះសោភា នៅតែព្យាយាមលាក់បាំង ដោយគ្រាន់តែ​បង្ហើ​បថានៅថ្ងៃមង្គលការ​ក្មួយនាងមុន​នេះ​នាងមិនហ៊ានហៅតារារួមអាជីពទៅច្រើនទេ ព្រោះ​ថា​រងចាំធ្វើកម្មវិធីខ្លួនឯងទើបសរុបយកតែម្ដង។ទោះជា​យ៉ាងណាមហាជននៅតែ​មានចម្ងល់​ថាតើ​មង្គលការរបស់សោភា ជាមួយលោកសក្កដា អាចទៅរួចទេ បើកន្លង​មកធ្លាប់តែលេចឭ​ថាលោកគូដណ្ដឹងរបស់សោភា មានប្រុសតាមស្រលាញ់ច្រើនជាងស្រ្ដីភេទបែបនេះ?

 គូររំលឹកថាពេជ្រ សោភា ធ្លាប់បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោក​ឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៥ តែនៅឆ្នាំ២០១៦ ពួកគេក៍ចែកផ្លូវគ្នា។ប្រសិនបើ​សោ​ភា ពិតជាក្លាយទៅជាប្រពន្ធលោកសក្កដា នៅឆ្នាំក្រោយនេះមែននោះជាមង្គល​ការលើក​ទី២ហើយសម្រាប់រូបនាង ខណៈដែលតារានៅ​ហង្សមាសមួយ​ចំនួន​បានផ្ទុះសំណើច​នៅពេល​ឭថាសោភា ភ្ជាប់ពាក្យជាមួយសក្កដា នោះហើយពួកគេខ្សឹបខ្សៀវ​គ្នាថាផែនដី​ក្រឡាប់ចាក់​អស់​​ទៅហើយ។

  ២៖ប៉ាច គីមមួយៈអ្នកមេម៉ាយសាច់សខ្ចីរលើបរលោងម៉ដខៃរូបនេះបាន​ភ្ជាប់ពាក្យជា​មួយ​​អតីតកូនក្រុមពេជ្រ សោភា កម្មវិធីប្រលងចម្រៀងThe Voice Cambodia  រដូវកាល​ទី២​លោកសយ រតនៈ កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីគីមមួយ បានទុកជីវិតជាស្រ្ដី​មេ​ម៉ា​យ​​ជាច្រើនឆ្នាំ។គីមមួយ ក៍មិនប្រាប់ពីថ្ងៃនាងរៀប​ការដែរ​ដោយលើកហេតុ​ផលថាចង់​ធ្វើឲ្យ​Fan មានការភ្ញាក់ផ្អើល ប៉ុន្ដែក្រោយពីនាងក្លាយទៅជា​គូដណ្ដឹងរបស់​លោក​រតនៈ មកទៅណា​ក៍ត្រូវបានប្រុសក្មេងរូបនេះតាមស្អិតដូចតុកកែដែរ ហេតុនេះហើយបុរសទាំងឡាយដែលធ្លាប់​ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងគីមមួយ នោះមិនអាចចូលកៀកប្រាណស្រីស្អាតរូបនេះបានជា​ដាច់​ខាត ព្រោះតារា​ហង្ស​​មាស​រូបនេះមានអង្គរក្សតាមគ្រប់ជំហ៊ាន​។អ្នកសិល្បៈរួមអាជីពជាច្រើន​បានសរសើរនាងគីមមួយ ថាជ្រើស​គូស្នេហ៍ដោយបេះដូងជាជាងយកលុយជាធំ ព្រោះថានាង​មាន​ជម្រើសស្នេហ៍ច្រើនដោយសារតែប្រុសវ័យ​ចំ​ណាស់ទ្រព្យស្ដុកមិនតិចនាក់ទេ ចង់ធ្វើប្ដី​នាង តែគីមមួយ ដែលថានាងស្រលាញ់តែប្រុសក្មេង ហើយបុរស​ចាប់​ពីអាយុ៤០ឆ្នាំ​ឡើងទៅ​នាងមើលមិនចូលភ្នែកនោះពេលនេះក្ដីបំ​ណងប្រាថ្នានាងពិតជាបាន​សម្រេចមែនព្រោះ​ប្រុសរូបសង្ហាររតនៈ ជិតក្លាយជាស្វាមីនាងនេះអាយុប្អូននាងជាច្រើនឆ្នាំ។

  ក្រៅពីពេជ្រ សោភា និងប៉ាច គីមមួយ ដែលរកបានប្ដីអាយុតិចជាងខ្លួននោះគេឃើញ​តារា២ដួងទៀតនោះគឺ​អ្នកនាងគង់សុជាតិ និងខាត់ សុឃីម ក៍មានសា្វមីក្មេងដូចគ្នាផងដែរ​។ដោយ​ឡែក​សម្រាប់តារាមានគូស្នេហ៍​តែមិនទាន់កំណត់ថ្ងៃការជាចំហច្បាស់​លាស់នា​ពេល​នេះ​មាន​ដូច​ជា​អ្នកនាងយុគ ចិន្ដា,ទេព បូព្រឹក្ស,ម៉ង់ ចាន់​កញ្ញា,ចំរើន សុភ័ក្រ និងមាស សុខ​សោភា ជា​ដើម៕

RELATED ARTICLES