ភ្នំពេញ៖សង្រ្គាមពាក្យសំដីឌឺដង ដៀមដាមដាក់គ្នារវាងតារាចម្រៀងរ៉េប Hip Hop ២ដួងគឺលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត បានធ្វើឲ្យFan ទាំងសងខាងខ្លះមើលមុខគ្នាមិនចំឡើយ និងកាន់ជើងIdol រៀងៗខ្លួនពិសេសក្រោយវណ្ណដា ច្រៀងបទ”” ”J+O II ” វាយប្រហារចំៗទៅលើដេវីត ឡើងស្ពឹកមុខក្រោយក្ដៅចិត្តរឿងបទរបស់ខ្លួនបែកធ្លាយ ខណៈដែលដេវីត វិញបានវាយបកទៅវណ្ណដា ភ្លាមៗដែរតាមរយៈបទ” ”ចុមអាអូនអត់ដេក” ដែលការស៊កប៉ារ៉ូលចម្រៀងផ្កែផ្កាដាក់គ្នានេះធ្វើឲ្យអ្នកតាមដានតារាចម្រៀងទាំងពីរយល់ថាពួកគេមិនអាចវិលមកត្រូវរ៉ូវគ្នាវិញបានជាដាច់ខាត ព្រោះក្លាយជាគូបដិបក្សគ្នាទៅហើយ។យ៉ាងណាអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនៅថ្ងៃការប្រគុំតន្រ្ដីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះក្នុងពិធីបិទកីឡាជាតិលើកទី៣ នោះតារាចម្រៀងម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ត្រូវប៉ៈគ្នាលើឆាកតន្រ្ដីតែមួយជាលើកដំបូងតាំងពីពួគគេចេញបទវ៉ៃគ្នាទៅវិញទៅមកនេះហើយបើតាមអ្នកដឹកនាំកម្មវិធីបានទម្លាយថាតារាចម្រៀងវណ្ណដា នឹងច្រៀងបទ”Time To Rise “ ខណៈដែលងួន ចាន់ដេវីត ដែលជាតារាចម្រៀងម្នាក់នោះបែរជាត្រូវសម្ដែងជាទស្សនីយភាពបទ”វីរនារី” ដែលជាចម្រៀងរបស់គូស្នេហ៍លោកនាងទេព បូព្រឹក្ស ដែលឡើងឆាកមិនកើតព្រោះតែនាងកំពុងតែមានផ្ទៃពោះនឹងត្រៀមសម្រាលកូននោះទៅវិញ។

នៅមិនទាន់មានការបញ្ជាក់ពីអ្នករៀបចំកម្មវិធីខាងលើនេះថាហេតុអ្វីបានជាដេវីត មិនច្រៀងបទផ្ទាល់ខ្លួនតែលោកបែជាគ្រាន់តែសម្ដែងបទភរិយារបស់លោកនាងបូព្រឹក្ស នោះទេ ខណៈដែលថ្ងៃបើកកីឡាជាតិលើកទី៣ គេឃើញអតីតតារាចម្រៀងហង្សមាសរូបនេះក៍បានច្រៀងសម្ដែងជាច្រើនបទផងដែរ តែអ្វីដែលធ្វើឲ្យទស្សនិកជនខ្លះខកចិត្តនោះគឺដេវីត បែជាលើកយកបទចម្រៀងមួយចំនួនទៅច្រៀងហាក់មិនសាកសមជាមួយប្រភេទកម្មវិធីទាល់តែសោះដូចជាបទអួតពីទ្រព្យខ្លួន និងសួរគេថាមានដូចខ្លួនដែរឬអត់?ខណៈដែលកម្មវិធីនោះមានជនពិការជាច្រើននៅចំពោះមុខ។ទោះជាយ៉ាងការឆ្គាំឆ្គងរបស់ដេវីត នាពេលនោះត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថាអ្នកដឹកនាំកម្មវិធីនោះខុសធ្ងន់ជាងតារាចម្រៀងទៅទៀត ព្រោះថាមិនបានត្រួតពិនិត្យឲ្យច្បាស់លាស់ពីអ្នកចម្រៀងសដែលលើកយកបទបែបDiss Track ទៅច្រៀងលើវេទិការថ្នាក់ជាតិបែបនេះ ខណៈដែលបទប្រភេទនេះគេធ្លាប់តែឃើញតារាចម្រៀងទាំងនោះច្រៀងនៅតាមក្លឹប ឬConcerts ស្រាបៀរជាដើម។

សម្រាប់ការជួបគ្នាជាលើកទី១លើឆាកតន្រ្ដីរវាងវវណ្ណដា -ដេវីត ក្រោយពីតារាទាំងពីរផ្ទុះជម្លោះសំដីតាមប៉ារ៉ូលចម្រៀងដៀមដាមគ្នានោះ ទស្សនិកជនពិតជាអាចមើលឃើញច្បាស់ផ្ទាល់ភ្នែកជាមិនខានថាតើរវាងអ្នកចម្រៀងHip Hop ទាំងពីរ១ណា នឹងមានសន្ទុះខ្លាំងជាងពេលនៅឆាកតែ១បែបនេះ?ដោយឡែកសម្រាប់លោកនូ ស៊ឹប និងពេជ្រ សោភា ដែលអ្នកយកព័តមានយើងបានសាកសួរមុននេះថាតើវណ្ណដា និងដេវីត ម្នាក់ណាខ្លាំងជាងនៅឆ្នាំ២០២២ នេះតារាចម្រៀងពីរបាននិយាយស្របគ្នាថាល្អ ម្យាងៗម្នាក់ តែមិនហ៊ានបែងចែកថា១ណាខ្លាំងជាងឡើយ ។

ទស្សនិកជនរងចាំមើលថាតើវណ្ណដា និងដេវីត ពេលប៉ៈគ្នាលើឆាកតែមួយបែបនេះពួកគេអាចនឹងធ្វើឲ្យFan ទាំងសងខាងលែងពាក់មុខយក្សដាក់គ្នាទៀតតាមរយៈការបង្ហាញពីការបញ្ចប់វិវាទ ឬមួយក៍អ្នកចម្រៀងរ៉េប ទាំងពីរដួងធ្វើឲ្យអ្នកគាំទ្រកាន់តែឡើងកំដៅថែមទៀត ព្រោះតែនៅថ្ងៃនោះនឹងដឹងថាអ្នកណាជាអ្នកខ្លាំងជាងពិតប្រាកដ?សម្រាប់អ្នកជំនាញសិល្បៈបានលើកឡើងថាតាំងពីវណ្ណដា និងដេវីត ឌឺគ្នាគ្នាខ្លាំងរយៈពេលចុងក្រោយនេះធ្វើឲ្យទីផ្សារចម្រៀងរ៉េប មានសន្ទុះឡើងវិញ ស្របពេលដែលតារាល្បីៗមានដូចជាកំពូលតារាចម្រៀងព្រាប សុវត្ថិ និងតារាចម្រៀងរហ័ស្សនាមឈ្នះអស់មាសត្រូវលោកអ៊ីណូ ក៍ងាកមកចេញបទរ៉េប ផងដែរ ។

ទស្សនិកជនចង់ឃើញវណ្ណដា-ដេវីត បញ្ចប់ជម្លោះពាក្យសំដីដាក់គ្នាតាមរយៈបទចម្រៀង ហើយងាមកចាប់ដៃគ្នាធ្វើការងារសិល្បៈរួមគ្នា ប៉ុន្ដែរឿងនេះអាចទៅរួចឬយ៉ាងណានោះគឺមានតែរងចាំសង្កេតថានៅថ្ងៃដែលតារាលេងម៉ូដសាក់ទាំងពីរបុកគ្នានោះតើនឹងកាន់តែឡើងកម្ដៅថែមទៀត ឬមួយក៍ពួកគេធ្វើឲ្យត្រជាក់ទៅវិញ?
