Monday, September 23, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖គាំទ្រនិងលើកទឹកចិត្តដល់ខាត់ សុឃីម បណ្ដុះកូនខាត់ ចំរើន ពីរនាក់ឲ្យស្នងឪពុក 

លោកគួច ខេវិន ៖គាំទ្រនិងលើកទឹកចិត្តដល់ខាត់ សុឃីម បណ្ដុះកូនខាត់ ចំរើន ពីរនាក់ឲ្យស្នងឪពុក 

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានអះអាងថានាងមានការតក់ស្លុតយ៉ាង​ខ្លាំងដែលប្អូនប្រុស​របស់​នាងលោកខាត់ ចំរើន បានទទួលមរណភាពត្រឹមអាយុ៤០ឆ្នាំកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពេលនេះធ្វើឲ្យកូន​របស់​ចំ​រើន ទាំង៣ត្រូវជាក្មួយនាង​ត្រូវរស់នៅ​កំព្រា​ឪពុក ហើយប្រពន្ធគេក្លាយទៅជាស្ត្រីមេម៉ាយ។ប៉ុន្ដែនាងថាក្នុងនាម​ជាបងនាងនឹងតបស្នងទៅប្អូន​ប្រុសនាងវិញតាមរយៈការបណ្ដុះក្មួយ២នាក់របស់នាងដែលជាកូនរបស់ខាត់ ចំរើន នោះគឺកូន​ទី២​និងទី៣ ឲ្យចេះលេងកំប្លែង ឬធ្វើការងារសិល្បៈបន្ដពីឪពុករបស់គេ ខណៈដែលកូនទី១​របស់​ចំរើន គេចង់ធ្វើប៉ូលីសនាងមិនបង្ខំឲ្យលេងសិល្បៈនោះទេ។

នាងថាបន្ទាប់ពីរូបនាង​វិលពី​អាមេរិកមកបាននាំចំរើន លេងភ្លេងការបានប្រហែល១០រោង​ហើយនាងបើលុយ​ឲ្យ​អស់ហើយ តែពេលប្អូនឈឺម្ដងទៀតក៍ធ្ងន់រហូតបាត់បង់ជីវិតបែបនេះ។តារាពហុជំនាញរូបនេះថានាងដឹង​ថា​ចំ​រើន នៅជំពាក់លុយធនាគារខ្លះ ហេតុនេះហើយក្រោយបាត់បង់ជីវិតបែនេះ​មានតែមាន​តែ​រូប​នាងនឹងធ្វើការ​នេះ​ជួយសងខ្លះនិងឲ្យធនាគារបន្ថយ​ចំនួនត្រូវសងប្រចាំខែខ្លះដើម្បីឲ្យ​ដោះ​បំណុលទាំងអស់នោះឲ្យរួច។ទន្ទឹមនិង​ស្រណោះអាលោះអាល័យដល់ប្អូនត្រូវស្លាប់ចោលនោះ​អ្នកនាងសុឃីម បានឲ្យដឹងដែរថាអ្នកខ្លះមានជំងឺ​ដូចប្អូន​ប្រុសនាងនោះ​ត្រូវលក់ខ្ទេចខ្ទី​អស់ហើយដើម្បីយកលុយព្យាបាលជំងឺ តែចំរើន ទៅដោយបន្សល់ផ្ទះនិង​រថយន្ដ​ឲ្យប្រពន្ធ ហេ​តុ​នេះហើយធ្វើឲ្យនាងកាន់តែស្រ​ណោះដល់ប្អូនទី២របស់នាងគ្មានថ្ងៃបំ​ភ្លេច​បានឡើយ។

  ចំពោះបំណងរបស់អ្នកនាងខាត់ សុឃីម ដែលចង់បង្រៀនជំនាញសិល្បៈ​ដល់កូន​ទាំង​២​នាក់​របស់ខាត់ ចំរើន ដើម្បីស្នងពីឪពុកនោះក៍ត្រូវបានលោកគួច ខេវិន អ្នកផលិតកម្មវិ​ធីជាន់​ខ្ពស់របស់ទូរទស្សន៍ ដែលលោកបាន​ទៅ​ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃរបស់ខាត់ ចំរើន កាល​ពីថ្ងៃទី២៦ វិច្ឆិកា នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​នោះលោក​បាន​គាំទ្រនិងជម្រុញឲ្យអ្នកនាងសុឃីម ដែលប្រៀបបានជាមេគ្រួសារក្នុងត្រកូល”ខាត់”នោះ​បណ្ដុះ​បណ្ដាលក្មួយៗរបស់នាងដើម្បីបន្ដវេនពីឪពុករបស់គេ។លោកខេវិន ក៍បានបង្ហាញអា​រម្មណ៍​សោក​ស្ដាយចំពោះការបាត់បង់ខាត់ ចំរើន ដែលជាអ្នកសិល្បៈដែលមានទេព​កោ​សល្យ​ដ៍ល្អ​ម្នាក់របស់គ្រួសារ​អ្នកសិ​ល្បៈ​មួយនេះហើយលោកក៍បានដុតធូបបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកចំរើន បានទៅកាន់​សុខគតិភ​ពកុំបីឃ្លាងឃ្លាតឡើយ។

 សូមបញ្ជាក់ថាលោកខាត់ ចំរើន ដែលជាប្អូនអ្នកនាងខាត់ សុឃីម បាន​ទទួល​មរណ​​ភាព​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២២  វេលាម៉ោង៥ព្រឹក ដោយជំងឺក្រិនថ្លើម ,បេះដូងរីក​,ឈឺ​សន្លាក់ ,ឡើងជាតិអាស៊ីដ ឈាមសស៊ីឈាម​ក្រ​ហម តម្រូវឲ្យបញ្ចូលឈាមជាប្រចាំ តែ​មុន​ពេលផុតដង្ហើមពេទ្យថាបញ្ចូលឈាមទៅសេរីរាង្គលែងទទួលផល។នៅថ្ងៃបុណ្យ៧ថ្ងៃលោកខាត់ ចំរើន គេឃើញ​មានសិល្បករល្បីៗ,​តារាកំប្លែងជាច្រើនបានទៅ​ចូលរួមរំលែកទុក្ខ​ដល់​ក្រុមគ្រួសារសព៕

RELATED ARTICLES