Monday, September 23, 2024
Homeតារាខ្មែរថន លក្ខិណា ៖មានយីអ៊ុនល្អ ក្រោយបានតំណែងចាន់ កែវនិមល

ថន លក្ខិណា ៖មានយីអ៊ុនល្អ ក្រោយបានតំណែងចាន់ កែវនិមល

ភ្នំពេញ៖នៅឆ្នាំ២០២២ នេះពិធីការិនីដែលស្ថិតក្នុងចំណោមអ្នករកប្រាក់ចំណូលច្រើននោះ​គឺ​នាង​ថន លក្ខិណា ព្រោះស្រីស្រស់រូបនេះលេចមុខតាមបណ្ដារកម្មវិធីធំៗក្នុងនាមជាMC នោះ​ជាបន្ដបន្ទាប់ទើបធ្វើឲ្យនាង​ឡើង​កូដ​ស្រឺតៗតែម្ដងដោយកើនទាំងប្រាក់ចំណូលនិងកេរ្ដិ៍ឈ្មោះ។យ៉ាងណាកេកត់សម្គាល់ថាមូលហេតុដែលថន លក្ខិ​ណា ស្ទុះឡើងនាពេលនេះក្រោយពី​នា​ង​​ឆក់​​បាន​តំណែងធំធ្វើ​ជាពិធីការិនីកម្មវិធីCambodian Idol រដូវកាល​ទី៤ ជំនួសអ្នកនាងចាន់ កែវ​និ​មល ទើបធ្វើឲ្យអតីតតារាសម្ដែងរូបនេះឈានមកលំដាប់ពិធីការិនីជូរមុខតែម្ដង ស្រប​ពេ​ល​​ដែ​ល​​កែវនិមល ក៍ត្រូវផ្អាកដើម្បីសម្រាលលូនប្រុសទៀតទើបលក្ខិណា រ៉ាប់រងការងារ​ជំនួស​រៀម​ច្បង​កាន់​តែច្រើនទាំងនៅក្នុងនិងក្រៅហង្សមាស។

  ថន លក្ខិណា មិនដែលផ្ដល់សម្ភាសន៍ដល់អ្នកកាសែតឡើយនាពេលចុងក្រោយនេះ ក្រោយពីមានសារព័ត​មាន​មួយចំនួនផ្សព្វផ្សាយថានាងត្រូវកីឡាករបាល់ទាត់កែវ សុខផេង ដែលត្រូវគេសង្ស័យថាជាសង្សារនាង​នោះការ​ប្រពន្ធ​ចោលកាលពីថ្ងៃទី១វិច្ឆិកា២០២២ ។យ៉ាង​ណាតារាដែលត្រូវបានគេចាត់ទុកថា​មានទ្រព្យច្រើនព្រោះមានផ្ទះ​វីឡារ​ផ្ទាល់ខ្លួន និងជិះ​រថ​យន្ដ​​​ទំនើប​ផ្លាស់ប្ដូរជាបន្ដបន្ទាប់នោះមិនដែលបង្ហាញអារម្មណ៍បែប​ខូចចិត្តព្រោះរឿង​ស្នេហា​ម្ដង​ណាឡើយហើយនាងជាតារាម្នាក់ដែលពូកែលាក់សង្សារជាង១០ឆ្នាំមកហើយ បើទោះ​ជា​ធ្លាប់មានព័ត​មាន​ថាថៅ​កែបរទេសលុយក្រាស់ម្នាក់លង់ស្នេហ៍នាងជាច្រើនឆ្នាំក្ដី ប៉ុន្ដែលក្ខិណា ធ្លាប់វាចាថានាងគ្មានបំ​ណង​យក​ស្វាមី​ជា​ជន​​ជាតិបរទេសដូចបងស្រីនាងថន តារា នោះទេ ព្រោះ​ចិត្តនាងចង់”ជួញជិត ប្រសើរជាងជួញ​ឆ្ងាយ​”។

  សូមបញ្ជាក់ថាថន លកិ្ខណា បានកែពង្រួបបបូរមាត់ពីធំមកតូចស្ដើងហើយនាងត្រូវ​បា​ន​គេ​សង្ស័យថាបានធ្វើ​ច្រមុះ និងចាក់ចង្កាផងដែរ តែតារាពូកែបិតមុខសង្សាររូបនេះ​មិនដែល​ហ៊ាន​សារភាពរឿងកែសម្ផស្សដូចនាងតន់ ច័ន្ទសីម៉ា ម្ដងណាឡើយ។ក្រៅពីថន លក្ខិណា តា​រា​​សម្ដែ​ង​ដែលវិត្តន៍ខ្លួនមកជាពិធីការិនីមានដូចជានាងសោម ស្រីនាថ,ម៉ៃយ៉ា ,ណូម័រ ,ហេង ផាន់ណា,ហ៊ិន ច័ន្ទនីរ័ត្ន,សុខ សោម៉ាវត្តីនិងស៊ីន យូ​ប៊ីន ជាដើម។ចំពោះលកិ្ខណា វិញតាមព័ត​មានថានាងនៅ​មិនទាន់​បំពេញបំណងធំ​មួយ​ទៀ​ត​របស់ខ្លួននោះគឺការទិញរថយន្ដLexus Lx 570  តម្លៃ​ជាង​២០​ម៉ឺនដុល្លារ ជិះឲ្យផ្អើលមេឃ៕

RELATED ARTICLES