ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានខកខានឱកាសធ្វើជាតួឯកភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស” កាលពីឆ្នាំ ២០១៨ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនោះនាងត្រៀមខ្លួនរៀបការជាមួយលោកអ៊ឹង សុខលី នៅថ្ងៃទី ១៦ ឧសភា ឆ្នាំ២០១៩ និងរៀបការរួចពពោះភ្លាមៗតែម្ដងទើបមិនអាចសម្រុកថតរឿងបាន។យ៉ាងណាក្រោយកូន ប្រុសរបស់ឱក សុគន្ធកញ្ញា ឈ្មោះអ៊ឹង សបញ្ញាបុត្រ មានអាយុជាង៣ឆ្នាំនេះមានព័ត មានថាតារាកូន១រូបនេះនឹង តាំងចិត្តថតភាពយន្ដថ្មីដើម្បីឲ្យសកម្មភាពសិល្បៈរបស់នាងមានការប្រែប្រួលហើយដៃគូសម្ដែងរបស់នាងគឺលោកខែម ប៊ុនថៃ (ខេមរៈ សិរីនមន្ដ) ព្រោះលោកប៊ុនថៃ ក៍ធ្លាប់ប្រាប់អ្នកសារព័តមានថាលោកត្រៀមខ្លួនប្រឡូកក្នុងវិស័យភាពយន្ដដែរ។

ប៉ុន្ដែតាមព័តមានថាដំណឹងនោះមានការប្រែប្រួលនារយៈពេលចុង ក្រោយ នេះវិញដែលធ្វើឲ្យសុគន្ធកញ្ញា បាត់ បង់ឱកាសធ្វើជាតួឯកលើកទី២ដោយសារតែលោកប៊ុនថៃ បានចប់កុងត្រា ជាមួយហង្សមាសទៅហើយ និងគ្មាន ដំណឹងថាលោកចង់ជ្រកកោនឬចុះកិច្ចសន្យាថ្មីជាមួយផលិត កម្មធំនេះទេ ក្រោយរួមរស់អស់៥ឆ្នាំ ព្រោះភាគរយខ្ពស់តារាកូន៣នឹងទៅចូលរួមជាមួយGalaxy ។ការមិនព្រមស៊ីញ៉េកុង ត្រា ថ្មីរបស់លោកប៊ុនថៃ នាពេលនេះមិនត្រឹមតែធ្វើឲ្យសុគន្ធកញ្ញា ខកខានចាប់ដៃគ្នាធ្វើជាតួឯកក្នុងភាពយន្ដនោះទេ ប៉ុន្ដែការចាប់ដៃគូចម្រៀងក៍ ត្រូវបាន បញ្ចប់ជាមិនខាន ប្រសិនបើហង្សមាសគ្មានវិធីណាអន្ទងចិត្តអតីតតារាសាន់ ដេរូបនេះឲ្យបន្ដស្នាក់នៅតទៅ ទៀតបាន។

យ៉ាងណាជុំវិញឱក សុគន្ធកញ្ញា អស់ឱកាសធ្វើជាដៃគូជាមួយលោកខែម ប៊ុនថៃ នេះត្រូវបានអ្នកជំនាញសិល្បៈ លើកឡើងថាតារាប្រុសនៅហង្សមាសមានច្រើនណាស់ ហេតុនេះហើយបើប្អូនថ្លៃថៅកែផលិតកម្មធំនេះ ពិតជា ចង់ប្រឡូកការថតកុនមែន នោះចង់ជ្រើសតារាសម្ដែងប្រុសរូបណាឬអ្នកចម្រៀងប្រុសនៅហង្ស មាសម្នាក់ណា ក៍បានដែរ ប៉ុន្ដែគេជឿរថាសុគន្ធកញ្ញា មិនទាន់ដល់ពេលបន្ថែមអាជីពថ្មីនេះមកពីនាងមិនទាន់មានពេលវេលា គ្រប់គ្រាន់បន្ទាប់ពីហត់នឿយការធ្វើជាគណៈកម្មាការប្រលងចម្រៀងធំៗ និងនៅតែមានឱកាសចេញច្រៀង Concerts ធំៗទោះជានាងមានស្វាមីនិងកូន១ក្ដី ព្រោះការថតភាពយន្ដតម្រូវឲ្យចុះថតតាមខេត្តទាំងយប់ថ្ងៃ ហេតុ នេះហើយសុគន្ធកញ្ញា មិនទាន់អាចដកឃ្លាពីការងារចាស់រួចនោះទេ ច្បាស់ជានៅតែមិន អាចភ្លក្ស រសជាតិ ជា តួឯកបានដដែល។

សូមរំលឹកថាឱក សុគន្ធកញ្ញា ធ្លាប់ចាប់ដៃគូជាមួយលោកខែម ប៊ុនថៃ តាំងពីពួកគេច្រៀងរួមគ្នានៅទ្រនុំU2 កាល ពីឆ្នាំ២០០៤ម្លេះ តែក្រៅពីMV តារាទាំងពីរមិនដែលសម្ដែងភាពយន្ដរួមគ្នាម្ដងណាឡើយ។គេ នៅតែមិន ទាន់ដឹង ច្បាស់ថាសុគន្ធកញ្ញា នឹងងាកទៅចាប់ដៃគូថ្មីជាមួយតារាប្រុសរួមទ្រនុំរូបណាឡើយ ក្រោយលោកប៊ុនថៃ មិនបន្ដ កុងត្រានេះ ខណៈដែលកន្លងមកសុគន្ធកញ្ញា ក៍ធ្លាប់ច្រៀងសម្ដែងជាមួយលោកព្រាប សុវត្ថិ ,ឆន សុវណ្ណារាជ និងនៅ ស៊ីនឿន ជាដើម។សម្រាប់Fan របស់សុគន្ធកញ្ញា ពួកគេសង្ស័យថាប្អូនថ្លៃថៅកែហង្សមាសរូបនេះអាចនឹងត្រៀមខ្លួនយកកូនទី២ឆាប់ៗនេះទើបនាងពន្យាពេលថតកុនតាំងពីលោកប៊ុនថៃ នៅជាតារាចម្រៀងរួមទ្រនុំម្លេះ ព្រោះក្រៅពីមិនប្រញ៉ាប់គ្រងជាតួឯកលើកដំបូងនោះតាមព័ត មានថាតារាកូន១រូបនេះ ក៍នឹងផ្អាកការ ចេញមុខជា គណៈកម្មាការ(Judge)កម្មវិធីCambodian Idol រដូវកាលទី៥ នាពេលខាងមុខផងដែរ។

ក្រៅពីឱក សុគន្ធកញ្ញា ដែលខកខានធ្វើជាតួឯកជាបន្ដបន្ទាប់នោះគូប្រជែងដ៍ស្វិតស្វាញបំផុតរបស់នាងរយៈ ពេលជាង១០ឆ្នាំគឺមាស សុខសោភា ដែលប្រកាសថាចង់ថតភាពយន្ដតាំងពីនាងជ្រកនៅថោន នោះក៍មិនដែល ស្គាល់រសជាតិជាតួឯកម្ដងណាឡើយ។ដោយឡែកសម្រាប់តារាស្រីនៅហង្សមាសដូចជាសុគន្ធ និសា ,សួស វីសា ,វី ឌីណែត,ប៉ាច គីមមួយ,រ៉េត ស៊ូហ្សាណា ,កែវ សុបញ្ញា និងពេជ្រ សោភា ជាដើមពួកគេសុទ្ធតែធ្លាប់ ឆ្លង កាត់ការថតភាពយន្ដដូចគ្នាអស់ទៅហើយ។សម្រាប់ឱក សុគន្ធកញ្ញា វិញគេជឿរថានាងចង់ធ្វើជាតួឯករបស់ស្វាមីនាងលោកអ៊ឹង សុខលី ជាជាងតួឯកក្នុងភាពយន្ដ ខណៈដែលកាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា សុគន្ធកញ្ញា បានលេចមុខកម្មវិធីបិទកីឡាជាតិលើកទី៣ ហើយនាងច្រៀងបទ”រសជាខ្លួនឯង” នៅពហុកីឡាដ្ឋាន ជាតិ មរតកតេជោ៕
