ភ្នំពេញ៖ជាង៤ខែមកហើយដែលស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញមុខសង្សារថ្មីជានិស្សិតពេទ្យ ខណៈដែលពួកគេបានសាងស្នេហ៍ជាមួយគ្នាតាំងពីឆ្នាំ២០២០ ម្លេះ។ច្បាស់ណាស់ថាការលាតត្រដាងរឿងស្នេហ៍ថ្មីរបស់ស្រីស្រស់ច័ន្ទនីរ័ត្ន នាពេលនេះគឺដើម្បីទប់ស្កាត់រឿងគេថានាងស្អាតប៉ុណ្ណឹងដែរតែបែជាអភ័ព្វស្នេហ៍ប្រេះឆាជាបន្ដបន្ទាប់ហើយរឿងដែលច័ន្ទនីរ័ត្ន កាន់តែពិបាកប្រឈមនោះគឺប្រុសរូបសង្ហារលោកសេង មង្គល ដែលកៀកកើយគ្នាជាមួយនាងនោះទើបតែបាន១ផ្សេងបារីសោះក៍បុរសសាច់ដុំធំៗនោះងាកទៅស្នេហ៍ស្និតអ្នកមេម៉ាយថៅកែពេជ្រ ម្នាក់ចោលនាងទៅវិញ…។

ច័ន្ទនីរ័ត្ន គ្មានជម្រើសផ្សេងក្រៅពីត្រូវបង្ខំចិត្តបញ្ចេញមុខលោកគ្រូពេទ្យដើម្បីស្ដារមុខមាត់មកវិញនោះទេតែរឿងដែលចម្លែកនាងបែជានៅតែតាមដានលោកមង្គល ជាងសង្សារថ្មីរបស់ខ្លួនដែលទំនងអាចជាការពិបាកសម្រេចចិត្តក្នុងការជ្រើសរើសម្នាក់ក្នុងចំណោមបុរសសង្ហារទាំង២ ទើបFanខ្លះបានព្រមានច័ន្ទនីរ័ត្ន ជាមនថាប្រយ័ត្នប្រយ៉ែងព្រោះខ្លួន១មិនអាចជិះទូក២បានឡើយ។

គូរកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន តែនាងហាក់មិនចាប់អារម្មណ៍ក្នុងការធ្វើជាជំទាវលាក់មុខជាថ្នូរលុយ ឡាន និងវីឡារដូចតារាមួយចំនួនឡើយ។ពិធីការិនីធ្មេញចំពើសរូបនេះធ្លាប់ប្រេះឆាស្នេហ៍ជាញឹកញាប់ពោលគឺមិនក្រោម៤សារនោះទេ ប៉ុន្ដែនាងក៍មិនដែលឈឺចាប់ដូចការចែកផ្លូវគ្នាជាមួយលោកមង្គល ឡើយរហូតនាងធ្លោយចេញសារថាចង់តែទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា ឲ្យងាប់ពេលឃើញវីដេអូលោកសេង(មង្គល)កៀកកើយគ្នាជាមួយអ្នកមេម៉ាយរូបនោះទៀតផង។

អ្វីដែលគូរឲ្យសរសើរនោះលោកគ្រូពេទ្យដែលជាសង្សារថ្មីរបស់នាងក៍មិនចេះអន់ចិត្តឬប្រចណ្ឌហួងហែងនាងជាមួយលោកមង្គល ឡើយ។ដោយឡែកសម្រាប់តារាជិតដិតនីរ័ត្ន វិញពួកគេសុទ្ធតែបានដឹងច្បាស់ថាពិធីការនីតូចតន់រូបនេះមិនមែនសាងស្នេហ៍មើលឃើញលុយជាធំនោះទេ ពោលគឺប្រុសដែលអាចយកបានបេះដូងនាងទាល់តែមានរូបរាងសង្ហារហើយក្មេងទៀតទើបនាងបេតី។យ៉ាងណាគេចាំមើលថាច័ន្ទនីរ័ត្ន អាចរក្សារស្នេហ៍ថ្មីជាមួយលោកគ្រូពេទ្យវ័យក្មេងបានដែរឬអត់ ព្រោះនាងធ្លាប់បង្ហើបថាចង់រៀបការនៅអាយុ៣០ឆ្នាំ តែពេលនេះជិតឈានចូល៣២ឆ្នាំទៅហើយ តែនីរ័ត្ន នៅតែគ្មានសញ្ញាគ្រងឈុតកូនក្រមុំមែនទែនដដែល៕
