ភ្នំពេញ៖សុគន្ធ និសា បានបញ្ចេញរូបភាពនាងនិងអ្នកនាងចាន់ កែវនិមល នៅមន្ទីរសម្ភពមួយ ខណៈដែលកែវនិមល ត្រូវសម្រាលកូនប្រុសទី២នៅខែធ្នូនេះហើយ ប៉ុន្ដែនិសា ដែលស្លៀកពាក់បែបរលុងៗទៅជួបគ្នាដោយចៃដន្យជាមួយនិមល ត្រូវបានគេសង្ស័យថានាងអាចទៅពិនិត្យអេកូដែលនាងកំពុងសង្ស័យខ្លួនឯងមានកូនដំបូង។ដោយឃើញនិសា ហាក់ចាញ់កូនបែបនេះFan របស់នាងម្នាក់ឈ្មោះPovpov Sanmangka បានខមិនថាចង់ឃើញញមុខកូននិសា ទើបភ្លាមៗនោះតារាហង្សមាសរូបនេះឆ្លើយតបវិញថានាងបានត្រៀមខ្លួនរួចហើយ។

គូរបញ្ជាក់ថាកាលពីចុងខែសីហា ឆ្នាំ២០២២ សុគន្ធ និសា បានប្រាប់អ្នកយកព័តមានយើងថានាងរៀបគម្រោងយកកូនដំបូងនៅឆ្នាំនេះហើយ ប៉ុន្ដែថាលទ្ធផលយ៉ាងណានោះនាងមិនហ៊ាននិយាយទុកជាមុននោះទេ ព្រោះរូបនាងក៍ចាំអ៊ុតដូចFan នាងដែរ។ការតាំងចិត្តបែបនេះរបស់និសា ក្រោយពីនាងបានលុបចោលគម្រោងយកកូនដំបូងកាលពីឆ្នាំ២០២១ ព្រោះតែនៅដើមខែមីនា ឆ្នាំនោះនាងកើតកូវីដហើយត្រូវការថែទាំនិងប៉ូវសុខភាពឲ្យបានល្អឡើងវិញប្រើពេលដល់ទៅ១ឆ្នាំឯណ្ណោះហើយទើបតែពេលនេះសុខភាពនាងបានល្អប្រកតីឡើងវិញទើបលែងបង្អង់យូរឿងយកកូនទៀត គឺមានតែរៀបគម្រោងពពោះនៅឆ្នាំនេះតែម្ដង។

ប៉ុន្ដែគេកត់សម្គាល់ថាអំឡុងពេលដែលនិសា ត្រូវយកកូននេះនាងបែជាមមាញឹកការងារសិល្បៈលើសដើមទៅវិញពិសេសគឺការវិលត្រឡប់មកវិញក្នុងនាមជាJudge សម្រាប់តំណែងThe Voice Kids Cambodia រដូវកាលទី៣ ក៍ដូចជារូបនាងចេញច្រៀងនៅតាមConcerts ធំៗនិងច្រៀងតាមពិធីមង្គលការធំៗជាបន្ដបន្ទាប់។គេចាប់អារម្មណ៍ថានិសា ច្រើនតែស្លៀកពាក់បែបរលុងៗបន្ដិចមុនពេលនាងចូលពេទ្យសម្ភពមួយកាលពេលថ្មីៗនេះ ខណៈដែលFan ជាច្រើនរួមទាំងតារារួមអាជីពផងបានជូនពរឲ្យនាងឆាប់មានកូនដូចក្ដីប្រាថ្នាដើម្បីឲ្យចំណងស្នេហានាងកាន់តែរឹងមាំថែមទៀត។

សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែធ្នូឆ្នាំ២០១៧ ដែលមុននេះនាងទើបប្រារពខួបអាពាហ៍ ពិពាហ៍គម្រប់៥ឆ្នាំផងដែរ ហើយសារដែលអ្នកនៅជុំវិញខ្លួននាងជូពរតារាវ័យ៣៩ឆ្នាំរូបនេះគឺពួកគេចង់ឃើញនាងទទួលបានកូនទី១បានដូចបំណងព្រោះក្រុមគ្រួសារនាងទាំងសងខាងចង់ឲ្យនិសា យកកូនតាំងពីនាងរៀបការហើយភ្លាមៗម្លេះ។តែនិសា ធ្លាប់វាចាថានាងខុសពីឱក សុគន្ធកញ្ញា ដែលការហើយត្រូវតែយកកូន ព្រោះនាងនិងស្វាមីបានពិភាក្សាគ្នាថាចង់បានកូនទៅតាមគម្រោងការណ៍ពោលគឺយកតាមឆ្នាំណាដែលត្រូវយកឲ្យបានច្បាស់លាស់។

ដោយឡែកប្រភពពីតារាជិតដិតនិសា បានបង្ហើបថាអ្នកនាងប៊ុន សុគន្ធា នៅតែចង់ផ្ដល់កំណើតឲ្យកូនរបស់នាងកើតលើទឹកដីអាមេរិកដដែល ព្រោះសម្រាលភ្លាមបានសញ្ជាតិអាមេតរិកភ្លែត ។ប៉ុន្ដែមូលហេតុដែលនាងមិនអាចលើកពេលរឿងយកកូនតទៅទៀតបានព្រោះថាអាយុនាងនិងស្វាមីក៍កាន់តែច្រើនហើយបារម្ភខ្លាចដូចមាស សុខសោភា ដែលពន្យាពេលយកកូនច្រើនឆ្នាំពេក ស្រាប់តែឥឡូវកំពុងតែភ័យរឿងខ្លាចអត់មានកូនជារៀងរហូតតែម្ដង ទើបពេលនេះនិសា ត្រូវតែយកកូនមុនផែនការណ៍កំណត់។

ក្រៅពីសុគន្ធ និសា តារាមានប្ដីជាច្រើនឆ្នាំតែមិនមានកូនមានដូចជាអ្នកនាងអឿន ស្រីមុំ,មាស សុខសោភា,ស៊ឹម សូលិកា (ប្ដីថ្មីអេង រិទ្ធី) ,កែវ ពិសី និងកែវ សីហា ជាដើម។សម្រាប់និសា នាងធ្លាប់អះអាងថាទោះជាពេលនាងមានកូនក៍មិនពឹងលើប្រាក់ចំណូលពីស្វាមីទាំងស្រុងដែរ ពោលគឺនាងមានមុខរបរក្រៅពីសិល្បៈមួយចំនួនហើយត្រូវពង្រឹងថែមទៀត។នាងថាបន្ទាប់ពីរៀបការរួចស្វាមីចង់ឲ្យនាងឈប់ពីអាជីពសិល្បៈទាំងស្រុង ប៉ុន្ដែនាងលើកហេតុផលស្រលាញ់និងតស៊ូក្នុងវិស័យនេះជាង១០ឆ្នាំទើបដល់ចំណុចនេះ មិនអាចបញ្ឈប់បានជាដាច់ខាតទើបស្វាមីយល់ព្រមឲ្យនាងលេងសិល្បៈតាមចិត្តចង់ដូចសព្វថ្ងៃ៕