ភ្នំពេញ៖តារាសម្ដែងនាងអៀ ម៉េងលិ ហៅអូនម៉ី បានបង្ហាញាភាពផ្អែមល្ហែមស្នេហ៍ជាមួយមន្រ្ដីយោធាដែលជាប្អូនថ្លៃរបស់តារាចម្រៀងនី រតនា នោះដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ព្រោះពួកគេកៀកកើយគ្នាកាន់តែស្អិតល្មូតពីមួយថ្ងៃទៅមួយថ្ងៃ ខណៈមានដំណឹងថាទាំងរតនា និងប្រពន្ធបានគាំទ្រចំណងស្នេហារបស់ពួកគេដូចគ្នា។ការដែលអូនម៉ី លែងស្ទាក់ស្ទើចំពោះចំណងស្នេហាថ្មីនេះដោយសារតែនាងក្ដៅចិត្តរឿងចាញ់បោកទាំងបេះដូងទាំងប្រាក់សង្សារទី២ជានិស្សិតបញ្ចប់ការសង្សារមកពីឥណ្ឌា និងជាកូនអ្នកមានទ្រព្យនៅខេត្តកោះកុងនោះអស់លុយដល់ទៅជិត១០ម៉ឺនដុល្លារ ហេតុនេះហើយដើម្បីឆ្លើយតបទៅសង្សារចាស់ថានាងមិនខ្វះប្រុសស្អាតចាំស្អំរបួសនេះដូងនោះទើបអូនម៉ី ត្រូវតែបញ្ចេញឲ្យអស់នូវកម្រងស្នេហ៍នាងជាមួយសង្សារថ្មីដើម្បីឲ្យអ្នកចាស់បានភ្លឺភ្នែក។ប៉ុន្ដែអូនម៉ី ធ្លាប់ប្រាប់ថានាងមិនក្វល់ឬត្រូវគិតច្រើននោះទេ ប្រសិនបើមិនអាចរក្សារស្នេហាបានគង់វង្សនោះព្រោះយល់ថាបើមាននិស្ស័យក៍ជួបគ្នាទៅ បើមិនចុះសម្រុង ចែកផ្លូវគ្នាហើយយ៉ាងយូនាងខូចចិត្តត្រឹមតែ១អាទិត្យប៉ុណ្ណោះក៍លែងអីហើយ។

អូនម៉ី បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម កាលពីឆ្នាំ២០១៧តែបានប្រេះឆាកណ្ដាលផ្លូវ តែពេលនេះពួកគេមិនយកគ្នាជាសត្រូវនោះទេពោលគឺនៅតែរាប់អានគ្នាធម្មតា ស្របពេលដែលមុននេះនាងនិងលោកមេសា បានចាប់ដៃគ្នារកស៊ីឃោសនាឲ្យផលិតផលមួយរួមគ្នាទៀតផង។ដោយឡែកសម្រាប់ប្អូនថ្លៃលោកនី រតនា វិញក៍មិនបានប្រណ្ឌអូនម៉ី ជាមួយនាយចឺម ដែលងាកមកស្និតស្នាលគ្នាជាថ្មីនេះវិញឡើយ។ប៉ុន្ដែតារាដើមទ្រូងទ្រលន់អូនម៉ី ធ្លាប់សំណូមពរថានាងមិនចង់ឲ្យអ្នកសារព័តមានភ្ជាប់ឈ្មោះនាងថាជាអតីតសង្សារនាយចឺម នោះទេ ព្រោះពាក្យនេះវាអាចធ្វើឲ្យប៉ៈទង្គិចខ្លះដល់អារម្មណ៍គូស្នេហ៍ថ្មីរបស់នាងជាមិនខាន ថ្វីត្បិតតែនាងនិងនាយចឺម គ្មានទំនាក់ទំនងពិសេសជាមួយគ្នាទៀតក្ដី។

ក្រៅពីអូនម៉ី តារាដែលបែកពីនាយចឺម ភ្លាមភ្ជាប់ស្នេហ៍ថ្មីភ្លែតនោះមានដូចជានាងពុធ ស្រីខួច និងហ្វា ហ្វា ជាដើមដែលពេលនេះពួកគេរកបានសង្សារថ្មីរៀងៗខ្លួន តែនាងសុខឃីម មិនទាន់ហ៊ានបង្ហាញសង្សារក្រោយទេ។សម្រាប់អូនម៉ី វិញនាងជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន ហេតុនេះហើយទោះជានាងប៉ៈស្នេហ៍មិនសមប្រកប២លើកមកហើយក្ដី តែបើនាងម៉េងលិ ចង់បានតំណែងជំទាវនោះប្រាកដជាមិននៅឆ្ងាយពីដៃនាងឡើយ៕


