ភ្នំពេញ៖វាជារឿងដែលភ្ញាក់ផ្អើលអស់នៅក្នុងពិភពសិល្បៈនៅចុងឆ្នាំ២០២២ នេះដែលតារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ក្លាយទៅជាតារាដែលធ្វើឲ្យស្រីស្អាតៗវ័យក្មេងក្នុងសិល្បៈពិបាកគេចអន្ទាក់ស្នេហ៍នាយ ក្នុងនោះមានទាំងក្រមុំមេម៉ាយតែម្ដងឲ្យតែថតMV នាយហើយគឺច្រើនតែជាប់ស្នេហ៍អ្នកចម្រៀងវ័យ២៧ឆ្នាំរូបនេះទើបធ្វើឲ្យម្ដាយតារាស្រីស្អាតខ្លះភ័យខ្លួននៅពេលដែលនាយចឺម ពេញចិត្តហៅឲ្យថតMV ជាមួយព្រោះខ្លាចកូនស្រីខ្លួនត្រូវនាយចឺម អន្ទងស្នេហ៍បាន។អ្វីដែលគូរឲ្យកត់សម្គាល់នោះនារីដែលនាយចឺម ពេញចិត្តគឺសុទ្ធតែជាស្រីស្អាតទាំងអស់ហើយគិតត្រឹម៥ឆ្នាំចុងក្រោយនេះលោកមេសា បែកបាក់សង្សារដល់ទៅ៤នាក់ដែលនាងនាងសុទ្ធតែជាតារាសម្ដែងសាច់សខ្ចីក្នុងនោះគឺទី១៖អៀ ម៉េងលិ ហៅអូនម៉ី,ទី២៖ពុធ ស្រីខួច ,ទី៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖អ្នកមេម៉ាយសេង សុខឃីម ។

ថ្មីៗនេះដែរគេឃើញនាយចឺម បានថើបនាងមាស នីតា ហើយអតីតបេក្ខភាពCambodian Idol រដូវកាលទី៤រូបនេះត្រូវបានគេទម្លាយសម្លេងដែលនាងនិយាយដៀមដាមឲ្យអតីតសង្សារទី៤នាយចឺម ទើបធ្វើឲ្យអ្នកមេម៉ាយសាច់ដូចម៉ែសំឡីរូបនេះព្រមានប្ដឹងនាងនីតា ទៀតផង។តាមរយៈសកម្មភាពបែបនេះធ្វើឲ្យមានការលើកឡើងថានាយចឺម កាន់តែសាហាវព្រោះស្រីស្អាតៗខ្លះមើលមុខគ្នាលែងចំដោយសារតែស្នាដៃនាយ បើទោះជាក្នុងចំណោមនោះគេឃើញនាងម៉ី និងហ្វា ហ្វា ពួកគេធ្វើការងារជាមួយគ្នាដោយគ្មានជម្លោះក្ដី។

ថ្វីត្បិតតែនាយចឺម ហាក់មើលទៅចាប់ចិត្តតែស្រីស្អាតៗទាំងក្រមុំនិងមេម៉ាយនៅក្នុងពិភពសិល្បៈក្ដី ប៉ុន្ដែនាយធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានាយនឹងមិនជ្រើសយកភរិយាជាតារាដូចគ្នាឡើយ។ការតាំងចិត្តបែបនេះរបស់លោកមេសា ក្រោយពីនាយចែកផ្លូវគ្នាជាមួយនាងឃីម ដែលនាយបានអះអាងថានារីម្នាក់នេះជាស្រីចុងក្រោយដែលធ្វើឲ្យនាយស្កប់ស្កល់ចិត្តតែទីបំផុតនៅតែមិនអាចរក្សារចំណងស្នេហាបាននោះទើបនាំឲ្យអ្នកចម្រៀងសាន់ដេរូបនេះខ្លាចស្នេហ៍ជាតារាស្រីស្អាត។នាយចឺម និយាយយ៉ាងខ្លីថាបើយកប្រពន្ធជាតារាមិនអាចការពារបានយូអង្វែងទេ។នាយថានៅ២ឆ្នាំខាងមុខនេះពោលគឺនៅឆ្នាំ២០២៤ ដែលពេលនោះនាយមានអាយុ២៩ឆ្នាំ នាយនឹងរៀបការប្រពន្ធ។

ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតក្នុងពិភពសិល្បៈមានដូចជានាយពែកម៉ី,នាយក្រូច និងលោកអ៊ីណូ ជាដើម។ទស្សនិកជនរងចាំមើលថានាយចឺម ដែលសន្យាយកប្រពន្ធនៅអាយុ២៩ឆ្នាំនោះតើភរិយានាយជានារីនៅក្រៅសិល្បៈមែន ឬយ៉ាងណា?

