ភ្នំពេញ៖ការវិលត្រឡប់មកចូលហង្សមាសជាលើកទី២របស់នាងពេជ្រ សូលីកា នាពេលនេះថៅកែហាក់ផ្ដល់ទំនុកចិត្តលើនាងខ្លាំងជាងមុនហើយអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះមានឱកាសធ្វើឲ្យទីផ្សារសិល្បៈរបស់នាងប្រែប្រួលបានដល់ទៅ២ច្រកនោះគឺទី១៖តំណែងជាតួឯកភាពយន្ដ និងទី២៖ការពង្រឹងទីផ្សារចម្រៀងដោយចាប់ដៃគូថ្មីលោកថុល សុភិទិ ។

គេសង្កេតឃើញថាស្រីពេជ្រ ហៅសូលីកា ជាដៃគូដ៍សាកសមជាមួយលោកនីកូ ក្នុងការសម្ដែងភាពយន្ដហើយអ្នកដឹកនាំនៅហង្សមាសសុទ្ធតែសរសើរពីទេពកោសល្យសិល្បៈរបស់នាងក្នុងការសម្ដែងរឿង តែនាងច្រៀងជាមួយនីកូ នៅហង្សមាសមិនសូវជោគជ័យដូចកាលនៅM ឡើយ។ប៉ុន្ដែពេលនាងងាកមកចាប់ដៃជាមួយអតីតបេក្ខភាពCambodian Idol រដូវកាលទី៤ ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលចេញច្រៀងសម្ដែងច្រើនជាងមុន ចំពេលដែលនាងនិងអតីតគូដណ្ដឹងលោកគឹម ហាន បានចែកផ្លូវគ្នាអស់៥ខែ។សូលីកា អាចរកប្រាក់ចំណូលបានច្រើនដូចតារាល្បីៗផ្សេងទៀតនៅហង្សមាសនារដូវក្ដៅនេះរហូតមានអ្នកខ្លះថានាងឡើងកូដក្រោយបែកគូដណ្ដឹងនិងប៉ៈប្រុសក្មេងភិទិ នេះឯង។តែអ្វីដែលគេសរសើរទោះជាពេលនេះសូលីកា កំពុងរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងយ៉ាងណាក៍រូបនាងនៅតែអាចឈនៅនៅលើឆាកតន្រ្ដីបានជាធម្មតា ព្រោះតាំងចិត្តថាត្រូវរកលុយចិញ្ចឹមកូនផង ប្អូនផង។

គូរបញ្ជាក់ថាពេជ្រ សូលីកា បានបរាជ័យគម្រោងនាងចង់ដឹកដៃលោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រា្ដលីរៀបការកាលពីឆ្នាំ២០២១ ដោយសារតែពេលនោះកូវីដផ្ទុះខ្លាំងពេក ហើយនៅខែកក្កដា ឆ្នាំ២០២២ នាងបានចែកផ្លូវគ្នាជាមួយលោកហាន ស្របពេលម្ដាយនាងត្រូវតុលាការផ្ដាន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ រឿងសម្លាប់ដៃគូស្នេហាភេទដូចគ្នា។អតីតតារាRock និងM រូបនេះធ្វើខ្លួនជានារីដ៍រឹងមាំហើយការតុបតែងខ្លួនរបស់នាងនៅតែឡូយឆាយគ្រប់ពេលវេលាដូចកាលនៅលីវដែរទើបទីផ្សារសិលក្បៈរបស់នាងនៅតែរក្សារបានដូចពេលនេះ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះសូលីកា ជាមេម៉ាយរស់នៅហ៊ឺហា និងជិះរថយន្ដទំនើបៗ ហេតុនេះហើយគេជឿរថាបុរសមិនតិចនាក់ទេទាំងក្នុងនិងក្រៅស្រុកដែលរងចាំព្យាបាលដំបៅបេះដូងអ្នកមេម៉ាយរូបស្រស់នេះ។សម្រាប់មហាជនរងចាំមើលថាតើតារាមេម៉ាយនៅហង្សមាសទាំង២ដួងគឺពេជ្រ សូលីកា និងសុខ ស្រីនាង ម្នាក់ណារៀបការប្ដីថ្មីមុន ខណៈដែលថ្មីៗនេះប៉ាច គីមមួយ និងពេជ្រ សោភា សុទ្ធតែបានភ្ជាប់ពាក្យជាមយគូស្នេហ៍ថ្មីរៀងៗខ្លួននឹងត្រៀមរៀបការនៅឆ្នាំ២០២៣ ខាងមុខនេះហើយ៕
