ភ្នំពេញ៖មាស សុខសោភា ធ្លាប់ត្រូវបានមនុស្សជំនិតនាងបង្ហើបថាតារាវ័យ៤០ផ្លាយរូបនេះមានចិត្តចង់ទៅរស់នៅជាមួយស្វាមីនាងលោកអ៊ឹត រ៉ាដា នៅប្រទេសកាណាដាកាលពីឆ្នាំ២០១០ ពោលគឺអំឡុងពេលនាងដើរចេញពីសាន់ដេ ប៉ុន្ដែរហូតមកដល់ពេលនេះជាង១០ឆ្នាំទៅហើយសោភា បានផ្លាស់ប្ដូរចិត្តទៅវិញ ហើយថែមទាំងឲ្យលោករ៉ាដា មករស់នៅតាមនាងនៅខ្មែរជាច្រើនឆ្នាំមកហើយ និងគ្មានដំណឹងលោកវិលទៅវិញទៀតផង។យ៉ាងណាបើតាមតារាដែលស្និតសុខសោភា ដែលធ្លាប់ទៅចូលរួមមង្គលការបែបសែនព្រេនរបស់នាងកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០០៩ នោះបានបង្ហើបថាការបត់បែនរបស់សុខសោភា នាពេលនេះដោយសារតែនាងនៅតែស្រលាញ់អាជីពចម្រៀងចម្រៀង និងចង់ប្រជែងទីផ្សារសិល្បៈឲ្យខ្លាំងក្លាដដែល ព្រោះបើទៅនៅស្រុកគេសោភា ដឹងច្បាស់ណាស់ថានាងអាចនឹងបញ្ចប់អាជីពតែម្ដង ហេតុនេះហើយបានជានាងពេញចិត្តនៅខ្មែរជាងនិងមិនកំណត់ថាចេញទៅរស់នៅខាងប្ដីនាពេលណាឡើយ។ប៉ុន្ដែក្នុងករណីអាជីពចម្រៀងរបស់សោភា លែងទៅមុខ ឬប្រឈមធ្លាក់ចុះ ហើយនាងមានអាយុច្រើនជាងនេះគេជឿរថាតារារាម រូបនេះនឹងផ្លាស់ប្ដូរគំនិតជាមិនខាន ខណៈដែលស្វាមីនាងលោករ៉ាដា ចាំសម្របខ្លួនតាមនាងគ្រប់ពេលទាំងអស់។

ការជ្រើសផ្លូវរបស់មាស សុខសោភា នាពេលនេះត្រូវបានគេមើលឃើញថានាងបានដើរលើដូចសុគន្ធ និសា ដែរ ព្រោះអ្នកនាងប៊ុន សុគន្ធ ក៍ធ្លាប់ត្រូវបានស្វាមីនាងលោកចៅ សម្បត្តិ អាណិកជនខ្មែររស់នៅរដ្ឋBoston សហរដ្ឋអាមេរិកចង់ឲ្យនាងបញ្ចប់អាជីពសិល្បៈហើយទៅរស់នៅអាមេរិកតាំងពីរៀបការហើយភ្លាមៗដែរ តែនិសា បានប្រើពេលពន្យល់ហេតុផលប្រាប់ទៅប្ដីថាមិនអាចអត់សិល្បៈបានទេដោយសារតែតស៊ូជាង១០ឆ្នាំទៅហើយទើបពេលនេះស្វាមីនាងបានឲ្យនិសា ថតសម្ដែងតាមចិត្តចង់។និសា ក៍ដូចសុខសោភា ព្រោះនាងចុះឡើងទៅស្រុកទី២ខាងប្ដីជាញឹកញាប់ តែនៅតែវិលមកខ្មែរវិញដើម្បីបន្ដអាជីពចាស់ដដែល ហើយពេលនេះរឿងធំដែលនាងត្រូវធ្វើគឺចង់សម្រេចបំណងពពោះយកកូនទី១នៅឆ្នាំ២០២២ នេះហើយបន្ទាប់ពីបានរៀបការប្ដីជាង៥ឆ្នាំមក។

សូមបញ្ជាក់ថាមាស សុខសោភា និងសុគន្ធ និសា ធ្លាប់ជ្រកនៅផលិតកម្មរស្មីស្ទឹងសង្កែ និងថោន ជាមួយគ្នាហើយមុននេះតារាទាំងពីរស្ទើតែរួមទ្រនុំជាមួយគ្នានៅហង្សមាសទៅហើយតែចុងក្រោយសោភា ជ្រើសយករាម ទៅវិញ។សោភា-និសា បានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួនក្នុងស្រុកហើយប្រគល់បេះដូងទៅឲ្យបុរសអាណិកជនខ្មែរនៅបរទេសគ្រប់គ្រងដូចគ្នាស្របពេលសោភា រក្សារចំណងស្នេហាឆ្លងទ្វីពនេះបានរយៈពេល១៥ឆ្នាំទៅហើយ ប៉ុន្ដែនិសា ទើបការប្ដីបានជាង៥ឆ្នាំប៉ុណ្ណោះ ហើយពួកគេអត់ទាន់មានកូនដូចគ្នា។អ្វីដែលតារាទាំងពីរដួងខុសគ្នានោះគឺសុខសោភា ត្រូវស្វាមីតាមគ្រប់ឆាកនិងយូសម្លៀកបំពាក់ឲ្យនាងគ្រប់ពេល តែនិសា វិញប្ដីនាងមិនដែលតាមនាងទៅតាមឆាកតន្រ្ដីឡើយ ហើយពួកគេក៍កម្រចេញមុខតាមបណ្ដារកម្មវិធីអ្នកសិល្បៈរួមគ្នាដែរ។

មហាជនរងចាំមើលថាតើមាស សុខសោភា និងសុគន្ធ និសា មួយណានឹងយកកូនបានសម្រេចមុន ព្រោះថាទោះជាពេលនេះសោភា មិនទាន់ហ៊ានរៀបការជាចំហក្ដី ប៉ុន្ដែនាងចង់បានកូនឡើងញ័រខ្លួនទៅហើយ ខណៈដែលនិសា វិញបារម្ភខ្លាចអាយុកាន់តែច្រើនពិបាកយកកូនទើបពេលនេះនាងលែងពន្យាពេលពពោះតទៅទៀតហើយ។អ្វីដែលគូរឲ្យកត់សម្គាល់មុនពេលមានកូនង៉ានេះដែរទាំងសោភា និងនិសា សុទ្ធតែមានមុខរបរក្រៅសិល្បៈដូចគ្នា ហេតុនេះហើយទោះជាតារាទាំងពីរពពោះក៍ពួកគេមិនពឹងលើប្រាក់ចំណូលរបស់ស្វាមីតែម្ខាងដែរ។

ក្រៅពីមាស សុខសោភា និងសុគន្ធ និសា តារាមានស្វាមីជាអាណិកជនហើយត្រូវប្ដីឲ្យបន្ដលេងសិល្បៈមានដូចជាអ្នកនាងអម្ពរ ទេវី,វេត រតនា ,គឹម លីហ្សា និងសារ៉ាយ សក្ខណា ជាដើម៕