ភ្នំពេញ៖ពេជ្រ សោភា បានក្លាយទៅជាអនាគតភរិយាលោកឆឹម សក្កដា ក្រោយពីអ្នកទាំងពីរបានភ្ជាប់ពាក្យដ៍គូរឲ្យភ្ញាក់ផ្អើលជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ នឹងត្រៀមដឹកដៃគ្នាក្រាបផ្ទឹមនៅឆ្នាំ២០២៣ ខាងមុខនេះហើយ។ទោះជាសោភា-សក្កដា ក្លាយទៅជាគូដណ្ដឹងគ្នាមែន ប៉ុន្ដែសោភា បែជាថាមុនរៀបការនេះបុរសដែលនឹងក្លាយទៅជាស្វាមីស្របច្បាប់របស់នាងនាពេលខាងមុខនេះមិនត្រូវបាននាងបណ្ដោយឲ្យចេញចូលបន្ទប់គេងរបស់នាងផ្ដែសផ្ដាសនោះទេ ហើយលោកសក្កដា មានសិទ្ធិបានចេញចូលផ្ទះនាងបាន ប៉ុន្ដែនៅត្រឹមតែជាន់ក្រោមប៉ុណ្ណោះ ខណៈដែលបន្ទប់គេងនាងនៅឡៅតឿនោះមានតែនាងម្នាក់ប៉ុណ្ណោះដែលមានសោរចូល។
យ៉ាងណានៅមិនដឹងច្បាស់ថាតើហេតុអីបានជាពេជ្រ សោភា ដាក់បម្រាមគូដណ្ដឹងនូវល័ក្ខខណ្ឌដ៍តឹងរឹងបែបនេះឡើយ ខណៈដែលតារាជាច្រើនមកហើយដែលពួកគេភ្ជាប់ពាក្យជាមួយគ្នាហើយកុំថាឡើយអាចចេញចូលបន្ទប់តែ១បាននោះ តែស្ងាត់ៗស្រាប់តែខាងស្រីពពោះមុនរៀបការក៍មានដែរ ។សម្រាប់សោភា វិញប្រហែលជានាងខ្លាចមានហានិភ័យបែបនេះហើយទើបបានជានាងហាមលោកសក្កដា ដែលជិតក្លាយជាប្ដីនាងទៅហើយនោះនូវការតឹងតែងបែបនេះ។
សូមបញ្ជាក់ថាពេជ្រ សោភា ក្រោយទុកជីវិតជាស្រី្ដមេម៉ាយអស់ជាង៦ឆ្នាំនោះមកពេលនេះអ្នកមេម៉ាយវ័យ៣៩ឆ្នាំរូបនេះបែជាព្រមភ្ជាប់ស្នេហ៍ជាមួយលោកសក្កដា នឹងត្រៀមដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះទៀតផង។ប៉ុន្ដែតារាចម្រៀងនៅហង្សមាសដែលរួមទ្រនុំជាមួយសោភា នៅពេលអ្នកយកព័តមានយើងសាកសួរតើជឿរឬអត់ថាសោភា ព្រមធ្វើប្រពន្ធលោកសក្កដា មែនឬយ៉ាងណានោះពួកគេខ្លះបែជាសើចហើយសួរសំណួរច្រាសមកអ្នកយកព័តមានយើងថាតើសក្កដា ចេះស្រលាញ់ស្រីដែរ?មិនដឹងថាការលើកឡើងបែបនេះចង់សំដៅអ្វីឲ្យពិតប្រាកដនោះទេ តែម្នាក់ៗថាមិនបានត្រៀមចំណងដៃការសោភា និងសក្កដា ឡើយ…។ដោយឡែកលោកសក្កដា នៅតែចាត់ទុកថាការភ្ជាប់ពាក្យថ្ងៃទី១១ខែ១១ រវាងលោកនិងសោភា គឺជាការថតMVបទ” មិត្ត១០០ឆ្នាំ”។
គេចាំមើលថាពេជ្រ សោភា ពិតជានៅតែមិនព្រមដកបម្រាមរឿងហាមលោកសក្កដា ចូលបន្ទប់គេងនាងរហូតដល់រៀបការរួចទើបព្រមឲ្យផ្សំដំណេកជាមួយគ្នាឬយ៉ាងណា?