Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិការលាលែងពីតំណែងរបស់ Fauci ក្លាយជាការរំពឹង​ទុក​របស់រដ្ឋបាល Biden?

ការលាលែងពីតំណែងរបស់ Fauci ក្លាយជាការរំពឹង​ទុក​របស់រដ្ឋបាល Biden?

អន្តរជាតិ ៖ រដូវរងាបានមកដល់ហើយ ហើយភាពត្រជាក់កំពុងវាយលុកពាសពេញសហរដ្ឋអាមេរិក។ នៅពេល​នោះ ការលាលែងពីតំណែងរបស់លោកវេជ្ជបណ្ឌិតលោក Fauci នាយកវិទ្យាស្ថានជាតិនៃអាល់លែរហ្ស៉ី និង​ជំងឺ​ឆ្លង និងជាអ្នកជំនាញជំងឺឆ្លងកំពូល នៅសហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែញាប់ញ័ររួច​ទៅ​ហើ​យ​។ ​លោក Fauci បានខំធ្វើឲ្យសហរដ្ឋអាមេរិក ឆ្លងផុតពិធីបុណ្យ Halloween និង Thanksgiving ប៉ុន្តែបាន​ចាញ់​អ្នកនយោបាយអាមេរិកនៅក្នុង “Game of Thrones” នៅមុនបុណ្យណូអែល។

មុនពេលគាត់បានដើរចេញ លោក Fauci ដែលមានចិត្តសប្បុរស បានណែនាំប្រជាជនអាមេរិកអំពីរឿង ២យ៉ាង គឺចាក់វ៉ាក់សាំង និងពាក់ម៉ាស។ ប៉ុន្តែប្រជាជនអាមេរិក មិនទទួលយកទេ ហើយបានធ្វើមុខមាត់ដាក់គាត់ទៀត។ ប្រជាជនអាមេរិក បាននិយាយថា «មិនស្តាប់ មិនស្តាប់ ដូចមនុស្សឆ្កួតសូត្រធម៌ចឹង» ។

លោក Fauci អស់សង្ឃឹមណាស់ ការការពារកូវីដ-១៩ តាមបែបគន្លងថ្មី ហេតុអ្វីបានជាបងប្អូន​ប្រជាពលរដ្ឋអា​មេរិក គេបែរជាលេងសើចទៅវិញ? ប៉ុន្តែលោក Fauci ក៏ទម្លាប់ទៅហើយនឹងប្រតិកម្មរបស់ប្រជាជនអាមេរិក។ យ៉ាងណាមិញ រឿងទាំងពីរនេះ ជាពិសេស ការចាក់វ៉ាក់សាំងបង្ការ ចាប់តាំងពីជំងឺកូវីដ-១៩ បានរីករាលដាល គ្រប់ពេលដែលគាត់ទៅទីសាធារណៈ គាត់នឹងនិយាយឲ្យចាក់វ៉ាក់សាំងបង្ការ ប៉ុន្តែលទ្ធផលមិន​បានដូចដែល​លោកបានសង្ឃឹមទេ ភាគច្រើនគឺដោយសារការងប់ងុលរបស់លោកប្រធានាធិបតី Biden «ជំងឺរាតត្បាតកូវីដ-១៩  បានចប់»។

មិនបាច់និយាយទេ ប្រធានាធិបតី Biden ពិតជាមានឥទ្ធិពលមែន! គាត់ឆ្លាតជាងលោក Fauci និងខ្លាំងជាង Fauci ។ ពាក្យសំដីមិនសមហេតុសមផលរបស់គាត់ គឺឈ្នះការបញ្ចុះបញ្ចូលដ៏ស្មោះស្ម័គ្ររបស់លោក Fauci ក្នុងអស់រយៈពេល ៣ឆ្នាំទៅទៀត។ មានន័យថា  ការការពាររបស់ប្រជាជនអាមេរិក ត្រូវបានលោក Biden កម្ទេច​ទាំងស្រុង។ អ្នកដែលគួរពាក់ម៉ាស មិនព្រមពាក់ ហើយអ្នកដែលគួរចាក់វ៉ាក់សាំង ក៏មិនចាក់ដែរ ចង់យ៉ាងម៉េច​ក៏យ៉ាងម៉េចទៅ ប្រធានាធិបតី និយាយថា មិនអីហើយ ជប់លៀង ដើរលេង ក្បួនដង្ហែ… លេងតាមសេរី។

កាលពីមុន លោក Fauci នឹងមិនដែលហ៊ាននិយាយថា “ទេ” ចំពោះលោក Biden ឡើយ។ ហេតុអ្វី? ដោយសារតែ​គាត់មិនត្រឹមតែជាអ្នកជំនាញខាងជំងឺឆ្លងប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាអ្នកនយោបាយម្នាក់ដែល​ជាប់ក្នុងការ​ជ្រលក់​ពណ៌នៃនយោបាយអាមេរិក។ ធ្វើជាវេជ្ជបណ្ឌិត ត្រូវមានក្រមសីលធម៌ពេទ្យ ហើយធ្វើជាមន្ត្រី ត្រូវមាន​ក្រមសីល​ធម៌ផ្លូវការ ក្រមសីលធម៌ផ្លូវការរបស់មន្ត្រីអាមេរិក គឺត្រូវគោរពប្រធានាធិបតី ដោយគ្មានលក្ខខណ្ឌ ហើយខិតខំ​ធ្វើជាមនុស្សដែលគោរពធ្វើតាមបញ្ជា។ ទាំងនេះក៏ជាការពិតដែលលោក Fauci បានដឹងច្បាស់​តាមរយៈការរីក​ចម្រើនយ៉ាងឆាប់រហ័សនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ឆ្នាំនេះ។

ចាប់តាំងពេលដែលអតីតប្រធានាធិបតី Trump ប្រឡូកក្នុងឆាកនយោបាយ លោក Fauci នៅតែជា​អ្នកជំនាញ​ដែលមានគោលការណ៍ ។គាត់គឺជាអ្នកនយោបាយម្នាក់ ក្នុងចំណោមអ្នកនយោបាយ​មួយចំនួននៅ​សហរដ្ឋ​អា​មេរិក ដែលមានភាពក្លាហានក្នុងការបដិសេធជាសាធារណៈ នូវសុន្ទរកថារបស់លោក Trump ។ គាត់ជាមន្ត្រីថ្នាក់​ទាប ប៉ុន្តែគាត់ហ៊ានអំពាវនាវឱ្យប្រជាជនអាមេរិក ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាទ្រង់ទ្រាយធំ។ ហេតុអ្វីបាន​ជា​ប្រព័ន្ធរកឃើញជំងឺរបស់សហរដ្ឋអាមេរិក បរាជ័យ? ហេតុអ្វីបានជារក្សាគម្លាតសង្គម អ្វីដែលបដិសេធមិន​រៀន​រស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី និងហេតុអ្វីបានត្រូវការពេលវេលាដើម្បីបង្កើតវ៉ាក់សាំង គាត់បាននិ​យា​យអស់ហើយ ថែមទាំងមិនស្ទាក់ស្ទើរក្នុងការមានជម្លោះជាមួយអតីតប្រធានាធិបតី Trump ទៀតផង  ថែមទាំង​មិន​ស្ទាក់ស្ទើរក្នុងការមានជម្លោះ និងជម្លោះជាមួយអតីតប្រធានាធិបតី Trump ។

លទ្ធផលគឺចម្លែកណាស់។ គាត់បានទទួលការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ម្តងមួយៗ។ Trump បានបង្ហោះជាសាធារណៈថា ដល់ពេលដែលត្រូវបណ្តេញលោក Fauci ហើយថែមទាំងបានជំរុញ​ការទទួលខុស​ត្រូវចំពោះការបរាជ័យនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់លោក Fauci ទៀតផង៕

RELATED ARTICLES