Saturday, April 20, 2024
Homeតារាខ្មែរអ៊ីវ៉ា៖មិនក្វល់ពីការប្រជែង ខណៈបន្ដបិតបាំងមុខ​គូ​ស្នេហ៍

អ៊ីវ៉ា៖មិនក្វល់ពីការប្រជែង ខណៈបន្ដបិតបាំងមុខ​គូ​ស្នេហ៍

ភ្នំពេញ៖តារាកូនខ្មែរកាត់ចិននាងឃីន ស្រីនាថ ហៅអ៊ីវ៉ា នៅបាំងមិនដល់១ខែទៀតនោះទេ នាងនឹងឈាន​ចូល​ដល់វ័យ៣០ឆ្នាំដែលពេលនោះក៍ជាវេលាដែលនាងត្រូវលាភាពនៅលីវតាមរយៈការរៀបការប្ដីតាមបំណងឪពុកនាងលោកអ៊ូ វ៉ាវ ដែលបានដាស់តឿននាងជាញឹកញាប់​ថាកុំ​ទុកវ័យនៅលីវយូពេកនាំតែអត់ប្រយោជន៍។ប៉ុន្ដែអនា​គតស្វាមីរបស់អ៊ីវ៉ា ជាបុរសណា​នោះ​នៅតែមិនទាន់ត្រូវបានតារាសាន់ដេរូបនេះវែកមុខឲ្យគ្រប់គ្នា​បានស្គាល់​ឡើយ​ទោះ​ជាមុន​នេះនាងបង្ហើបថាម្ចាស់បេះដូងនាងជាបុរសម្នាក់នៅក្នុងរង្វង់អ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារក្ដី។តែលោកវ៉ាវ ជាឪពុកនាងធ្លាប់បង្ហើបថាលោកចង់បានកូនប្រសារ​ជាមនុស្សវ័យ​ចំណាស់​បន្ដិច មិនមែនជាប្រុស​វ័យក្មេងស្ទាវនោះទេ ខណៈស្រីនាថ នៅតែព្យាយាមលាក់មុខបុរស​ដែល​បាន​ឆក់​យកបេះ​ដូងនាងនោះដដែល​ហើយ​ថែមទាំងមិនធ្លាប់បណ្ដើរគ្នាទៅកម្មវិធី​អ្នកសិ​ល្បៈ​ឬកៀកកើយគ្នាដូចគូស្នេហ៍តារាដ៍ទៃឡើយ។

 សូមបញ្ជាក់ថាតារាវ័យ២៩ឆ្នាំនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានសម្រេចចិត្តបន្ដ​អាជីព​ចម្រៀ​ង​​នៅសាន់ដេដោយ​ច្រៀងមិនមានកុងត្រានោះទេ​ តែថៅកែផលិតកម្មបាន​ផ្ដល់​​​សិទ្ធិ​ពិសេសឲ្យនាងតាមរយៈនាង​អាចច្រៀងសម្ដែង​តែ​បទណាដែលនាងស្រលាញ់​ពេញ​ចិត្ត​ប៉ុណ្ណោះដែលមានន័យថាបទណានាងមិនចូលចិត្តមាន​សិទ្ធិបដិសេធ។ការជ្រើសទ្រនុំ​ចា​ស់​​​របស់អ៊ីវ៉ា នេះមានន័យថានាងមើលរំលងផលិតកម្មដែលចាប់​អារម្មណ៍ចង់បាននាង​ដល់​ទៅ​៣ក្នុងនោះគឺហង្សមាស,ថោន និងGalaxy ស្របពេលឪពុកនាងថាស្រីនាថ បានចាត់ទុក​សាន់ដេជាឪពុកម្ដាយ​ទី២​របស់ខ្លួនព្រោះធ្វើឲ្យនាងមានឈ្មោះល្បីដល់ពេលនេះ។

ប៉ុន្ដែសម្រាប់អ្នកជំនាញសិល្បៈមើលឃើញថាអ៊ីវ៉ា នារយៈពេលចុងក្រោយនេះនាងហាក់បាត់បង់ឱកាស​ប្រ​ជែង​ទី​ផ្សារចម្រៀងឲ្យខ្លាំងក្លា បើប្រៀបធៀបទៅនាងតន់ ច័ន្ទសីម៉ា ឬរ៉េត ស៊ូហ្សាណា នោះ​បើ​ទោះជានៅឆាកតន្រ្ដីធំ​ៗ​នា​ង​​​នៅតែបន្ដលេច​មុខជាបន្ដបន្ទាប់ក្ដី។​ការលើកឡើងបែបនេះ​ដោ​យ​សារតែគេយល់ថាអ៊ីវ៉ា ពេលនេះដៃគូ​ច​ម្រៀ​​​​ង​​របស់​នាងមានតែលោកកែវ វាសនា និង​វេ​ហា​ស៍ តែ​បើនាងចូលហង្សមាសឬGalaxy នោះនាងអាចនឹង​មានដៃគូថ្មីបទពិសោធន៍ថ្មី​ហើយ​អាច​ធ្វើ​ឲ្យទីផ្សារចម្រៀងប្រែប្រួលជាមិន​ខាន​​។តែ​អ៊ីវ៉ា ធ្លាប់ប្រាប់ថាផលិត​កម្មធំ​មានតារាច្រើន​ពេកក៍មិនមែន​ជាជម្រើសរបស់នាងឡើយ។ដោយ​ឡែក​រឿងស្នេហាវិញនាងថាមនុស្សស្រីរៀប​ការ​ប្ដីអាយុ៣០ឆ្នាំគឺ​សមរម្យបំផុតទើបនាងចង់ធ្វើ​ជាកូនក្រមុំនៅអាយុប៉ុណ្ណឹង។

 មហានរងចាំមើលថាអ៊ីវ៉ា នឹងរៀបការនៅអាយុ៣០ឆ្នាំ ឬឆ្នាំ២០២៣ ខាងមុខនេះដូច​នាង​សន្យាមែន ឬមួយក៍នាង​គ្រាន់​តែនិយាយដើម្បីឲ្យលោកវ៉ាវ សប្បាយចិត្ត?

RELATED ARTICLES