Monday, March 17, 2025
Homeតារាខ្មែរសុវត្ថិ -សិរីមន្ដ ៖ចិត្តដូចគ្នា

សុវត្ថិ -សិរីមន្ដ ៖ចិត្តដូចគ្នា

ភ្នំពេញ៖កាលពីចុងខែសីហាលោកព្រាប សុវត្ថិ បានថ្លែងនៅចំពោះមុខអ្នកសារព័តមានថា​លោ​ក​​នឹង​មិនទៅ​ណា​ចោលអាជីពចាស់នោះទេពោលគឺច្រៀងផងធ្វើជំនួញផង ក្រោយលោក​ក្លា​យ​​ទៅជាឧកញ៉ានេះ។បន្ទាប់ពីអះ​អាង​បែបនេះគេឃើញលោកសុវត្ថិ បានចេញច្រៀង​សម្ដែ​ងតាមកម្មវិធីមង្គលការធំៗមួយចំនួនតែនៅ​មុខអ្នកសារព័ត​មានលោកឧកញ៉ាសុវត្ថិ មិនព្រម​ប្រាប់​ថាតើពេលនេះតម្លៃខ្លួនលោកខ្ពស់ជាងមុនឡើងឧកញ៉ា​ឬរក្សារដដែល​ឡើ​យ​​។ដោយ​ឡែក​ថ្មីៗនេះដែរគេឃើញលោកខែម ប៊ុនថៃ ក៍បានប្រកាសពីការទទួលរាល់ការច្រៀងសម្ដែង​ដូចមុន​ឡើងវិញផងដែរទើបFan តារាទាំងពីរបានលើកឡើងថាលោកឧកញ៉ាសុវត្ថិ-សិរីមន្ដ នេះពិតជាចិត្តដូច​គ្នាមែន​ពោ​លគឺមុននេះស្ងាត់ស្ងៀមដូចគ្នាហើយស្រាប់តែឥឡូវចេញមកអុកឡុកតាមឆាកតន្រ្ដីជាថ្មីដូចណាត់គ្នាតែម្ដង។

ការសម្រេចចិត្តមិនបោះបង់អាជីពចម្រៀងដូចគ្នារវាងលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ នាពេលនេះ​គឺពិតជា​ដូចបំណងរបស់អ្នក​គាំទ្រ​តារា​ទាំង​ពីររូបនេះចង់បាន បើទោះជាមុននេះមានអតីតតារា២ដួងបានឡើងងារ​ជាឧក​ញ៉ាមុនលោក​សុ​វត្ថិ និងប៊ុនថៃ ហើយពួកគេឈប់លេងសិល្បៈទៅហើយនោះគឺលោកឧកញ៉ាទុំ សារុត ហៅ​ឧក​ញ៉ាឃ្លោគ និងលាន អាហ្រ្វីលគីនីន ខណៈអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍Ctn លោក​ស៊ិន សិ​លា ធ្លាប់​សំណូមពរថាតារាទាំងឡាយដែលឡើងជា​គោរម្យងារ​ជាឧក​ញ៉ា​ហើ​យគូរណាស់តែ​ឈប់ពីសិល្បៈឲ្យ​ដាច់ស្រ​ឡះដើម្បីកុំឲ្យធ្វើជាឧកញ៉ា​ផងច្រៀងផង​នាំតែ​ច្រ​បូក​ច្របល់ និង​ពិបាកឡើងអក្សរលើទូរទស្សន៍ព្រោះខ្លាចខុសក្ដី តែលោកឧកញ៉ាស្នាយ និងប៊ុនថៃ មិនទៅ​ណាឆ្ងាយពីក្បាលមីក្រូនោះទេ។

សម្រាប់លោកខែម ប៊ុនថៃ ធ្លាប់​ចេញ​វីដេអូថា​ច្រៀង​៦​បទ​បាន​ដល់ទៅ១ម៉ឺនដុល្លារឯណ្ណោះ​ដែលតម្លៃនេះ​ខុសគ្នា​ដូចមេឃ​និងដីបើប្រៀបធៀប​លោក​ច្រៀងនៅក្លឹបU2 កាលពីឆ្នាំ២០០៤ ដែលបានប្រាក់ខែចំនួនត្រឹមតែ៩០ដុល្លារ ឬ១យប់បាន​តែ​៣​ដុល្លារប៉ុណ្ណោះ ហេ​តុនេះហើយ​បាន​ជា​ធ្វើ​ឲ្យម្ចាស់កម្មវិធីតូចតាចខ្លះហាក់រារែក​ចិត្តមិនហ៊ាន​ជួលលោកប៊ុនថៃ ប៉ុន្ដែសម្រាប់​លោក​ឧកញ៉ាស្នាយ វិញគេជឿរថាតម្លៃខ្លួនរបស់លោក​ក៍មិន​ក្រោ​មសិស្ស​ប្អូន​រូប​នេះឡើយ។

ព្រាប សុវត្ថិ និងខែម ប៊ុនថៃ បានប្រជែងគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជិត១០ឆ្នាំ​រហូត​មានពេលខ្លះពិបាក​បែងចែកថាអ្នកណាខ្លាំងជាងទៀតផង ព្រោះម្នាក់ៗគឺជាតួឯកដូចគ្នា​រហូត​មានព័តមានថាលោកសុវត្ថិ ដើរ​ចេញ​ពីហង្សមាសកាលពីខែសីហា ឆ្នាំ២០២០ នោះ​ដោ​យ​​សារ​តែ​មិនចង់រស់នៅ”ភ្នំ១ ខ្លា២”។ប៉ុន្ដែក្រោយតារាទាំងពីរ​ក្លាយ​ទៅជាឧកញ៉ានោះការឡើង​កម្ដៅនៃការប្រជែងគ្នាដ៍ក្ដៅគគុកនោះបែជាស្រាល​ជាងមុនបន្ដិចទៅ​វិញ​ក្នុង​វិស័យចម្រៀងរបស់ពួកគេហើយម្នាក់ៗគិតតែពីប្រឹងរកស៊ីលក់ដីឡូតិ៍ជាងចេញបទថ្មីៗដូចមុន។

អ្វីដែលគូរឲ្យកត់សម្គាល់តាំងពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy ជាង២ឆ្នាំមកលោកមិន​ទាន់​មាន​​បទចម្រៀង១បទណាផ្ទុះខ្លាំងដូចកាលនៅហង្សមាសឡើយ ទើបនៅពេលលោកចេញ​ច្រៀង​តាមកម្មវិធីធំៗ​ភាគច្រើនគេឭតែបទចាស់ៗរបស់លោកនៅហង្សមាសច្រើនជាងបទថ្មីដែលលោកឧកញ៉ារូបនេះយកទៅបកស្រាយ។ចំណែកលោកខែម ប៊ុនថៃ វិញថ្មីៗនេះបានផុតកុង​ត្រា នៅ​ហង្សមាសរយៈពេល៥ឆ្នាំទៅហើយ ខណៈ​ដែលទីប្រឹក្សាររបស់លោក​គឺអ្នកនិពន្ធ​ខេ​មរៈ ភា​រុណ ដែលពាក់ផ្កាយ១លើស្មានោះ​ថ្មីៗនេះបាន​ប្រាប់ថា​លោក​ប៊ុនថៃ មិនទាន់ចុះកុង​ត្រាថ្មីនៅ​​ផផលិតកម្មណាទេពោលគឺនៅទ្រឹងសិន។

  មជ្ឈដ្ឋានមហាជនបានលើកឡើងថាទោះជាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្លាប់ជាគូ​ប្រ​ជែងគ្នាខ្លាំងក្លាយ៉ាង​ណា​ក៍ដោយ តែតារាទាំងពីរនៅតែអាចរួមទ្រនុំជាមួយគ្នាម្ដង​ទៀត​នោះគឺ​Galaxy ព្រោះថៅកែផលិតកម្មនេះ​រាប់អាន​លោកប៊ុនថៃ ខ្លាំងហើយចង់ទិញតារាកូន៣រូបនេះ​ទៅរួមទ្រនុំដូចវិធីដែលលោកបានធ្វើជាមួយលោកសុវត្ថិ ដោយ​ជោគជ័យនោះដែរ​។ចម្ងល់​របស់មហាជនបានលើកឡើងថាប្រសិនបើលោកសុវត្ថិ និងប៊ុនថៃ ប៉ៈគ្នានៅទ្រនុំតែ​១ម្ដង​​ទៀត​មែន ថាតាការប្រជែងគ្នានឹងកាន់តែក្ដៅជាងមុនថែមទៀតឬយ៉ាងណា?  

អតីតតារាចម្រៀងហង្ស​មាសលោកនូ ស៊ឹប ធ្លាប់ប្រាប់ថារឿងតារាចម្រៀងមិនត្រូវគ្នាកាច់​កុងគ្នានោះគឺមកពីអ្នក​គ្រប់គ្រងតែម្ដង ព្រោះសម័យលោកមិនសូវមានរឿងបែប​នេះកើត​ឡើង​ឡើយ។លោកថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅតែអាចច្រៀងនៅផលិតកម្មតែ១​ជា​មួយ​គ្នាបាន បើសិនជាមានអ្នកគ្រប់គ្រងនោះពូកែ៕

RELATED ARTICLES