Sunday, September 22, 2024
Homeតារាខ្មែរតើម្នាក់ណាថៅកែលើកជំនួសខេមរៈ សិរីមន្ដ?

តើម្នាក់ណាថៅកែលើកជំនួសខេមរៈ សិរីមន្ដ?

ភ្នំពេញ៖ការបាត់បង់ព្រាប សុវត្ថិ របស់ហង្សមាសកាលពីខែសីហាឆ្នាំ២០២០ ដែលធ្លាក់ទៅ​កណ្ដា​ប់ដៃ​Galaxy នោះត្រូវបានគេមើលឃើញថាទោះជាផលិតកម្មធំនេះបានជ្រើស​រើស​បានតារាចម្រៀង​ម្ចាស់ពានជាបន្ដ​បន្ទាប់​តាមរយៈការតំណើរការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក​ដោយទិញសិទ្ធិ(License) ពី​បរ​ទេសជិត​១០ឆ្នាំមកហើយក្ដី ប៉ុន្ដែពេលនេះ គេនៅ​តែមិនទាន់ឃើញ​តារា​ណាម្នាក់អាចជំនួសលោកសុវត្ថិ បានឡើយ។ដោយឡែកថ្មីៗ​នេះ​ហង្ស​មាសបានបញ្ចប់​កិច្ចសន្យារយៈពេល៥ឆ្នាំជាមួយលោកខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)​ទៀត ទើប​ធ្វើឲ្យអ្នកជំនាញ​សិល្បៈបានព្រមានថាបើហង្សមាសបាត់ទាំងព្រាប សុវត្ថិ និងសិរីមន្ដ នោះ​ច្បា​ស់​​ជាប្រ​ឈម”រងារ”តែម្ដង។ប៉ុន្ដែអ្នកខ្លះលើកឡើង​ថាបច្ចុប្បន្នហង្សមាស​មានតារាក្នុងដៃ​ស្ទើតែ​៨០%នៃចំនួន​តារា​ល្បីៗសរុបទាំងអស់ទៅហើយ ហេតុនេះអត់១គេនឹងលើក​ម្នាក់ទៀតឲ្យ​ឡើង​​ជំនួសបានភ្លាម។

 តើតារាណាម្នាក់ទៅដែលថៅកែហង្សមាសនឹងលើកឲ្យឡើងជំនួសលោកខែម ប៊ុនថៃ ?

 តាមព័តមានថាក្នុងចំណោមម្ចាស់ពានប្រុសៗទាំងឡាយនៅហង្សមាសតារាដែលអាចជំនួសលោកខែម ប៊ុនថៃ បានហាក់ដូចជាពិបាកប៉ុន្ដែក្នុងនោះគេមើលឃើញថានី រតនា,លីម តិចម៉េងនិងថែល ថៃ ពួកគេមានសម្ថភាព​ល្អ​ម្យាងៗម្នាក់ខណៈដែលតារាប្រុសផ្សេងៗ​ទៀត​របស់ផលិតកម្មធំនេះដែលជ្រើសបានពីការប្រលង​មានដូចជា​លោកគ្រី ថៃពៅ​(ម្ចាស់ពាន​Cambodian Idol រដូវកាលទី៣),អតីតបេក្ខភាពCambodian Idol រដូវកាលទី៤​ទាំង​៣​រូប​គឺ៖ថុល សុភិទិ ,នាង ដាវីន,ស៊ឹម ច័ន្ទពន្លឺ,ចាន់ សុបញ្ញា(ម្ចាស់ពានX Factor រដូវកាលទី១) និងសួ វិចិត្រ (ម្ចាស់​ពាន​​Beat The Best រដូវកាលទី១)នោះហាក់មិនសូវមានសង្ឃឹមខ្ពស់ឡើយ។

  ១៖នី រតនាៈតារាចម្រៀងនី ម៉ាប់ ហៅនី រតនា ម្ចាស់ពានCambodian Idol រដូវកាល​ទី​១រូបនេះត្រូវបាន​ទស្សនិក​ជនទទួលស្គាល់នូវសម្ថភាពនិងប្រជាប្រិយភាពរបស់គេ បើទោះជា​ពេល​នេះរតនា មានប្រពន្ធនិងកូន១​ទៅហើយ​ក្ដី។រតនា អាចច្រៀងបានជាច្រើនទម្រង់ តែមិន​សូវលេចធ្លោខ្លាំងឡើយ ពិសេសក្រោយល្បីបានតែ១​ប្រាវក៍ប្រ​ញ៉ា​ប់ការប្រពន្ធភ្លែតនោះ ហើយ​ពេលនេះលោកម៉ាប់ក្លាយទៅជាតារា​មានរថយន្ដជិះថ្លៃៗព្រោះត្រូវប៉ាន់ភរិយា​ជាអ្នក​លក់Online ដ៍កាក់កប។

  ២៖ថែល ថៃៈម្ចាស់ពានThe Voice Cambodia រដូវកាលទី២ រូបនេះមានសម្ថភាព​ច្រៀង​បទលោកខែម ប៊នថៃ បានស្ទើតែមិនចាញ់ម្ចាស់ដើមឡើយ។តែលោកថៃ បែជាស្ងប់ស្ងាត់ ស្ទើតែគ្មានឱកាសបានច្រៀងឆាម​ឆាកធំៗ​ដូចតារាថ្មីៗទៅទៀត។ថែល ថៃ មិនសូវមានជីវភាព​ធូធានោះទេ ហើយលោកត្រូវបានទស្សនិកជនចូល​ចិត្ត​ព្រោះ​អត្តចឬកស្លូវបូត​សុភាពរាប​សារ​។

  ៣៖លីម តិចម៉េងៈម្ចាស់ពានCambodian Idol រដូវកាលទី៤ រូបនេះមានប្រជាប្រិយភាព​ខ្លាំង​ព្រោះតែមានអ្នកគាំ​ទ្រច្រើន។ប៉ុន្ដែគេនៅមិនទាន់ដឹងថាតិចម៉េង ល្បីតែ១ឆាវក៍ស្ងាត់ដូច​ម្ចាស់ពានមុនៗឬយ៉ាងណានោះទេ ខណៈ​ដែល​​លោកត្រូវបានគេស្គាល់និងគាំទ្រតាមរយៈ​លោ​កច្រៀងបទល្បីៗរបស់រៀមច្បង ច្រើនជាងពេលចេញ​បទ​ផ្ទាល់ខ្លួន។

  អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះ​ថាក្រៅពីម្ចាស់ពាន​ដែល​រើសបានហង្សមាសក៍សម្លឹងមើលតារាខាងក្រៅរូបណា​ដែល​អាចជំនួសទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានតែតារាខ្លាំងបែបនេះមិនងាយរកទេ។​លោក​ថាទោះ​ជាតារារូបណាចេញឬចូលហង្សមាសក៍ផលិត​កម្មធំនេះ​នៅតែ​មានតារាល្បីៗ​ច្រើ​ន​ជាង​ផលិតកម្មផ្សេងៗដែរនាពេលបប្ចុប្បន្ន ព្រោះជាក្រុមហ៊ុនកម្សាន្ដដ៍ធំជាងគេ។គ្រូភ្លេង​រូប​នោះបាននិយាយដូចមុនថាពីមុនហង្សមាសមានអ្នកនិពន្ធ៥នាក់ជួយតារាល្បីម្នាក់គឺត្រូវតែល្បី តែ​ឥឡូវ​តារា៥នាក់អ្នកនិពន្ធម្នាក់ជួយតើឲ្យល្បីដូចចិត្តម៉េចទៅ?លោកថាតារាហង្សមាសកុំពឹងលើផលិតកម្មទាំងស្រុងព្រោះ​បទវិលជុំម្ដងគេម្ដងយើង អីចឹងត្រូវធ្វើបទខ្លួនឯងខ្លះទៅព្រោះ​បើបទល្អថៅកែបើកឲ្យចេញតើ អីចឹងយើង​ជួយខ្លួនឯងសិនទើបគេព្រមជួយយើង៕

RELATED ARTICLES