Sunday, September 22, 2024
Homeកីឡាអន្ដរជាតិRonaldo ត្រលប់មកហ្វឹកហាត់ជាមួយក្លឹបReal Madrid ចំពេល Al Nassr និងChelsea ដាក់គោលដៅ

Ronaldo ត្រលប់មកហ្វឹកហាត់ជាមួយក្លឹបReal Madrid ចំពេល Al Nassr និងChelsea ដាក់គោលដៅ

ខ្សែប្រយុទ្ធCristiano Ronaldo បានវិលត្រលប់មកក្លឹប Real Madrid វិញហើយ ដោយប្រធានក្លឹបលោក Florentino Perez ផ្តល់ការអនុញ្ញាតឱ្យគាត់ប្រើប្រាស់កន្លែងហ្វឹកហាត់របស់ពួកគេ ខណៈដែល​គាត់កំពុង​ស្វែងរកក្លឹបថ្មី។

Ronaldo បានបញ្ចប់កិច្ចសន្យាជាមួយក្លឹប ManUtd កាលពីខែមុនបន្ទាប់ពីគាត់បានរិះគន់មន្ត្រីក្លឹប​ក្រុម​របស់​បិសាចក្រហម រួមទាំងអ្នកចាត់ការ Erik ten Hag នៅក្នុងបទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយ។

ប្រធានក្រុមព័រទុយហ្គាល់បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅWorldCupជាកន្លែងដែលគាត់ត្រូវ​បានទម្លាក់ទៅលេងជាកីឡាករបម្រុងសម្រាប់ជ័យជម្នះ ៦-១ ទៅលើក្រុមជម្រើសជាតិស្វីសក្នុងវគ្គ១៦​ក្រុមចុង​ក្រោយក៏ដូចជាការបរាជ័យក្នុងវគ្គ 1/4 ចុងក្រោយរបស់ពួកគេជាមួយម៉ារ៉ុក។

ក្លឹប Al Nassr របស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Ronaldo ដោយគ្រូបង្វឹក Rudi Garcia បាននិយាយថាគាត់នឹង រីករាយក្នុងការបង្វឹកម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល។សារព័ត៌មាន​អេស្ប៉ាញក៏បានរាយការណ៍ដែរថាRonaldoបានចុះកុងត្រាមួយឆ្នាំកន្លះជាមួយនឹងតម្លៃខ្លួន​ជាង២០០លានដុល្លារ​ក្នុង​មួយឆ្នាំប៉ុន្តែព័ត៌មាននេះក្រោយមកត្រូវបានច្រានចោល។

ក្លឹបChelsea របស់ប្រឺមីញេលីក ត្រូវបានគេចាត់ទុកថា ជាគោលដៅមួយផ្សេងទៀតដែលអាចកើត​មានសម្រាប់កី​ឡា​ករ​វ័យ៣៧ ឆ្នាំ។

Ronaldo បានឈ្នះពានរង្វាន់ចំនួន ១៥ រួមទាំងពានរង្វាន់ ឆេមពានលីក ចំនួន ៤ក្នុងអំឡុងពេលប្រកបអាជីពរយៈ​ពេល ៩ឆ្នាំជាមួយMadridខណៈដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីកំណត់​ត្រារបស់ពួកគេជាមួយនឹងគ្រាប់​បាល់​ចំនួន ៤៥០គ្រាប់៕

RELATED ARTICLES