ភ្នំពេញ ៖ បុរសវ័យជាង៣០ប្លាយម្នាក់ មិនទាន់មានប្រពន្ធកូននៅឡើយ ប៉ុន្តែធ្លាប់ បានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ លុះ ក្រោយមក ខកបំណងរឿងស្នេហ៍ ជាហេតុ ធ្វើឱ្យឈឺចិត្តស្អិតទ្រូង រហូតដល់គិតខ្លី ចងក បញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើល ពេញក្នុងការដ្ឋានសំណង់មួយកន្លែង ទាំង យប់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចការដ្ឋាន សំណង់ ស្ថិតតាមបណ្តោយផ្លូវ៥៦៦ កែង នឹងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក។
បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ភួង ភី ហៅតយ អាយុ៣៥ឆ្នាំ មុខរបរជា កម្មករសំណង់ ទើបនឹងចូលមកធ្វើការនៅ ក្នុងការដ្ឋានសំណង់ខាងលើ (ទីតាំងកើត ហេតុ) បានប្រមាណ២-៣ថ្ងៃប៉ុណ្ណោះ និង មានស្រុកកំណើតនៅភូមិដូង ឃុំជ្រៃ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះខាងលើ គឺ ជាកំលោះចាស់ មិនទាន់មានប្រពន្ធនៅឡើយ ទេ ប៉ុន្តែកន្លងមក ជនរងគ្រោះធ្លាប់មាន ទំនាក់ទំនងជាមួយនារីម្នាក់។ លុះមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា ជនរង គ្រោះ ហាក់មានទឹកមុខស្រងូតស្រងាត់ប្លែក ខុសធម្មតា ទំនងជាមានវិបត្តិស្នេហា។
ប្រភពដដែល បន្តថា ជនរងគ្រោះទើប នឹងចូលមកធ្វើការនៅក្នុងការដ្ឋានទីតាំងកើត ហេតុខាងលើ បាន២-៣ថ្ងៃប៉ុណ្ណោះ ដោយ ធ្វើជាមើលការខុសត្រូវសម្ភារៈសំណង់ក្នុង ការដ្ឋាន ជាមួយក្រុមការងារ ៣-៤នាក់ ហើយតាំងពីចូលមកធ្វើការនៅទីនេះ ជន រងគ្រោះ មិនសូវមាត់ករកអ្នកណាទេ លុះ មកដល់ល្ងាចថ្ងៃកើតហេតុ បន្ទាប់ពីជនរង គ្រោះបានចប់ម៉ោងការងារ គេឃើញជនរង គ្រោះ បាននិយាយទូរស័ព្ទយ៉ាងយូរ តែមិន ដឹងជានិយាយជាមួយអ្នកណា និងនិយាយ ពីរឿងអ្វីនោះទេ។ បន្ទាប់មក ជនរងគ្រោះ ឈប់និយាយទូរស័ព្ទ ក៏ស្ងាត់មិនឃើញជន រងគ្រោះ ចុះមកហូបបាយជាមួយជាកម្មករ ផ្សេងទៀតសោះ រហូតដល់វេលាម៉ោងកើត ហេតុខាងលើ មានកម្មករម្នាក់ បានដើរទៅ មើលកន្លែងជនរងគ្រោះសម្រាក នៅជាន់ ទី១ តែមិនឃើញជនរងគ្រោះ ហើយក៏បាន នាំគ្នាដើររកមើល រួចក៏បានប្រទះឃើញជន រងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួនជាប់ ជាមួយធ្នឹមដំបូល ដែលមានកម្ពស់ប្រមាណ ជាង១០ម៉ែត្រពីដី ស្លាប់បាត់ទៅហើយ ជា ហេតុបង្កឱ្យមានការភ្ញាក់ផ្អើល និងរាយ-ការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះ មកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក សម្លាប់ខ្លួនប្រាកដមែន។ មូលហេតុ ដោយសារ មានវិបត្តិផ្លូវចិត្ត។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕