Sunday, September 22, 2024
Homeកីឡាអន្ដរជាតិ ព្រះមហាក្សត្រម៉ារ៉ុក សរសើរក្រុមជម្រើសជាតិ បន្ទាប់ ពីទទួលបានជោគជ័យនៅWorld Cup

 ព្រះមហាក្សត្រម៉ារ៉ុក សរសើរក្រុមជម្រើសជាតិ បន្ទាប់ ពីទទួលបានជោគជ័យនៅWorld Cup

ព្រះមហាក្សត្រប្រទេសម៉ារ៉ុកបានផ្តល់រង្វាន់ដល់ក្រុមបាល់ទាត់ជាតិជាមួយនឹងលំដាប់ខ្ពស់បំផុតបន្ទាប់ពីបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ពួកគេក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២នៅប្រទេសកាតា។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ារ៉ុក ព្រះមហាក្សត្រMohammed VI បានស្វាគមន៍ក្រុមជម្រើសជាតិនៅ ព្រះបរមរាជវាំងក្នុងរដ្ឋធានី Rabatដោយទទួលស្គាល់សមិទ្ធិផលរបស់ពួកគេនៅក្នុងការ ប្រកួតបាល់ទាត់ពិភព លោកដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុន។ម្ដាយរបស់កីឡាករក៏ត្រូវបានអញ្ជើញអោយចូលរួមដែរ។

ប្រជាជនម៉ារ៉ុករាប់ពាន់នាក់បាននាំគ្នាទៅកាន់ផ្លូវ Mohammed V និង Hassan II ក្នុងទីក្រុង Rabat ដើម្បីស្វាគមន៍ Atlas Lions ។

គួររំឭកថានៅក្នុងការប្រកួតបាល់ទាត់ពិភពលោក២០២២នៅប្រទេសកាតាក្រុមចំណាត់ថ្នាក់លេខ១បានទៅលើអាហ្សង់ទីនលេខ២បារាំងខណៈក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រូអាស៊ី និងចំណាត់ថ្នាក់លេខ ៤បានទៅលើ ម៉ារ៉ុក ដែលទទួលបានប្រាក់រង្វាន់ ចំនួន៦៤លានដុល្លារ៕

RELATED ARTICLES