Monday, November 25, 2024
Homeព័ត៌មានជាតិរ៉ូស ប្រតិកម្មគេបង្អាប់ដោះយារ

រ៉ូស ប្រតិកម្មគេបង្អាប់ដោះយារ

ភ្នំពេញ ៖ តារាសម្តែងស្រី រូបស្រស់សិចស៊ី កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែលថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល រឿងនាងចោទប្រកាន់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ថាបានឆាតញ៉ែនាង តាមប្រព័ន្ធតេឡេក្រាម (Telegram) តែត្រូវលោកស្នងការ ប្រតិកម្មបដិសេធនោះ ស្រាប់តែត្រូវបាននារីម្នាក់ បង្អាប់នាងថា ដោះយារ ធ្វើឲ្យស្រីស្អាតរូបនេះ បញ្ចេញប្រតិកម្មភ្លាមៗ ។

នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កញ្ញារ៉ូស បានបង្ហោះសំណេរបញ្ចេញយោបល់ (Comment) រស់នារីម្នាក់ ឈ្មោះ «ម៉ាក់ដានីស» ដែលបង្អាប់នាងថា «មីង ដោះហ្នឹងដូចយារដល់ហើយ» ក្នុងគណនីមួយទៀត ឈ្មោះ «ឌី វេត» បង្អាប់ថា «ចុងប៉ុនមេជើង» ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ដោយនាងបានសរសេរឆ្លើយតបទៅនារីរូបនោះថា «ជាមនុស្សស្រីដូចគ្នា ហេតុអីពោលពាក្យបែបនេះទៅរួច? ខ្ញុំដូចជាមិនដែលធ្វើអីប៉ះពាល់អ្នកណាមុនទេ ខ្ញុំនៅតែខ្ញុំ តែភាគច្រើនគេចូលចិត្តជិះជាន់ខ្ញុំណាស់»។

កញ្ញារ៉ូស បានសរសេរបន្ថែមថា «ហេតុអីស្រីខ្លះចូលចិត្តសើចយំស្រីដូចគ្នាម៉េះ? ចុះបើមានរឿងនិងកើតលើខ្លួនឯងវិញ គិតមិច ? ខ្ញុំខុស ហើយខ្ញុំបានសុំទោសលោកស្នងការខេត្តកំពតរួចហើយ ប្រកបដោយក្រមសីលធម៌ល្អតើ ហើយខ្ញុំជាជនរងគ្រោះដូចគ្នា។ ខ្មែរមួយចំនួន ចាំតែទើស ហើយជាន់ពន្លិច ជាពិសេសគឺមនុស្សស្រីដូចគ្នា មានអារម្មណ៍ថា ដូចច្រណែននិន្ទាឈ្នានីស ពេបជ្រាយនាងខ្ញុំណាស់ ទាំងដែលខ្ញុំមិនដែលធ្វើអីប៉ះពាល់បុគ្គលណាម្នាក់មុនសោះ។ ពាក្យចាស់ពោលថា ដើមឈើលូតកាន់តែខ្ពស់ ខ្យល់បក់មកកាន់តែខ្លាំង»។

កញ្ញា រ៉ូស សរសេរបន្ថែមទៀត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ថា «មិនថាអ្នកនៅទីណានោះទេ ឬអ្នកជានរណាក៏ដោយ ក៏មិនអាចគេចផុតពីមនុស្សច្រណែន និងនិយាយមិនល្អពីអ្នកបានឡើយ…។ ស៊ូស៊ូ rose ញញឹមជានិច្ចណា នៅមានបុគ្គលស្រីៗមួយចំនួន ចាំច្រណែនឈ្នានីសលាបពណ៌ មួលបង្កាច់បង្ខូចកិត្តិយស ជាន់ពន្លិចច្រើនណាស់»។

បន្ទាប់ពីបានឃើញសំណេរបន្តុះបង្អាប់ពីនារីខាងលើ និងប្រតិកម្មឆ្លើយតបរបស់កញ្ញា រ៉ូស ខាងលើនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន បានចូលមកបញ្ចេញយោបល់ (Comment) រិះគន់អ្នកដែលចូលចិត្តមលងាយគេនោះ និងបានលើកទឹកចិត្តដល់ស្រីស្អាតរូបនេះផងដែរ។

បុរសម្នាក់ ឈ្មោះ ស សាមញ្ញ ដែលអះអាងថា ជាអ្នកគាំទ្រ (Fan) កញ្ញា រ៉ូស បានសរសេរថា «ខ្ញុំជា Fan ម្នាក់ដែរ ខ្ញុំឃើញថា កញ្ញា Rose គាត់ស្លូតណាស់ ហើយគួរឲ្យស្រលាញ់ណាស់។ មនុស្សចរិតខូចមួយចំនួន ចូលចិត្តយករូបគាត់ទៅ bully ឬលេងសើច កាត់ត ឈប់បានឈប់ទៅ គេរស់នៅដោយគេ យើងរស់នៅដោយយើង ។ ឈប់បន្តចរិតបែបល្ងង់ខ្លៅទៅ រៀនបើកចិត្តខ្លះទៅ។ អ៊ីចឹងបានគេឲ្យចូលសាលារៀនហ្នឹងណា»។

ចំណែកនារីម្នាក់ ឈ្មោះច័ន្ទ ខិត្តិយា បានសរសេរថា «តាមពិតអ្នកដទៃគ្មានសិទ្ធិមក bully រាងកាយនរណាម្នាក់នោះទេ ទោះមិនស្គាល់គ្នា ឬស្គាល់គ្នាក៏ដោយ គ្មាននរណាគេចផុតពីការយារធ្លាក់តាមវ័យ តាមអាយុនោះទេ អ្នកខំមិនគេបែបហ្នឹង តើអ្នកនៅស្អាត ១០០ឆ្នាំ លើ១០០ឆ្នាំទេ? បើនៅទេ ទុកមាត់ញ៉ាំបាយទៅ គេមានសិទ្ធិក្នុងការស្លៀកពាក់ រស់រានមានជីវិត ហើយគេ ក៏មិនបានទៅលួចឆក់ប្លន់អី ឲ្យសង្គមមានបញ្ហាទេ សូមខមិនដោយប្រើខួរផង។ ពាក្យសម្តីអ្នកអាចជាអាវុធសម្លាប់មនុស្សដោយមិនដឹងខ្លួន។ សូមកុំធ្វើអីដោយមិនបានគិតដល់ខ្លួនឯង»។

ដោយឡែក នារីម្នាក់ទៀត ឈ្មោះប៊ត ស្រីល័ក្ខ បានសរសេរថា «ខ្មែរយើងភាគច្រើនចូលចិត្តណាស់ក្នុងការ​មើលងាយគេតែសម្បកក្រៅ មើលងាយគេហ្នឹង មិនដឹងថាខ្លួនឯងហ្នឹងរកស៊ីប្រហែលគេនៅហ្នឹង? មើលងាយគេ ស្មានតែគេមិនចេះឈឺចាប់ទេដឹង បើគេមើលងាយបងឯងវិញ បងឯងចេះឈឺចាប់ដែរឬទេ?»។

ឆ្លើយតបអ្នកបញ្ចេញយោបល់គាំទ្រខាងលើ កញ្ញា រ៉ូស បានអរគុណដល់អ្នកទាំងនោះ។ ប៉ុន្តែទោះបីជាយ៉ាងណា​ កញ្ញា រ៉ូស បានបញ្ជាក់បន្ថែមថា កញ្ញាមិនយកខួរទៅគិតខ្វល់នឹងពួកតែស្ករទាំងនោះទេ ព្រោះនាងស្គាល់ពីខ្លួនឯងច្បាស់ណាស់ រស់នៅមិនបំពាន ឈ្នានីសអ្នកដទៃ គឺជាក្តីសុខរបស់នាង ហើយនាងខំតែធ្វើបុណ្យ សន្សំកុសលបន្តទៀត បើនាងមានជំពាក់កម្មអ្នកណាម្នាក់ នាងសុំសងឲ្យអស់ ហើយកើតជាតិណាៗ កុំឲ្យមានកេរ្តិ៍ឈ្មោះអាស្រូវដូចជាតិនេះ។

កញ្ញា រ៉ូស បានបញ្ជាក់ថា «ជាតិនេះខ្ញុំដើរធ្វើតែបុណ្យ សាងតែអំពើល្អ តែមិនបានល្អដូចគេសោះ មានតែអ្នកតាមធ្វើបាប តាមខាំ  តាមលួចថតសំឡេង តាមបំផ្លាញកិត្តិយស គ្មានត្រាប្រណី ដោយសារតែខ្ញុំជាមនុស្សស្លូតត្រង់ ហើយទុកចិត្តគេពេក តែខ្ញុំនឹងខំធ្វើបុណ្យបន្តទៀត បើខ្ញុំមានជំពាក់កម្មអ្នកណាម្នាក់ នាងខ្ញុំសុំសងឲ្យអស់ ហើយកើតជាតិណាៗ កុំឲ្យមានកេរ្តិ៍ឈ្មោះអាស្រូវដូចជាតិនេះ។ ជាតិនេះនាងខ្ញុំនឹងបន្តធ្វើអំពើល្អ និងធ្វើបុណ្យឲ្យបានច្រើន ដើម្បីជាកុសលផលបុណ្យទៅជាតិមុខ ឲ្យបានល្អប្រសើរ។ បើខំធ្វើបុណ្យហើយ តែមិនបានល្អ ត្រូវតែខំបន្តធ្វើបុណ្យទៀត កើតមក មាននិស្ស័យទើបជួបគ្នា ធ្លាប់ធ្វើបុណ្យរួមគ្នា ទើបជួបគ្នា តែពេលអស់និស្ស័យ អស់កម្មពៀរនឹងគ្នា ក៏បែកគ្នា អ៊ីចឹងគួរតែខំធ្វើអំពើល្អដាក់គ្នាឲ្យបានច្រើនច្រើនណា កុំឲ្យពេលបែកគ្នាទៅ ស្តាយក្រោយរៀងៗខ្លួន»។

កញ្ញា រ៉ូស បានបន្ថែមទៀតថា «ខ្ជិលយកខួរទៅគិតខ្វល់នឹងពួកតែស្ករណាស់ ខ្ញុំស្គាល់ពីខ្លួនខ្ញុំច្បាស់ណាស់ រស់នៅមិនបំពាន ឈ្នានីសអ្នកដទៃ គឺជាក្តីសុខរបស់ rose»៕ ខៀវទុំ

RELATED ARTICLES