ខេត្តស្វាយរៀង ៖ បុរសជាឪពុកចុង ល្មោភកាមម្នាក់ បានលួងលោមកូនស្រីរបស់ ខ្លួន រួមភេទ ដោយសន្យាថានឹងទិញរបស់ល្អៗ ឱ្យប្រើ ព្រមទាំងធានារ៉ាប់រងចិញ្ចឹមនាងអស់ ១ជីវិត ធ្វើឱ្យកូនស្រីទន់ចិត្ត ចេះតែសម្ងំស្ងៀម ឱ្យឪពុកចុងរួមភេទ ១អាទិត្យ៣ដង និងចេះ តែបន្តសកម្មភាពបែបនេះ អស់រយៈពេល ២ឆ្នាំ ទីបំផុតរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ច ចាប់វាយខ្នោះឪពុកចុងល្មោភកាម នាំយក ទៅចាត់ការតាមច្បាប់។
ករណីឪពុកចុងល្បួងរំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងខែមករា ដើម ឆ្នាំ២០២០ មកម៉្លេះ នៅចំណុចភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប រហូតមក ដល់វេលាម៉ោង២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និង ឈានដល់ការចាប់ខ្លួនជនសង្ស័យជាឪពុកចុង យកទៅសាកសួរ។
ជនសង្ស័យជាឪពុកចុងដែលរំលោភកូន ស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មាន ឈ្មោះហ៊ុល សំណាង អាយុ៤៨ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ រស់នៅភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ចំណែក យុវតីរងគ្រោះ ជាកូនស្រីចុង មានអាយុ១៦ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជា មួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះ ដោយ បានប្តឹងចោទប្រកាន់ទៅលើឪពុកចុងរបស់ ខ្លួន ឈ្មោះហ៊ុល សំណាង (ជនសង្ស័យ) ថា បានលួងលោមផង គំរាមសម្លាប់ផង ចាប់ រំលោភនាង ជាបន្តបន្ទាប់អស់រយៈពេល ២ឆ្នាំមកហើយ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចរត់មកប្តឹងសមត្ថកិច្ចតែម្តង។
តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពចាប់រំលោភនាង លើក ដំបូង តាំងពីអំឡុងខែមករា ឆ្នាំ២០២០ មកម៉្លេះ។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យជាឪពុកចុង បានសន្យាថា នឹងទិញ របស់ល្អៗឱ្យនាង ព្រមទាំងធានារ៉ាប់រងចិញ្ចឹម នាងអស់មួយជីវិត។ មិនតែប៉ុណ្ណោះ ឪពុក-ចុងនេះ បានគំរាមសម្លាប់នាងបំបិទមាត់ ទៀតផង ប្រសិនបើនាងហ៊ាននិយាយប្រាប់ រឿងនេះឱ្យអ្នកណាម្នាក់បានដឹង ពិសេស ម្តាយរបស់នាង ជាហេតុធ្វើឱ្យនាងមានការ ភ័យខ្លាចផង និងជឿតាមសម្តីលួងលោម របស់ជនសង្ស័យ ទើបមិនហ៊ានមាត់ក ឬ ទម្លាយប្រាប់ម្តាយឱ្យបានដឹងឡើយ និងជា ឱកាសល្អ សម្រាប់ឪពុកចុងរូបនេះ បានធ្វើ សកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់ ដោយក្នុង ១សប្តាហ៍រំលោភនាង ពី២ ទៅ ៣ដងឯណោះ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យបាននៅវេលាម៉ោង ២រសៀល ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ រួចនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ស្រុក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ ប្រាកដមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំ កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕