ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹក គ្នាចេញពីស្រុក សំដៅមករាជធានីភ្នំពេញ ទាំងពាក់កណ្តាលអធ្រាត្រ លុះមកដល់ភ្នំពេញ នៅវេលាទៀបភ្លឺ តែមិនទាន់ដល់គោលដៅ ផង ស្រាប់តែត្រូវជនសង្ស័យមួយក្រុម បាន ធ្វើសកម្មភាពបាញ់បុរសជាប្តី ចំនួន១គ្រាប់ បណ្តាលឱ្យដួលម៉ូតូ រងរបួសធ្ងន់ ទាំង២នាក់ ប្តីប្រពន្ធ ចំណែកក្រុមជនសង្ស័យ បានលើក យកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។
ករណីចោរបាញ់ប្លន់ម៉ូតូនេះ បានកើត ឡើង កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីប្រពន្ធរបស់ជន រងគ្រោះ បានឱ្យដឹងថា រូបនាងនិងប្តី បានជិះ ម៉ូតូ ចេញពីខេត្តតាកែវ មកភ្នំពេញ លុះធ្វើ ដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យមួយក្រុម ដកកាំភ្លើងបាញ់ ប្តីគាត់ ១គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ រួច ប្លន់យកម៉ូតូ ជិះគេចបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។
ករណីនេះ សមត្ថកិច្ចកំពុងបើកការ ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនក្រុមចោរយកមកផ្តន្ទា-ទោសតាមច្បាប់៕